សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

ក្រុមគ្រួសារ និងពលរដ្ឋជាង១០នាក់កំពុងរង់ចាំនៅមុខសាលាដំបូងខេត្ដបន្ទាយមានជ័យក្រោយពីស្ដ្រី៣នាក់ត្រូវបានស្នងការខេត្ដបញ្ជូនមកតុលាការនារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ (រូបភាព៖ អង្គការ លីកាដូ)

តុលាការខេត្ដបន្ទាយមានជ័យសាក​សួរអ្នកអូសរទេះ៣នាក់ ក្រោយ​ប៉ះ​ទង្គិច​នឹងអាជ្ញាធរនៅច្រកព្រំដែនប៉ោយប៉ែត

សាលាដំបូងខេត្ដបន្ទាយមានជ័យសាកសួរស្ត្រីអូសរទេះ៣នាក់ដែលសមត្ថកិច្ចបានឃាត់​ខ្លួននៅយប់ថ្ងៃទី១០ ខែមិថុនា ពាក់ព័ន្ធនឹងការតវ៉ានៅច្រកព្រំដែនអន្ដរជាតិប៉ោយ​​ប៉ែត​ ខណៈសង្គម​ស៊ីវិលលើកឡើងថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងមិនមែនជាដំណោះស្រាយ​​ល្អនោះទេ។
Sitanun Satsaksit ( ខាងឆ្វេង) បងស្រីរបស់សកម្មជនថៃឈ្មោះ Wanchalearm Satsaksit ទទួលបានការប្រោះព្រំពីព្រះសង្ឃកាលពីថ្ងៃសុក្រនៅខាងក្រៅខុនដូមួយកន្លែង ទីដែលប្អូនប្រុសរបស់គាត់ត្រូវបានចាប់ពង្រត់កាលពីខែមិថុនា។ បញ្ញា ឆព័ណ្ណ

បងស្រីរបស់សកម្មជនថៃដែលបាត់ខ្លួនបួងសួងឲ្យមាពន្លឺ អំពីការបាត់ខ្លួនប្អូនប្រុស

បងស្រីរបស់សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យជនជាតិថៃ ដែលបានបាត់ខ្លួនបានរៀបចំពិធីសាសនាតូចមួយនៅខាងក្រៅកន្លែង ដែលសកម្មជនរូបនេះធ្លាប់ស្នាក់នៅក្នុងខណ្ឌជ្រោយចង្វារ ដែលមានរយៈពេល៦ខែហើយចាប់តាំងពីសកម្មជននិរទេសខ្លួនរូបនេះបានបាត់ខ្លួន ដែលតាមចោទថា ត្រូវបានគេចាប់ពង្រត់។
កម្មករប្រមាណពីររយនាក់ធ្វើដំណើរទៅកាន់តុលាការខេត្តកណ្តាល នៅក្រុងតាខ្មៅ កាលពីថ្ងៃទី១៣ ខែកក្កដា ដើម្បីដាក់ញ្ញត្តិស្នើឲ្យតុលាការលុបចោលដីការក្សាការពារ ដែលរារាំងពួកគេមិនឲ្យទទួលបានសំណងពីម្ចាស់រោងចក្រ។ បញ្ញា ឆព័ណ្ណ

កម្មករសង្ឃឹមពីការបញ្ចប់ជម្លោះជិតមួយឆ្នាំពាក់ព័ន្ធនឹងការបិទរោងចក្រនៅខេត្តកណ្តាល

កម្មករ​ជាង​មួយ​ពាន់​នាក់​មក​ពី​រោងចក្រ​កាត់ដេរ Dignity Knitter និង​​រោងចក្រ ECO Base Factory មិន​ទាន់​ទទួល​បាន​ប្រាក់​សំណង​នៅ​ឡើយ​នោះ​ទេ​ ដែលមានរយៈពេល​ជិត​មួយ​ឆ្នាំ​ហើយ បន្ទាប់​ពី​​ម្ចាស់​រោងចក្រ​បាន​បង្កក​ទុក​​ប្រាក់​ខែ​របស់​ពួកគេ និង​បាន​បិទ​រោងចក្រ​ក្រោយ​មក។ ម្ចាស់​រោងចក្រ​ទាំង​ពីរ​​ខាង​លើ​បាន​កាត់បន្ថយ​ការងារ​ និង​មិនបាន​បើកប្រាក់ឈ្នួល​ទៅ​ឲ្យ​កម្មករ​​កាល​​ពី​ខែ​ធ្នូ​ឆ្នាំ​មុន ហើយ​បន្ទាប់​ពី​ផ្អាក​ការងារ​អស់រយៈពេល​បី​ខែ​ចាប់តាំង​ពី​ខែ​មីនា​​ឆ្នាំ​នេះ​មក រោងចក្រ​ត្រូវ​បាន​បិទ​ដំណើរការ​ជា​ស្ថាពរ​។ រោងចក្រ​មួយ​ចំនួន​បាន​ផ្អាក​ដំណើរការ ឬ​បិទ​ទ្វារ​ដោយសារ​តែ​​វិបត្តិ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ដែល​បាន​ប៉ះពាល់​ទៅ​ដល់​ខ្សែសង្វាក់​ផ្គត់ផ្គង់​នៅ​លើ​ពិភពលោក។ ​លោក ភិន សុភា តំណាង​សហជីព​នៅ​សម្ព័ន្ធសហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ដែល​ប្រចាំ​ការ​នៅ​រោងចក្រ​ Dignity Knitter…
សិស្សថ្នាក់ទី៩ ប្រឡងនៅវិទ្យាល័យព្រះស៊ីសុវត្ថិ នៅថ្ងៃចន្ទ ខណៈករណីឆ្លងកូវីដ១៩ក្នុងសហគមន៍បង្ខំឲ្យក្រសួងអប់រំបញ្ចប់ឆ្នាំសិក្សាចាស់មុនពេលកំណត់។ បញ្ញា ឆព័ណ្ណ

ករណីឆ្លងកូវីដ១៩ ក្នុងសហគមន៍កើនដល់១៧នាក់ នាំឲ្យរដ្ឋាភិបាលហាមការជួបជុំទ្រង់ទ្រាយធំ និងបញ្ចប់ឆ្នាំសិក្សាចាស់មុនកំណត់

ករណីឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍លើកដំបូងនៅកម្ពុជាបានកើនដល់១៧ករណី នាំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃចន្ទ បញ្ជាឲ្យលុបចោលរាល់កម្មវិធី និងការជួបជុំផ្សេងៗ ខណៈតុលាការក៏ប្រកាសពន្យាពេលជុំនុំជម្រះសំណុំរឿងផ្សេងៗ រីឯក្រសួងអប់រំប្រកាសបញ្ចប់ឆ្នាំសិក្សាមុនកំណត់ និងមន្ត្រីក្រសួងសុខាភិបាលឯណេះវិញធ្វើតេស្តជាបន្ទាន់ និងនាំអ្នកជាប់ពាក់ព័ន្ធធ្វើចត្តាឡីស័ក។
រដ្ឋាភិបាលកម្ពុជានៅថ្ងៃអាទិត្យនេះសម្រេចឲ្យបិទផ្សារអ៊ីអនភ្នំពេញ បន្ទាប់ពីមន្ត្រីពន្ធនាគារ និងគ្រួសារតេស្តវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា។ បញ្ញា ឆព័ណ្ណ

រដ្ឋាភិបាលបញ្ជាឲ្យបិទសាលាAIS និងផ្សារអ៊ីអនបណ្ដោះអាសន្ន បន្ទាប់ពីមន្ត្រីពន្ធនាគារ និងគ្រួសារតេស្តវិជ្ជមានជំងឺកូវីដ១៩

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងសុខាភិបាល បានប្រកាសនៅយប់ថ្ងៃសៅរ៍ថា កម្ពុជា មានករណីឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍លើកដំបូង បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងក្រុមគ្រួសារតេស្តវិជ្ជមានវីរុសនេះ។
លោក រ៉ុង ឈុន មេដឹកនាំសហជីពមកដល់តុលាការកំពូលក្នុងរាជធានីភ្នំពេញនៅថ្ងៃទី ២៥ ខែវិច្ឆិកា ទីដែលបណ្តឹងសុំនៅក្រៅឃុំរបស់លោក ត្រូវបានបដិសេធ។ បញ្ញា ឆព័ណ្ណ

តុលាការកំពូលបដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់ លោក រ៉ុង ឈុន

តុលាការកំពូល​បានបដិសេធ​បណ្តឹងសុំនៅក្រៅឃុំ​របស់លោក រ៉ុង ឈុន កាលពីថ្ងៃពុធ ខណៈតុលាការ​ជាន់ទាប​បានប្រកាស​កាលបរិច្ឆេទ​ជំនុំជម្រះក្តីមេដឹកនាំ​សហជីពដ៏លេចធ្លោរូបនេះ ដែលប្រឈមនឹងការចោទ​ប្រកាន់ពីបទញុះញង់ ដោយសារការបញ្ចេញមតិ​របស់លោក​ទាក់ទង​នឹងការបោះបង្គោល​ព្រំដែន​រវាងប្រទេស​វៀតណាមនិងកម្ពុជា។
បុរសម្នាក់ជិះម៉ូតូឆ្លងកាត់សណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា កាលពីថ្ងៃពុធ។បញ្ញា ឆព័ណ្ណ

អតីតបុគ្គលិក និងសណ្ឋាគារសូហ្វីតែល ឈានដល់កិច្ចព្រមព្រៀងលើប្រាក់សំណងផ្សេងៗ

អតីតបុគ្គលិកសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា និងភាគីសណ្ឋាគារ បានឈានដល់កិច្ចព្រមព្រៀងលើការផ្ដល់ប្រាក់សំណងផ្សេងៗ មួយថ្ងៃបន្ទាប់ពីអតីតបុគ្គលិកទាំងនេះបានធ្វើបាតុកម្មនៅក្រសួងការងារ។
លោក រ៉ុង ឈុន មេដឹកនាំសហជីពដ៏ល្បីឈ្មោះចាកចេញពីតុលាការកំពូលនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីចូលរួមសវនាការសុំនៅក្រៅឃុំបណ្តោះអាសន្ន។ រូបភាព៖ បញ្ញា ឆព័ណ្ណ

អ្នករាយការណ៍ពិសេសUN រិះគន់រដ្ឋាភិបាលជុំវិញការឃុំខ្លួនជាប្រព័ន្ធ

កាលពីថ្ងៃចន្ទ ក្រុមអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ «ការឃុំខ្លួនជាប្រព័ន្ធ» លើសកម្មជននិងអ្នកការពារសិទ្ធិមនុស្ស ដែលសំដៅដល់ទៅលើការចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពីការចាប់លោក រ៉ុង ឈុន ជាមេដឹកនាំសហជីពដ៏ល្បីឈ្មោះដាក់ពន្ធនាគារមក។
បុរសម្នាក់ជិះម៉ូតូកាត់មុខទ្វារភូមិវប្បធម៌កម្ពុជាដែលបានបិទនៅក្នុងខេត្តសៀមរាប ថ្ងៃទី១១ ខែវិច្ឆិកា។ បញ្ញា ឆព័ណ្ណ

បុគ្គលិកបន្តទាមទារអត្ថប្រយោជន៍នៅសេសសល់ ក្រោយភូមិវប្បធម៌បិទទ្វារ

ភូមិ​វប្បធម៌​កម្ពុជា ជាកន្លែងទេសចណ៍​ដ៏​ពេញ​និយម​មួយ​​ក្នុង​ខេត្ត​សៀម​រាប បាន​បិទ​ទ្វារ​កាលពី​សប្ដាហ៍មុន​ ដោយ​សារ​តែចំនួន​ភ្ញៀវទេសចរ​បាន​ធ្លាក់ចុះ​អំឡុង​វិបត្តិ​កូវីដ​១៩ តែ​អតីត​បុគ្គ​លិក​របស់​ក្រុម​ហ៊ុន​នេះ​នៅ​បន្ត​ការ​ទាមទារ​ប្រាក់អត្ថប្រយោជន៍​ដែល​មិន​ទាន់​ទទួល​បាន​។

ព័ត៌មានថ្មី

អត្ថបទពេញនិយម