សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

វីដេអូគណនេយ្យភាពសង្គម

ចំណីអាហារហាមឃាត់ត្រូវបានលុបបំបាត់នៅតាមសាលារៀន មួយចំនួន

ប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើងៗមានការយល់ដឹងនិងបង្កើនការយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ចំណីអាហារដែលប៉ះពាល់ដល់សុខភាពកុមារជាពិសេស គឺចំណីអាហារ៦ប្រភេទ ដែលក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំហាមប្រាមនៅក្នុងគ្រឹះស្ថានសិក្សានានា ទាំងរដ្ឋនិងឯកជន ខណៈសាលាមួយចំនួនទាំងនៅក្នុងទីក្រុងនិងនៅតាមបណ្ដាខេត្តមិនទាន់អនុវត្តបាននៅឡើយ ។

កង្វះមណ្ឌលសុខភាពនិងគុណភាពនៃការផ្ដល់សេវានៅតែជាបញ្ហា

ប្រជាពលរដ្ឋរស់នៅក្នុងឃុំដែលពុំទាន់មានមណ្ឌលសុខភាព ជាពិសេសនៅតំបន់ដាច់ស្រយាលមួយចំនួន ត្អូញត្អែរថា ពួកគាត់មានការលំបាកណាស់ក្នុងការទទួលបានសេវាសុខាភិបាល ហើយបើជួនជាពួកគាត់ឈឺថ្កាត់ចំពេលយប់អាធាត្រនឹងរឹតតែលំបាកថែមទៀត ព្រោះពួកគាត់ត្រូវបង្ខំចិត្តធ្វើដំណើរទៅមណ្ឌលសុខភាពក្នុងឃុំដទៃឆ្ងាយពីលំនៅរហូតដល់ទៅជាង១០គីឡូម៉ែត្រ ។
ជនរងគ្រោះបាត់បង់ផ្ទះសម្បែងដោយសារទឹកជំនន់រដូវប្រាំងរង់ចាំរដ្ឋាភិបាលផ្តល់ទីជម្រកថ្មី

ជនរងគ្រោះបាត់បង់ផ្ទះសម្បែងដោយសារទឹកជំនន់រដូវប្រាំងរង់ចាំរដ្ឋាភិបាលផ្តល់ទីជម្រកថ្មី

ប្រជាពលរដ្ឋចំនួន ៧១គ្រួសាររស់នៅប្របមាត់ព្រែកថី ក្នុងភូមិព្រែកថី និងភូមិព្រែកសំរោង នៃសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ហើយដែលត្រូវបានទឹកជំនន់រដូវប្រាំងបំផ្លាញផ្ទះសម្បែងអស់ចំនួន ៦៥ខ្នង កំពុងទន្ទឹងរង់ចាំរដ្ឋាភិបាលផ្តល់ទីជម្រកថ្មីដើម្បីបានរស់នៅជាអចិន្ត្រៃយ៍និងអាចប្រកបរបរចិញ្ចឹមជីវិត ។
មូលនិធិរ៉ែជួយប៉ះប៉ូវផ្លូវចិត្តប្រជាសហគមន៍បានមួយចំណែក

មូលនិធិរ៉ែជួយប៉ះប៉ូវផ្លូវចិត្តប្រជាសហគមន៍បានមួយចំណែក

ប្រជាពលរដ្ឋទទូចឱ្យអាជ្ញាធរជួសជុលកំណាត់ផ្លូវ៩៣ ឱ្យបានឆាប់ បន្ទាប់ពីពួកគាត់ទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនខែឆ្នាំ ព្រោះកំណាត់ផ្លូវដែលខូចនេះបានបង្កការលំបាកយ៉ាងខ្លាំងដល់ការរស់នៅនិងការធ្វើដំណើររបស់ពួកគាត់ ។ តបចំពោះការទាមទារដោយទទូចនិងការទន្ទឹងរង់ចាំ អភិបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា អាជ្ញាធរខណ្ឌនិងរាជធានីភ្នំ​ពេញនឹងចាប់ដំណើរការជួសជុលក្នុងពេលឆាប់ៗ ។ ដំណឹងនេះធ្វើប្រជាពលរដ្ឋដែលកំពុងតែចង់បានផ្លូវល្អសម្រាប់ធ្វើដំណើរ មានក្ដីរំភើបនិងមានអំណរសាទរក្រៃលែង ។
ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរទន្ទឹងរង់ចាំការជួសជុលកំណាត់ផ្លូវ៩៣ក្នុងខណ្ឌឫស្សីកែវ

អាណាព្យាបាលសិស្សទាមទារឱ្យពង្រឹងការគ្រប់គ្រងនិងបង្កើនគុណភាពបង្រៀននៅសាលាបឋមសិក្សា អ៊ីរ៉ូហា នាក្រុងតាខ្មៅ

អាណាព្យាបាលសិស្សទាមទារឱ្យពង្រឹងការគ្រប់គ្រងនិងបង្កើនគុណភាពបង្រៀននៅសាលាបឋមសិក្សា អ៊ីរ៉ូហា នាក្រុងតាខ្មៅ

មាតាបិតាក៏ដូចជាអាណាព្យាបាលសិស្សមួយចំនួន បានរិះគន់ការគ្រប់គ្រងនិងការបង្រៀននៅសាលាបឋមសិក្សា អ៊ីរ៉ូហា ថានៅក្រោមស្តង់ដារ ដោយមានចំណុចខ្វះខាតឬភាពមិនប្រក្រតីច្រើន ។ ក្នុងនោះ អាណាព្យាបាលខ្លះបង្ហាញក្ដីបារម្ភខ្លាចកូនៗរបស់ពួកគាត់លង់ទឹក ព្រោះសាលាពុំមានរបងព័ទ្ធនៅប៉ែកជាប់នឹងមាត់ទឹក ។
្របជាសហគមន៍និងអាជ្ញាធរនាក្រុងកំពង់ឆ្នាំងកំពុងតែប្រឈមនឹងបញ្ហាទឹកជំនន់

ប្រជាសហគមន៍និងអាជ្ញាធរនាក្រុងកំពង់ឆ្នាំងកំពុងតែប្រឈមនឹងបញ្ហាទឹកជំនន់

បញ្ហាទឹកជំនន់និងបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសកង្វះប្រព័ន្ធលូបង្ហូរទឹក គឺជាក្ដីកង្វល់រួមរបស់ប្រជាសហគមន៍និងអាជ្ញាធរនាក្រុងកំពង់ឆ្នាំង ។ ប្រជាពលរដ្ឋត្អូញត្អែរថា កង្វះប្រព័ន្ធលូបណ្ដាលឲ្យមានការលិចលង់ ដែលបង្កឲ្យមានការលំបាកយ៉ាងខ្លាំងដល់ការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគាត់ ។
កង្វះបង្គន់អនាម័យតាមសាលារៀននៅតែជាកង្វល់របស់គ្រូបង្រៀននិងអាណាព្យាបាលសិស្ស

កង្វះបង្គន់អនាម័យតាមសាលារៀននៅតែជាកង្វល់របស់គ្រូបង្រៀននិងអាណាព្យាបាលសិស្ស

នាយកសាលានិងអាណាព្យាបាលសិស្សនៃសាលាបឋមសិក្សាមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្លែងក្ដីកង្វល់អំពីកង្វះបង្គន់អនាម័យសម្រាប់សិស្សប្រើប្រាស់ ។ ពួកគាត់ថា ការខ្វះខាតនេះធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព ដែលបង្កការលំបាកចំពោះការបង្រៀននិងរៀន ។ សូមលោកអ្នកតាមដានបទយកការណ៍ដោយ លោក អ៊ូន ឈិន !

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម