សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្ដី​កង្វល់​អំពី​ជំងឺ​គ្រុនឈាម និង​ការ​បាញ់​ថ្នាំ​សម្លាប់​មូស​នៅ​តែ​បន្ត

រដូវ​វស្សា​បាន​កន្លង​ផុត​ទៅ​ហើយ​ ប៉ុន្តែ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់ រីឯ​កង្វល់​ និង​ការ​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​បាញ់​ថ្នាំ​សម្លាប់​មូស​ ដើម្បី​បង្ការ​ និង​ទប់ស្កាត់​ការ​ចម្លង​ជំងឺ​ផ្សេង​ៗ ជា​ពិសេស​ជំងឺ​គ្រុនឈាម ក៏​នៅ​តែបន្ត​ដែរ ។

អ្នក​ដែល​អាច​​​ធ្វើ​កិច្ចការ​នេះបាន ក្រៅពី​ស្ថាប័ន​ជំនាញ​សុខាភិបាល ស្ថាប័ន ម្ចាស់​អគារ ម្ចាស់​ក្រុមហ៊ុន​ខន់ដូ​​មួយ​ចំនួន បាន​ជួល​ក្រុមហ៊ុន​ឯកជន ឱ្យ​មក​បាញ់​ថ្នាំ​សម្លាប់​មូស​នៅ​ក្នុង​បរិវេណ​ទីតាំង​របស់​ខ្លួន រៀងរាល់​មួយ​ខែ​ម្ដង ឬ​តាម​ពេល​វេលា​កំណត់​ដែល​បាន​ព្រមព្រៀង​គ្នា ដើម្បី​​ធានា​នូវ​សុខុមាលភាព​របស់​បុគ្គលិក ក៏​ដូច​ជា​អ្នក​ស្នាក់នៅ ៕

29 views