កាលពីថ្ងៃចន្ទ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈរបស់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ដែលត្រូវបានចោទប្រកាន់ដោយសារការអត្ថាធិប្បាយដែលលោកបានផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេសមួយ ដោយចោទប្រកាន់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងដើរថយក្រោយ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ នៅក្នុងសេចក្តីសន្និដ្ឋានចុងក្រោយរបស់ខ្លួន មេធាវីរដ្ឋាភិបាលបានទាមទារសំណងជំងឺចិត្តចំនួន ៦ពាន់លានរៀល ឬប្រហែល ១,៥ លានដុល្លារ ពីលោក ទាវ វណ្ណុល។ តុលាការគ្រោងប្រកាសសាលក្រមនៅថ្ងៃទី២៥ ខែកក្កដា។
68 views