សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

​​តំណាងរាស្ត្រ​និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចេញ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី ៥

តំណាងរាស្ត្រ​ និង​​សមាជិក​ក្រុមប្រឹក្សា​​ឃុំ​សង្កាត់​នៃ​គណបក្ស​នយោបាយចំនួន​​បួន​ ដែល​បាន​ចូល​រួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​​សមាជិក​ព្រឹទ្ធសភា​ នីតិកាល​ទី​៥ បាន​​បោះ​ឆ្នោត​តាម​កាល​កំណត់​ចាប់​ពី​ម៉ោង​ ៧​ព្រឹក​ រហូត​ដល់​ម៉ោង​ ៣​រសៀល​​ថ្ងៃ​អាទិត្យ​ ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៤ ។

គណបក្ស​ទាំង​បួន​​គឺ​ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ ហ៊្វុនស៊ិនប៉ិច គណបក្ស​ ឆន្ទៈ​ខ្មែរ និង​គណបក្ស​ កម្លាំង​ជាតិ ។ ការ​បោះឆ្នោត​ត្រូវ​បាន​រៀបចំ​ក្នុង​​ការិយាល័យ​បោះឆ្នោត​​ចំនួន ៣៣​ នៅ​ទូទាំង​ប្រទេស តាម​មណ្ឌល​ដោយ​​ចែក​ចេញ​ជា​ ៨​ភូមិភាគ ។

អ្នក​បោះឆ្នោត​ម្នាក់​ៗ​សុទ្ធ​តែ​អះអាង​​ថា គណបក្ស​របស់​ខ្លួន​នឹង​ទទួល​បាន​ជ័យ​ជម្នះ​ ហើយ​អ្នក​បោះឆ្នោត​មក​ពី​គណបក្ស​ក្រៅ​រដ្ឋាភិបាល​រំពឹង​ថា គណបក្ស​របស់​ខ្លួន​​នឹង​ទទួល​បាន​តំណែង​​ក្នុង​ព្រឹទ្ធសភា ដើម្បី​បាន​ជា​ឱកាស​ចូលរួមចំណែកក្នុង​ការ​គិតគូរ​ដោះស្រាយ​បញ្ហា​របស់​ជាតិ ។

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​​​ថា គណបក្ស​ប្រជាជន​កម្ពុជាទទួល​បាន​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​លើស​ពី​ការ​រំពឹង​ទុក ។

ចំណែក​មន្ត្រី​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ថ្លែង​ថា ផ្អែកតាមលទ្ធផល​បឋម​ ដែល​ទទួលបានពីភ្នាក់ងារសង្កេតការណ៍របស់គណបក្ស គណបក្សរបស់​ខ្លួន​ទទួល​បាន​លទ្ធផលអាសនៈ​តិច​​ខុស​​ពីការរំពឹង​ទុកឆ្ងាយ​ពេក ។ 

82 views
វីដេអូទាំងអស់
មិនមានវីដេអូទៀតទេ