កំណើនប្រជាពលរដ្ឋ ជាពិសេសកំណើនកុមារអាយុពី៣ឆ្នាំដល់៥ឆ្នាំ បណ្ដាលឱ្យខ្វះថ្នាក់រៀននិងគ្រូបង្រៀនសម្រាប់សិស្សថ្នាក់មត្តេយ្យសិក្សា ។ ការណ៍នេះបានក្លាយជាក្ដីកង្វល់របស់មាតាបិតា គ្រូបង្រៀន និងមន្ត្រីអប់រំសិក្សាធិការខេត្តសៀមរាប ។
ទន្ទឹមនឹងនេះ មាតាបិតាខ្លះបានបង្ខំចិត្តបញ្ជូនកូនទៅរៀននៅសាលាដែលឆ្ងាយពីផ្ទះ មាតាបិតាខ្លះសុខចិត្តសុំផ្ញើកូនឱ្យបានចូលរៀនក្នុងថ្នាក់មត្តេយ្យកម្រិតខ្ពស់ដែលហួសពីអាយុរបស់កូន ហើយមាតាបិតាមួយចំនួនខកខានរកថ្នាក់មត្តេយ្យឱ្យកូនរៀនមិនបានផង ។ សូមអញ្ជើញទស្សនាបទយកការណ៍ជាវីដេអូ ដោយ លោក អ៊ួន ឈិន ពីខេត្តសៀមរាប !
253 views