ក្រុមយុវជនដែលជាសកម្មជនបរិស្ថាន មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកនយោបាយ បានជួបជុំគ្នាគោរពវិញ្ញាណក្ខន្ធ និងទាមទារឱ្យអាជ្ញាធររដ្ឋាភិបាលវែកមុខឃាតកពិត ក្នុងករណីឃាតកម្មលើរូប បណ្ឌិត កែម ឡី ។ ការបន្តទាមទារយុត្តិធម៌ ក៏ដូចការជំរុញឱ្យអាជ្ញាធរស្វែងរកឃាតកពិត ធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសរម្លឹកខួបគម្រប់៨ឆ្នាំ នៃការដែលខ្មាន់កាំភ្លើងបានបាញ់ប្រហារ បណ្ឌិត កែម ឡី ជាអ្នកអត្ថាធិប្បាយនយោបាយ និងជាអ្នកវិភាគឯករាជ្យ ឱ្យដួលដេកក្នុងថ្លុកឈាម នៅក្នុងហាងលក់ទំនិញ Star Mart នៃឋានីយប្រេងឥទ្ធនៈ កាល់តិច (Caltex) នាស្តុបបូកគោ កាលពីថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦ ។
91 views