សកម្មជននិងអ្នកស្រលាញ់បរិស្ថានបានរិះគន់ចំពោះទម្លាប់មិនល្អរបស់ប្រជាពលរដ្ឋ ក៏ដូចជាបុគ្គលមួយចំនួន ក្នុងការចោលសំរាមតាមទីធ្លាសាធារណៈ ជាពិសេសក្នុងឱកាសបុណ្យទានធំៗ ។
ទន្ទឹមនឹងនេះ ចលនាមិនស្វាគមន៍ផ្លាស្ទិក ក៏ដូចជាការមិនពេញចិត្តចំពោះទម្លាប់គគ្រិចក្នុងការចោលសំរាម បានចាប់ផ្ដើមនិងកំពុងតែរីកសាយ ដែលគេប្រទះឃើញភាគច្រើនតាមរយៈបណ្ដាញសង្គម និងមធ្យោបាយផ្សេងៗ រំលេចដោយការរិះគន់ក្នុងន័យស្ថាបនាផង និងយុទ្ធនាការបរិស្ថានដោយផ្ទាល់ផង ។
57 views