សោកនាដកម្មលិចទូកចម្លងសិស្សនៅភូមិជាំបឹង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បន្សល់ទុកនូវភាពសោកសៅអាឡោះអាល័យក្រៃលែង សម្រាប់ក្រុមគ្រួសារ ឪពុកម្ដាយ សាច់ញាតិ និងមិត្តភក្ដិរបស់កុមារីរងគ្រោះ ។ ក្រៅពីក្ដីសោកសង្រេង អាណិតស្រណោះ ចំពោះជីវិត កុមារី អ៊ីន សុភក្ដិ ដែលបានបាត់បង់ជីវិតក្នុងគ្រោះកាចលិចទូក ទាំងក្រុមគ្រួសារ ទាំងមិត្តភក្ដិដែលបានឆ្លងទូកតែមួយជាមួយ កុមារី អ៊ីន សុភក្ដិ ទាំងបុគ្គលិកសិក្សា ដង្ហោយសុំស្ពានទុកជាកេរដំណែល និងជាអំណោយអនុស្សាវរីយ៍សម្រាប់សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋក្នុងឃុំទាំងពីរ គឺឃុំស្រើងនិងឃុំឈូកបានធ្វើដំណើរឆ្លងស្ទឹងសែនតអង្វែងទៅ ៕
103 views