កសិករដែលប្រកបរបរធ្វើស្រែប្រាំងនៅក្នុងខេត្តមួយចំនួន ជាអាទិ៍ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង ដង្ហោយហៅស្ថាប័នពាក់ព័ន្ធឱ្យជួយលៃលករកមធ្យោបាយផ្ដល់ទឹកសម្រាប់សង្គ្រោះស្រូវរាប់ពាន់ហិកតារបស់ពួកគាត់ ខណៈកសិករភាគច្រើនជាអ្នកខ្ចីបណ្ដាក់ជំពាក់បំណុលគេផងនោះ ។
តបនឹងតម្រូវការទឹករបស់ប្រជាកសិករ មន្រ្តីរដ្ឋាភិបាលថ្លែងថា កង្វះទឹកមិនមែនបណ្តាលមកពីគ្រោះរាំងស្ងួតនោះឡើយ ប៉ុន្តែកើតឡើងដោយសារកំណើនលើសពីការរំពឹងទុកនៃការបង្កបង្កើនផលស្រូវប្រាំង ច្រើនលើសពីផែនការផ្គត់ផ្គង់ទឹកដែលបានត្រៀមទុក ។
112 views