សកម្មជនបរិស្ថានចំនួន៥នាក់ ក្នុងចំណោម១០នាក់ បានធ្វើពហិការមិនចូលរួមសវនាការ បន្ទាប់ពីអាជ្ញាធរបានដាក់របាំងរារាំងអ្នកសារព័ត៌មាន និងអ្នកគាំទ្រជាច្រើននាក់ មិនឱ្យចូលក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃពុធ ។ ជនជាប់ចោទទាំងនេះ គឺនៅក្រោមបទប្រមាថអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ ដើម្បីផ្តួលរំលំរដ្ឋាភិបាល កាលពីឆ្នាំ២០២១ ៕
104 views