សកម្មជនអង្គការមាតាធម្មជាតិចំនួន៤នាក់ក្នុងចំណោម១០នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២ ខែកក្កដា ដោយសម្រេចផ្តន្ទាទោសជនជាប់ចោទទាំង១០នាក់ចន្លោះពី៦ឆ្នាំដល់៨ឆ្នាំពីបទប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់ ដើម្បីផ្តួលរំលំរដ្ឋាភិបាលកាលពីឆ្នាំ២០២១។
ជនជាប់ចោទ៣នាក់ រួមមាន លោក Alex Gonzalez-Davidson សហស្ថាបនិកអង្គការមាតាធម្មជាតិ, យឹម លាងហ៊ី និងស៊ុន រដ្ឋា ត្រូវបានផ្តន្ទាទោសម្នាក់ៗចំនួន៨ឆ្នាំ និងពិន័យជាប្រាក់១០លានរៀលពីបទប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់។
ចំណែក៧នាក់ទៀត រួមមាន ថុន រដ្ឋា,លី ចាន់ដារ៉ាវុត, ភួន កែវរស្មី, ឡុង គន្ធា និងប្រាំនាក់ផ្សេងទៀតមិនបង្ហាញខ្លួនពេលសវនាការកន្លងមក ត្រូវបានផ្តន្ទាទោសម្នាក់ៗចំនួន៦ឆ្នាំក្នុងពន្ធនាគារពីបទរួមគំនិតក្បត់។
នៅក្នុងពេលប្រកាសសាលក្រមនោះ ចៅក្រមក៏បានប្រកាសឱ្យចាប់ខ្លួនទាំងអស់នោះផងដែរ។


