សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សហជីពស្នើឲ្យផ្អាកដំណើរការរោងចក្រមួយកន្លែង បន្ទាប់ពីមានកម្មករម្នាក់តេស្តវិជ្ជមានកូវីដ១៩

កម្មករជិះរ៉ឺម៉កត្រឡប់ទៅផ្ទះវិញ ដោយផ្ទុកមនុស្សជាច្រើន នៅឯរោងចក្រជាយក្រុងមួយកន្លែង ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។ បញ្ញា ឆព័ណ្ណ
កម្មករជិះរ៉ឺម៉កត្រឡប់ទៅផ្ទះវិញ ដោយផ្ទុកមនុស្សជាច្រើន នៅឯរោងចក្រជាយក្រុងមួយកន្លែង ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។ បញ្ញា ឆព័ណ្ណ

មន្ត្រីបាន​ឲ្យ​ដឹងកាលពី​ថ្ងៃអង្គារ​ថា កម្មករ​រាប់រយ​នាក់​នៅ​រោងចក្រ​កាត់​ដេរ​មួយ​កន្លែង​ក្នុងរាជធានី​ភ្នំពេញ ត្រូវ​បាន​ធ្វើ​តេស្ត​កូវីដ១៩ បន្ទាប់​ពី​មាន​កម្មករ​ម្នាក់​ត្រូវ​រកឃើញ​ថា​វិជ្ជមាន​វីរុសនេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ទាក់ទង​នឹង​ព្រឹត្តិការណ៍សហគមន៍​២០ កុម្ភៈ ឡើង​ដល់​៣៤០​ករណី​។

រដ្ឋបាល​រោងចក្រកាត់ដេរ​ Y&W បាន​​ឲ្យ​ដឹង​ថា​អគារ​រោងចក្រ​មួយ​ត្រូវ​បានបិទ និង​កម្មករ​៥០០​នាក់​ត្រូវអនុញ្ញាត​ឲ្យ​នៅ​ផ្ទះ ដោយ​ថា​បារម្ភ​ពី​ការ​ឆ្លង​រាល​ដាល​វីរុស​កូវីដ១៩​ ប៉ុន្តែ​ថា​កម្មករ​ប្រមាណជា​៤ ០០០​នាក់​ផ្សេង​ទៀត​នឹង​នៅ​បន្ត​ធ្វើ​ការ​ដដែល។​

នាយ​ប៉ុស្តិ៍​រដ្ឋបាលសង្កាត់​ស្ពានថ្ម នៃខណ្ឌដង្កោ លោក ឈឹម រ៉ា ឲ្យ​ដឹងថា​ ស្រ្តី​វ័យ​៤៨​ឆ្នាំ​ម្នាក់​តេស្ត​វិជ្ជមាន​វីរុស​កូវីដ​១៩ រួម​ជាមួយ​នឹង​កូន​ប្រុស​របស់​គាត់ ដែល​ថា​កូន​ប្រុស​រូប​នេះ​ទំនង​ជា​មាន​ជាប់​ពាក់ព័ន្ធនឹងព្រឹត្តិការណ៍​២០កុម្ភៈ ដោយ​សារ​​​បុរសរូបនេះ ជា​អ្នក​បើក​រថយន្ត​ឲ្យ​ជនជាតិ​ចិន។​

លោក​បន្តថា៖ លោក​បន្តថា៖ «​អ្នក​ទាំងពីរ​ត្រូវ​បានបញ្ជូន​ទៅ​សម្រាកព្យាបាល​នៅ​​មណ្ឌលធ្វើចត្តាឡីស័ក​រាជធានីភ្នំពេញ»។ លោក​ថា អ្នក​ទាំង​ពីរ​ត្រូវ​ធ្វើ​តេស្ត​រកកូវីដ១៩ ក្រោយ​មាន​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​។

រដ្ឋបាល​រោងចក្រកាត់ដេរ​ Y&W បាន​​ឲ្យ​ដឹង​ថា​អាគារ​រោងចក្រ​មួយ​ត្រូវ​បានបិទ និង​កម្មករ​៥០០​នាក់​ត្រូវអនុញ្ញាត​ឲ្យ​នៅ​ផ្ទះ ដោយ​សារការ​បារម្ភ​ពី​ការ​ឆ្លង​រាល​ដាល​វីរុស​កូវីដ១៩​ ប៉ុន្តែ​ថា​កម្មករ​ប្រមាណជាង​៤ ០០០​នាក់​ផ្សេង​ទៀត​នឹង​នៅ​បន្ត​ធ្វើ​ការ​ដដែល។​

​លោក ប៉ូ ទិត្យ បុគ្គលិក​ផ្នែកអ៊ុត ម្នាក់​លើក​ឡើង​ថា ​ទោះបីជា​ស្ត្រី​តេស្តវិជ្ជមាន​កូវីដ១៩ ធ្វើ​ការ​នៅ​អគារ​ផ្សេង​គ្នា​មែន តែថា​ដំណឹង​នេះ​បានធ្វើ​ឲ្យ​កម្មករ​ផ្សេង​ទៀត​មិន​ស្រួល​ចិត្ត។

លោក​ បន្ថែមថា៖ «​ខ្ញុំ​បារម្ភ​យ៉ាងខ្លាំង ព្រោះ​យើង​ធ្វើ​ការ​នៅ​រោងចក្រ​ជាមួយ​គ្នា វា​អាច​នឹង​ងាយ​ឆ្លង​ទៅ​កម្មករ​ផ្សេង​ទៀត ព្រោះ​យើង​មាន​គ្នា​ច្រើន»។

លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា បាន​អំពាវ​នាវ​ឲ្យ​ខាង​រោងចក្រ​ផ្អាក​ប្រតិបត្តិការ​បណ្ដោះអាសន្ន​ និង​ធ្វើ​ការ​សម្លាប់មេរោគ ដើម្បី​សុវត្ថិភាព​កម្មករ ក្រុម​គ្រួសារ​កម្មករ និង​ប្រជា​ពល​រដ្ឋ​នៅ​ជុំ​វិញ​នោះ។​

លោក​បន្តថា៖ «កម្មករ​ទាំង​អស់​ចេញ​ចូល​តាម​ច្រក​ទ្វារ​តែ​មួយ ហើយ​យើង​មិន​ដឹង​ថា​គាត់​បាន​ទៅ​កន្លែង​ណា​ខ្លះ»។ លោក​បាន​សម្ដៅ​ដល់​ស្រ្តី​ តេស្ត​វិជ្ជមាន​វីរុស​កូវីដ១៩​។

មេសហជីព​រូប​នេះ បាន​អំពាវ​នាវ​ឲ្យ​ក្រ​សួង​សុខា​ភិបាល​ត្រួតពិនិត្យឲ្យបានម៉ត់ចត់លើ​រោងចក្រ និង​តំបន់​ជុំវិញ​នោះ ហើយប្រសិនបើមិនមាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ស្ថាន​ភាព​នេះ អាច​នឹងមាន​ផល​​ប៉ះពាល់​លើ​វិស័យ​កាត់​ដេរ​មួយ​នេះ ដែល​រដ្ឋាភិបាល​តែង​តែយកចិត្ត​ទុក​ដាក់​កន្លង​មក​។​​

លោក​បន្ថែមថា៖ «​យើង​មានការព្រួយបារម្ភ​អំពីអារម្មណ៍​និង​ស្មារតីរបស់​កម្មករ​នៅ​ក្នុង​រោងចក្រនេះ និង​រោងចក្រ​ផ្សេង​ទៀត នៅពេល​បាន​ដឹង​ព័ត៌មាន​នេះ»។

ក​ម្មករកាត់ដេរ​​រាប់​ពាន់​នាក់​បាន​បាត់​បង់ការងារ​​ក្នុង​វិស័យ​នេះ​ដោយ​សារ​វិបត្តិកូវីដ​១៩ ខណៈកម្មករជា​ច្រើន​ទៀត រួម​ទាំង​កម្មករ​នៅ​រោង​ចក្រ Y&W ផងកាលពី​ខែ​កញ្ញា កន្លង​ទៅ​បាន​​ធ្វើ​បាតុកម្មតវ៉ា ទាមទារ​សិទ្ធិ ប្រាក់ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេងៗ​ផង។

កម្មករ​រោងចក្រ​កាល​ពី​ឆ្នាំ​២០២០​ កន្លង​ទៅ​ ត្រូវ​រដ្ឋាភិបាល​ណែនាំ​ឲ្យ​បន្ត​ធ្វើ​ការ​ជា​ធម្មតា​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដើម្បី​ចូលរួម​ទប់​ស្កាត់​ការ​រាលដាល​វីរុស​កូវីដ​១៩​។

លោក ខេន លូ អគ្គលេខាធិការសមាគម​រោងចក្រ​កាត់ដេរនៅ​កម្ពុជា បានបន្ត​អំពាវ​នាវ​ឲ្យ​សមាជិករោងចក្រទាំងអស់មាន​ការ​ប្រុង​ប្រយ័ត្ននិង​ត្រូវអនុវត្ត​តាម​វិធានការណ៍​​សុវត្ថិភាព​​ទាក់ទង​នឹង​កូវីដ១៩ របស់​ក្រ​សួង​សុខាភិបាល​។

អ្នកនាំពាក្យក្រ​សួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន និង​អ្នក​នាំពាក្យ​ក្រ​សួង​ការងារ លោក ហេង សួរ មិ​ន​អាច​ទាក់ទង​សុំការអត្ថាធិប្បាយ​បានទេ​អំពីបញ្ហានេះ។

វ៉ាក់សាំងAstraZeneca ដំណាក់កាលដំបូង ដែលផ្ដល់ដោយមជ្ឍមណ្ឌលខូវ៉ាក់បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីល្ងាចថ្ងៃអង្គារ។ ខេមបូចា/ព្រីង សំរាំង
វ៉ាក់សាំងAstraZeneca ដំណាក់កាលដំបូង ដែលផ្ដល់ដោយមជ្ឍមណ្ឌលខូវ៉ាក់បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីល្ងាចថ្ងៃអង្គារ។ ខេមបូចា/ព្រីង សំរាំង

ក្រ​សួង​សុខាភិបាល​ កាលពី​ថ្ងៃអង្គារ បាន​ប្រកាស​ករណី​ថ្មី​កូវីដ១៩ ចំនួន​២៤​ករណីទាក់ទង​នឹង​ព្រឹត្តិការណ៍​២០ កុម្ភៈ ដែល​មានជាប់​ពាក់ព័ន្ធ​នឹង​ស្រ្តីជនជាតិចិន​ចាកចេញពីមណ្ឌលធ្វើចត្តាឡីស័ក និង​មាន ១៧ករណី​ថ្មី​នៅ​ខេត្ត​ព្រះ​សីហនុ នាំឲ្យ​ការឆ្លង​ក្នុង​ព្រឹត្តការណ៍​២០​ កុម្ភៈ​ក្នុងខេត្ត​នេះ​ឡើង​ដល់​៤៧​ករណី។

នៅល្ងាច​ថ្ងៃអង្គារ វ៉ាក់សាំង​ AstraZeneca ដែលផលិតនៅប្រទេសឥណ្ឌា ចំនួន​៣២៤ ០០០​ដូស ដំបូង​បាន​មក​ដល់អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រោមជំនួយ​របស់​មជ្ឈមណ្ឌល​ខូវ៉ាក់(Covax Facility) ដែល​ចំនួន​ត្រូវ​បញ្ជូន​មក​កម្ពុជា​មាន​ជិត​១,៣​លាន​ដូស​។

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ល្ងាចថ្ងៃអង្គារ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា ការ​បើក​ឲ្យ​ដំណើរ​ការ​ចាក់វ៉ាក់សាំង​នេះ​នឹង​ធ្វើ​ឡើង​ក្រោម​វត្តមាន​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ពេល​លោក​ទៅទទួល​វ៉ាក់សាំង​នេះ​នៅ​មន្ទីរ​ពេទ្យ​កាលម៉ែត​នៅ​ថ្ងៃព្រហស្បតិ៍។

លោកស្រី​បន្ថែមថា៖ «​យើង​នឹង​រង់ចាំ​អនុសាសន៍ណែនាំ​ពី​សម្តេច ហ៊ុន សែន ពេល​លោក​ទទួល​វ៉ាក់សាំង»។

លោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធាន​អង្គការសុខភាព​ពិភព​លោក​ប្រចាំ​កម្ពុជា បាន​​អំពាវ​នាវ​ឲ្យ​សារធារណជន​បន្ត​រក្សា​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​អនុវត្ត​តាម​វិធានការ​សុខាភិបាល​នៅ​ទូទាំង​ប្រទេស ដើម្បី​ទប់​ស្ដាក់​ការ​រាល​ដាល​វិរុស​កូវីដ​១៩ ដែលកំពុងរាលដាល​ខ្លាំង គិត​តាំង​ពីមាន​ការ​ផ្ទុះ​ឡើង​មក​​​។

លោកស្រី​បន្ថែមថា៖ «វីរុសរាលដាល​លឿន​ណាស់ យើង​ត្រូវ​តែមាន​វិធានការទប់​ស្កាត់​ឲ្យ​បាន​មុន»។

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Garment worker tests positive for Covid-19, prompting calls to shut factory

386 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម