ទីលានចាក់សំរាមថ្មី ដែលមានឈ្មោះថា “ទីលានចាក់សំរាមដង្កោ” ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ រហូតមកដល់ពេលនេះ មានកម្ពស់ស្មើនឹងកូនភ្នំមួយទៅហើយ ហើយនិងមានក្លិនស្អុយអាសោចសាយសព្វតំបន់ជុំវិញ ដែលពុំមែនជាទីមនោរម្យ ឬស័ក្ដិសមជាកន្លែងរស់នៅទាល់តែសោះ ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏គំនរសំរាមដែលជាប្រភពនៃមេរោគនិងភាពកខ្វក់នេះ បានក្លាយជាទីជម្រក និងជាកន្លែងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃសម្រាប់គ្រួសារក្រីក្រមួយចំនួន ។
បច្ចុប្បន្ន ប្រជាពលរដ្ឋក្រីក្រប្រមាណជិត ៥០០គ្រួសារ មកពីខេត្តក្រុងផ្សេងៗ ដូចខេត្តសៀមរាប កណ្ដាល ព្រៃវែង តាកែវ និងរាជធានីភ្នំពេញ កំពុងរស់នៅទីនេះ និងប្រកបរបររើសសំរាម ។
47 views