UPDATES:
UPDATES: នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា និងមានអនុព័ន្ធយោធា ប្រទេសផ្សេងទៀត ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា បានអញ្ជើញចុះសង្កេតការណ៍នៅភូមិព្រៃចាន់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ បន្ទាយមា នជ័យដែលយោធាថៃ បានរាយលួសបន្លា ថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ (ក្រសួងការពារជាតិ)
UPDATES: នៅរសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា និងមានអនុព័ន្ធយោធា ប្រទេសផ្សេងទៀត ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា បានអញ្ជើញចុះសង្កេតការណ៍ដល់ច្រកព្រំដែនបឹងត្រកួន ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ យោងតាមក្រសួងការពារជាតិ។
Breaking: ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេសចំនួន ៦ ចូលរួម មាន (ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម) ដែលមាននិវេសន្នដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា ដោយមានសមាជិកសរុបចំនួន ៧ប្រទេស បានចេញដំណើរទៅកាន់ទីតាំងជាក់ស្តែងផ្សេងៗ ដើម្បីសង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន ដែលរងផលប៉ះពាល់ផ្ទាល់ អំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ។ យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិ ម៉ាលី សុជាតា នៅព្រឹកថ្ងៃព្រសហស្បតិ៍នេះ។
គោលដៅដែលត្រូវធ្វើដំណើរទៅ មានដូចជា ទី១- ខេត្តបាត់ដំបង (យោធភូមិភាគទី៥) ទី២-ខេត្តបន្ទាយមានជ័យ៖ ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកអូបីជាន់ (ភូមិជោគជ័យ) និងច្រកបឹងត្រកួន ទី៣- ខេត្តព្រះវិហារ (ច្រកព្រំដែនអានសេះ)។
បេសកកម្មនេះបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានបញ្ចប់កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបង្កើតឱ្យមានក្រុម IOT។
កម្ពុជានៅតែបន្តអំពាវនាវឲ្យភាគីថៃអនុវត្តទៅតាមកិច្ចព្រមព្រៀងខាងលើនិងប្រគល់មកឲ្យកម្ពុជាវិញនូវកងកម្លាំងរបស់យើងទាំង១៨នាក់ ដើម្បីឲ្យពួកគាត់អាចវិលត្រឡប់មកជួបជុំគ្រួសារវិញ ដែលកំពុងទន្ទឹងរង់ចាំទាំងយប់ទាំងថ្ងៃ។
លោកស្រី សុជាតាក៏បានបញ្ជាក់នៅរសៀលថ្ងៃទី១៣ ខែសីហា ថា កងកម្លាំងប៉ារ៉ាថៃ និងតម្រួតព្រំដែនថៃប្រដាប់ដោយអាវុធ បានធ្វើសកម្មភាពចូលមកត្រួតពិនិត្យនៅទល់មុខច្រកជោគជ័យ ដោយបានរាយលួសបន្លា ព្រមទាំងដាក់កង់ឡាន នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែសីហានេះ។
លោកស្រីបានបន្ថែមថា កម្ពុជាទាមទារឱ្យភាគថៃបញ្ឈប់ជាបន្ទាន់ និងគ្មានល័ក្ខខណ្ឌរាល់សកម្មភាពដែលរំលោភបំពានបទឈប់បាញ់ ព្រមទាំងស្មារតីនៃការឯកភាពនៅក្នុងកិច្ចប្រជុំវិសាញ្ញាមគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។








