សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ក្រុម​មេធាវី​មិន​ពេញ​​ចិត្ត​ការ​បំបែក​សំណុំ​រឿងកូន​ក្ដី​របស់​ខ្លួន​ពាក់ព័ន្ធ​គម្រោង​​អភិវឌ្ឍន៍ CLV​

ក្រុមមេធាវីបានបញ្ចេញប្រតិកម្ម ចំពោះសំណើសុំបំបែកសំណុំរឿងកូនក្ដីរបស់ខ្លួនជាសកម្មជនតវ៉ាប្រឆាំងនឹងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និង វៀតណា (CLV) ចំនួន ៣៧នាក់ ដែលកំពុងតែជាប់ឃុំក្រោមបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ។ ក្នុងចំណោមជនជាប់ចោទទាំង ៣៧នាក់នោះក៏មានសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ផងដែរ គឺ លោក ស៊្រុន ស៊្រន និងក្រុមការងារបីនាក់ទៀត ។

ប្រតិកម្មរបស់ក្រុមមេធាវីគឺធ្វើឡើងភ្លាមៗ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការករណីសកម្មជនទាំងនោះ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤ ប៉ុន្តែបែរជាប្ដូរនីតិវិធី ដោយព្រះរាជអាជ្ញាស្នើសុំបំបែកសំណុំរឿងឱ្យទៅជា ៥សំណុំរឿងដាច់ដោយឡែកពីគ្នាទៅវិញ ។

ក្រុមមេធាវីអះអាងថា ការណ៍នេះធ្វើឱ្យបាត់សិទ្ធិ និងប៉ះពាល់ដល់ផលប្រយោជន៍កូនក្ដីរបស់ខ្លួន ។

ចំណែកក្រុមអ្នកគាំទ្រ ក៏ដូចជាប្រជាពលរដ្ឋ និងក្រុមគ្រួសារសកម្មជន ដែលបានតាមឃ្លាំមើលរឿងក្ដីនេះយ៉ាងយកចិត្តទុកដាក់ ហាក់អន្ទះសាចង់ដឹងអំពីនីតិវិធីរបស់តុលាការ ថាតើនឹងទៅជាយ៉ាងណាទៀត បន្ទាប់ពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ត្រូវបាននរាករណ៍ទៅហើយនោះ ៕

66 views
វីដេអូទាំងអស់
មិនមានវីដេអូទៀតទេ