សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រង្វាន់ធំៗរាប់ម៉ឺនដុល្លារបានក្លាយជាយុទ្ធសាស្ត្រថ្មី​នៃទីផ្សារគ្រឿងស្រវឹងនៅ​កម្ពុជា

​ប្រាក់រង្វាន់​រាប់សិបម៉ឺនដុល្លារ និង​រង្វាន់ធំៗ​ជា​វត្ថុ​ជា​ច្រើន​ទៀត ​​ពី​ការ​គាស់​បើក​ក្រវិលកំប៉ុងស្រាបៀរ កំពុង​តែ​ក្លាយ​ជាយុទ្ធសាស្ត្រថ្មីយ៉ាង​ទាក់ទាញ ក្នុងការ​​​ផ្សព្វផ្សាយពាណិជ្ជកម្ម​គ្រឿងស្រវឹង​នៅ​កម្ពុជា ។

រង្វាន់ទាំងនោះ​មានចាប់តាំង​ពី​ ម៉ូតូ ឡាន មាស រហូតដល់នាឡិកាដៃ​ដែល​ល្បី​ម៉ាក រ៉ូឡិចស៍ (Rolex) និងទឹកប្រាក់រង្វាន់​ប្រចាំខែផងនោះ ​​បាន​អូស​ទាញចំណាប់​អារម្មណ៍មហាជនទូទៅ ជាពិសេស ក្រុម​អ្នកនិយម​សេព​​គ្រឿងស្រវឹង ខណៈផ្ទាំង​ផ្សព្វផ្សាយ​​គ្រឿង​ស្រវឹង​​​នៃ​ក្រុមហ៊ុន​​ខ្លះ គ្រាន់តែ​​​ដក​រូប​សញ្ញា ​(logo) ​​​​​​និងឈ្មោះស្រាបៀរ​របស់​ខ្លួន​ចេញតែប៉ុណ្ណោះ ​ ប៉ុន្តែ​​​​​​​​​​​​​ពណ៌ និងពាក្យស្លោក​ ឬ​សារ​ឃោសនាលក់​​​​​គ្រឿងស្រវឹង​នៅ​​ដដែល ។

ថ្វី​ដ្បិត​តែ​​ស្លាក​ ឬ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ​ត្រូវ​បាន​ទម្លាក់​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​បណ្ដា​ខេត្ត​មួយ​ចំនួន ក្រុម​មន្ត្រី​ជំនាញ ក៏​ដូច​ជា​អ្នក​តាម​ដាន​កិច្ចការ​សង្គម នៅ​តែ​ទទួច​​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ ហើយបើ​​ឱ្យ​កាន់​តែ​ល្អបំផុតនោះ គួរ​ណាស់​តែ​ហាមប្រាម​​ទាំង​ស្រុង​នូវរាល់ការ​ផ្សព្វផ្សាយពាណិជ្ជកម្ម​​គ្រឿង​ស្រវឹងគ្រប់​ទម្រង់ ៕

47 views