សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ពលរដ្ឋរាប់ពាន់គ្រួសារប្រឈមមុខនឹងការផ្លាស់ទីតាំង​ដោយសារគម្រោង​ទំនប់វារីអគ្គិសនីស្រែពកក្រោម ៣

នៅតំបន់សងខាងទន្លេស្រែពក នា​ខេត្តមណ្ឌលគិរី និងរតនគិរី ប្រជាពលរដ្ឋជនជាតិដើម​ភាគតិចជាង ៤.០០០ គ្រួសារ កំពុងប្រឈមមុខនឹងការបង្ខំឱ្យ​ផ្លាស់ទីលំនៅ ដើម្បី​បើក​ផ្លូវ​សម្រាប់គម្រោងសាងសង់ទំនប់វារីអគ្គិសនីស្រែពកក្រោម ៣ ដែល​មាន​ផ្ទៃ​អាង​ស្តុក​ទឹក​ទំហំ​ជិត ៧​ម៉ឺន​ហិកតារ ។ ផលប៉ះពាល់ផ្ទាល់ រួមមានការបាត់បង់ផ្ទះសម្បែង ដីស្រែចម្ការ សាលារៀន វត្តវ៉ា និងផ្នូរដូនតា ជាដើម ។

ពលរដ្ឋភាគច្រើនមានជីវភាពពឹងផ្អែកលើការ​ប្រកប​របរ​កសិកម្ម និងការ​នេសាទតាមដង​ទន្លេ​ស្រែ​ពក ។ ការបោត់បង់ទីលំនៅដើមនឹងបំផ្លាញភាព​សុខសាន្ត​ននៃ​ការ​រស់នៅ និងវប្បធម៌របស់​ពួក​គាត់ ។ ក្រុម​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច បង្ហាញ​ជំហរ​ឥត​ងាករេ​ថា​ ​នឹង​​បន្តការ​​រស់នៅ​ក្នុង​ភូមិឋាន​បច្ចុប្បន្នរបស់​ពួក​គាត់​តទៅទៀត ។ ពលរដ្ឋជាច្រើនបានរាយការណ៍អំពីការបំពានសិទ្ធិ ដូចជាការបំភិតបំភ័យ និងការបង្ខំឱ្យ​ទទួលយកកិច្ចព្រមព្រៀងមិនសមស្រប​ ជា​ថ្នូរ​នឹង​ការ​ចាកចេញ ។

គម្រោងវារីអគ្គិសនីស្រែពកក្រោម ៣ ជាទំនប់ទី២១ នា​អាងទន្លេ ៣ ( 3S ) ដែលមានទន្លេសេសាន ទន្លេស្រែពក និងទន្លេសេកុង ។ ទន្លេទាំងនេះបានផ្គត់ផ្គង់ ២០% នៃលំហូរប្រចាំឆ្នាំរបស់ទន្លេមេគង្គ ដែលជំរុញឱ្យមានចរន្ត​ទឹកជំនន់ ជាជម្រកសំខាន់នៃពពួក​មច្ឆាជាតិ និងផ្ដល់​ល្បាប់​មាន​ជីជាតិ​ដល់​ដីស្រែចម្ការ ដែលប្រជាពលរដ្ឋ​រាប់លាននាក់ផ្ញើ​ខ្សែ​ជីវិត ។ ក្រុម​អ្នក​ស្រាវជ្រាវ​ផ្នែក​ជលសាស្ត្រ​អះអាង​​ថា ការ​សាងសង់​ទំនប់​កាត់​ដង​ទន្លេ​ទាំង​នេះ បាន​បំផ្លាញ​​ចង្វាក់​ធម្មជាតិ​នៃ​​ប្រព័ន្ធ​ទន្លេមេគង្គ ។

10 views
វីដេអូទាំងអស់
មិនមានវីដេអូទៀតទេ