សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

វិធានការ​ទប់ស្កាត់​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​CLV-DTA នៅតែបន្ត ខណៈយុវជនមួយចំនួនត្រូវបាន​ចាប់ខ្លួន

យុវជនមួយចំនួន​​ត្រូវ​បាន​ឃាត់​ខ្លួន មួយចំនួន​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ ក្រោម​បទ “រួម​គំនិត​ក្បត់” និង​បទ “ញុះញង់” ហើយ​យុវជន​ខ្លះទៀត​​ត្រូវ​បាន​គ្រួសារ​ប្រកាស​ថា​បាត់​ខ្លួន ខណៈ​វិធានការបស់​រ​ដ្ឋាភិបាលក្នុង​ការ​រឹតបន្តឹង និង​ទប់ស្កាត់​គម្រោង​បាតុកម្ម​ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​​តំបន់​ត្រីកោណអភិវឌ្ឍន៍ កម្ពុជា លាវ និង​វៀតណាម (CLV-DTA)​ នៅ​តែ​បន្ត​ ចាប់​តាំងពី​ថ្ងៃ​ទី​១៧ ខែ​សីហា ។ 

ក្រុម​អង្គការ​សង្គម​ស៊ីវិល ក៏ដូច​ជា​អ្នក​ការពារ​សិទ្ធិមនុស្ស ជាតិ និង​អន្តរជាតិ​ កំពុង​​តាមដានឃ្លាំ​មើល​​ករណី​នេះយ៉ាង​យក​ចិត្ត​ទុ​កដាក់ ។

នៅ​ថ្ងៃ​ពុធ ទី​២៨ ខែ​សីហា អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស Human Rights Watch និង​អង្គការ​លើកលែង​ទោស​អន្តរជាតិ Amnesty International បាន​បញ្ចេញ​របាយការណ៍​មួយ​ថា អាជ្ញាធរកម្ពុជាបានចាប់ខ្លួនមនុស្សយ៉ាងតិច ៩៤នាក់ ចាប់តាំងពីចុងខែកក្កដា ឆ្នាំ២០២៤ ទាក់ទិន​នឹង​ការរិះគន់ជាសាធារណៈ ចំពោះ​កិច្ច​ព្រមព្រៀង​តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV) ។ របាយការណ៍​ដដែល​អះអាង​ថា យ៉ាងហោចណាស់ ៥៩នាក់ក្នុង

ចំណោមអ្នកដែលត្រូវបានចាប់ខ្លួន រួមមានសកម្មជនបរិស្ថាន សកម្មជន​សិទ្ធិមនុស្ស និងសកម្មជនផ្សេងទៀត ព្រមទាំងយុវជន​មួយចំនួនផង ត្រូវបានឃុំខ្លួនដោយខុសច្បាប់ និងរង​នូវ​បទ​ចោទផ្សេង​ៗ ដោយសារ​តែ​ការ​បញ្ចេញ​មតិដោយសន្តិវិធី​របស់​ពួក​គេ​ ។ អង្គការ​សិទ្ធិ​មនុស្ស​ទាំង​ពីរ​​ថា អាជ្ញាធរគួរតែទម្លាក់ចោលរាល់បទ​ចោទជា​​បន្ទាន់ ព្រោះ​​គ្មាន​​អន្តរជាតិ​ណា​​ទទួល​ស្គាល់​ឡើយ ។

ទោះយ៉ាង​ណា​ក្ដី អគ្គស្នងការរង និងជាអ្នកនាំពាក្យនៃ​អគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បាន​បដិសេធ​តួលេខ​ ដែល​រក​ឃើញ​ដោយ​​ អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស (Human Rights Watch) និង​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ៕

35 views