សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

អាណាព្យាបាល​កាន់​តែ​ច្រើនឡើង​ៗ​​ជំរុញ​កូនរបស់​ខ្លួន​​ឱ្យ​រៀន​ហែល​ទឹក

អាណាព្យាបាល​កាន់តែ​ច្រើនឡើង​ៗ​ បាន​ជំរុញ​កូន​របស់​ខ្លួន​ឱ្យ​រៀន​ហែល​ទឹក ក្នុង​នោះ​ អាណា​ព្យាបាល​មួយ​ចំនួន​យល់​ឃើញ​ថា ចំណេះ​ជំនាញ​ហែល​ទឹក ​​ប្រៀប​បាន​នឹង​​អង្គរក្ស​ការពារ​អាយុជីវិត​កូន​របស់​ពួក​គាត់យ៉ាង​ដូច្នោះ ។

អ្នកគ្រប់គ្រង​ក្លឹប​ហែល​ទឹកឈ្មោះ vGetFit នៅ​រាជធានី​ភ្នំពេញ លោក សំ សុពេជ្រ បាន​ឱ្យ​ដឹង​ថា គ្រាន់តែ​ចាប់ផ្ដើម​ដំណើរ​ការ​រយៈ​ពេល​ ១៦​ខែ​ ដំបូង ក្លឹប​របស់​លោកដែល​មានប្រាំ​សាខា ​ទទួលបាន​​សិស្ស​ចំនួន​ជាង ៤​ពាន់​នាក់ ។

លោក សំ សុពេជ្រ បញ្ជាក់​ថា ​ការ​ដែល​លោក​ចូល​ប្រឡូក​ក្នុង​វិស័យ​កីឡា​មួយ​នេះ ក៏​ព្រោះ​តែ​លោក​មើល​ឃើញនូវ​​គន្លឹះ​ក្នុង​ការ​ជួយ​សង្គ្រោះ​អាយុ​ជីវិតមនុស្ស​ផង​ដែរ ដែល​ចក្ខុវិស័យ​នៃ​ក្លឹប​​ហែល​ទឹក​ vGetFit របស់​លោក កំណត់​បាន​ជា​​យុទ្ធនាការមួយ​ គឺ​​ “គ្មាន​កុមារ​លង់​ទឹក​នៅ​កម្ពុជា” ៖ “……………” ។

ក្រៅ​ពី​ការ​ឱ្យ​តម្លៃ​ផ្នែក​កីឡា គូ​ស្វាមី​ភរិយា​ជា​បុគ្គលិក​ក្រុមហ៊ុន​មួយ​ លោក​ សេង ប៊ុនថារ៉ូ និង​ អ្នកស្រី លីលី មុនីពេជ្រ ដែល​បាន​ដាក់​​កូនឱ្យ​​រៀន​ហែល​ទឹក​នៅ​ក្លឹប​ vGetFit ស្ថិត​ក្នុង​ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី២ ខណ្ឌ​មាន​ជ័យ ចង់​ឱ្យ​កី​ឡា​មួយ​នេះត្រូវ​បាន​យកចិត្ត​ទុកដាក់​ជា​ពិសេស​ ​នៃ​​គោល​នយោបាយ​របស់​ក្រសួង​អប់រំ យុវជន​ និង​កីឡា ។

លោកស្រី វណ្ណ លីយ៉ា រស់នៅ​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ដែល​បាន​យក​កូន​មក​រៀន​ហែល​ទឹក​នៅ​ក្លឹប vGetFit ដែរ រំពឹង​ថា លោកស្រី​នឹង​មាន​ភាព​កក់ក្ដៅ នៅ​ពេល​ដែល​កូន​របស់​លោកស្រី​​ចេះ​ហែល​ទឹក ។

មូលនិធិអង្គការសហប្រជាជាតិ ដើម្បីកុមារ ហៅកាត់​ថា យូនីសេហ្វ (UNICEF) បាន​បញ្ចេញ​ឈុត​អប់រំ​​មួយ ​ដោយ​បង្ហាញថា កុមារ ១០​នាក់​ នៅ​ទូទាំង​ពិភពលោក បាន​លង់​ទឹក​ស្លាប់ ​នៅ​រៀងរាល់​​ម៉ោង ។

យុវជន​មួយ​ក្រុម​រស់នៅ​ក្រុង​ព្រះសីហនុ ដែល​​បាន​ចូល​​កម្សាន្ត​នៅ​ក្លឹបហាត់ប្រាណ និង​អាងហែលទឹកភូមិគ្រឹះចោមចៅ ​បាន​ឱ្យដឹង​ថា គ្រោះថ្នាក់​លង់​ទឹកស្លាប់​នៅ​តំបន់​ឆ្នេរ​ កើត​ឡើងមិន​សូវ​ខានឡើយ ហើយ​ពួក​គេ​ចង់​ឱ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​កីឡា​ហែល​ទឹកនេះ​ឱ្យ​បាន​ខ្លាំង ​​ ។

ម្ដាយរបស់​សិស្ស​​តែ​ម្នាក់​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ឧបទ្ទវហេតុ​លិច​ទូកចម្លង​​សិស្ស​ ១៥​នាក់ ​នៅ​ស្រុក​ប្រាសាទ​សម្បូរ ខេត្តកំពង់ធំ កាល​ពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២៤ លោកស្រី ភី ចែម មាន​វិប្បដិសារៈ ដោយសារ​តែ​​​ការ​អាក់ខាន​មិន​បាន​ជួយ​ឱ្យ​កូន​ពៅ ​ដែល​ជា​កូនស្រី​តែ​ម្នាក់​ក្នុង​ចំណោម​កូន​ទាំង​បួន​នាក់​របស់​លោកស្រី គឺ កុមារី អ៊ីន សុភក្ដិ ចេះ​ហែល​ទឹក ។

អ្នកនាំពាក្យ​នៃ​ក្រសួង​អប់រំ​ យុវជន និង​កីឡា អ្នកស្រី ឃួន វិច្ឆិកា មាន​ប្រសាសន៍​ថា កម្មវិធី​អប់រំ​កាយ​ និង​កីឡា ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​​​​កម្មវិធី​សិក្សា ។

ទោះបី​ជា​ពិភពលោក​​​គ្រប​ដណ្ដប់​ដោយ​ទឹក​ច្រើន​ជាង​ដី ​គឺ​ជលសារ​លាត​សន្ធឹង​​​រហូត​ដល់​ទៅ​ជាង​ ៧០​ភាគរយ រីឯ​ដី​មាន​មិន​ដល់​ ៣០​ភាគរយ​ផង​នោះ​ ក៏​មនុស្ស​មួយ​ចំនួន​ហាក់​មិន​បារម្ភ​អំពី​ហានិភ័យ​ ឬ​រក​វិធី​អ្វី​ដើម្បី​បង្ការ​ឡើយ ដោយ​បណ្ដោយ​ឱ្យ​ខ្លួន​​ស្ថិត​នៅ​ជា​អ្នក​មិន​ចេះ​ហែល​ទឹក​ តាំង​ពីបឋមវ័យ មជ្ឈិមវ័យ ហើយ​ខ្លះ​រហូត​ដល់​បច្ឆិមវ័យផង​ក៏​មាន ៕

61 views
វីដេអូទាំងអស់
មិនមានវីដេអូទៀតទេ