សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សកម្មជន​ចលនា​​មាតា​ធម្មជាតិ​ចូល​សវនាការ​លើ​បទប្រមាថអង្គ​ព្រះមហាក្សត្រ​ និង​បទ​​រួមគំនិតក្បត់ 

សមាជិក​​ចលនា​មាតាធម្មជាតិ​ និងសកម្មជនបរិស្ថាន​ផ្សេង​ទៀត​សរុប​ចំនួន​ ៥​នាក់​ ក្នុង​ចំណោម​ ១០​​នាក់​ បាន​ចូល​ខ្លួន​បំភ្លឺ់​ក្នុង​សវនាការ​លើ​អង្គ​សេចក្ដី តាម​ការ​កោះហៅ​របស់​សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹក​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីពួកគេត្រូវបានចោទប្រកាន់ពីបទប្រមាថអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ ។

សកម្មជន​ទាំង​ ៥​នាក់​មាន លោក យឹម លាងហ៊ី លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា និង​ កញ្ញា ភួន កែវរស្មី ខណៈ​សកម្មជន ៥​នាក់​ទៀតអវត្តមាន ។

អ្នក​អវត្តមានទាំង​ ៥​នាក់​មាន លោក អាឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិដសិន ដែល​ជា​ស្ថាបនិក​នៃ​ចលនា​មាតា​ធម្មជាតិ លោក ពក ខឿយ កញ្ញា ស៊ុន រដ្ឋា លោក ពេញ ពិសិដ្ឋ និង លោកស្រី រី រក្សា ។

86 views