តុលាការកំពូលបដិសេធសំណើសុំនៅក្រៅឃុំរបស់យុវជនបរិស្ថាន នៃចលនាមាតាធម្មជាតិកម្ពុជាទាំង ៥នាក់ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ តុលាការកំពូល បដិសេធសំណើសុំនៅ ក្រៅឃុំរបស់យុវជនបរិស្ថាន នៃចលនាមាតាធម្មជាតិកម្ពុជាទាំងប្រាំនាក់ ដោយតម្កល់សាល ដីការបស់សាលាឧទ្ធរណ៍ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ទុកជាបានការដដែល ។ កម្មវត្ថុនៃសំណើសុំក្រៅឃុំរួមមាន ហេតុផលផ្នែកសុខភាព និងជីវភាព ដោយសកម្មជនខ្លះចង់ បានឱកាសរស់នៅថែទាំឪពុកម្ដាយចាស់ជ រាដែលកំពុងតែមានជំងឺប្រចាំកាយ រហូតដល់ជំងឺម ហារីកកម្រិតធ្ងន់ ខ្លះដើម្បីបានមើលថែគ្រួសារ កូន ប្រពន្ធដែលទើបតែសម្រាលកូន ហើយ សកម្មជនខ្លះ ដើម្បីបានឱកាសព្យាបាលជំងឺផ្ទាល់ខ្លួន និងបន្តការសិក្សា ។ ការបដិសេធសំណើសុំនៅក្រៅឃុំរបស់ក្រុមយុវជនបរិស្ថានទាំង ៥នាក់ បានធ្វើឱ្យអ្នកតាម ដានស្ថានភាពសិទ្ធិមនុស្ស និងក្រុមគ្រួសារ មានការខកចិត្តជាខ្លាំង ។ លោកស្រី ប៉ាត រស្មី ភរិយារបស់ លោក ថុន រដ្ឋា រៀបរាប់ថាប ន្ទុកគ្រួសារទាំងស្រុង ទាំងការចិញ្ចឹមបីបាច់កូនតូចៗចំនួន៣នាក់ ត្រូវធ្លាក់មកលើលោកស្រី ក្រោយពេលដែលស្វាមី របស់លោកស្រីជាប់ឃុំទាំងអយុត្តិធម៌ ។ លោកស្រីមានការខកចិត្តជាខ្លាំងចំពោះការសម្រេច របស់តុលាការកំពូល ។ ចំណែក លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការ លីកាដូ ( LICADHO ) បញ្ជាក់ប្រាប់ ខេមបូចា ថា ការសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធហរណ៍ ទុកជាបានការ ដដែល ដោយបដិសេធការសុំដោះលែងឱ្យនៅក្រៅឃុំមានសេរីភាពរបស់យុវជនចលនាមាតា ធម្មជាតិទាំងប្រាំរូបគឺមិនមានផលចំណេញអ្វីឡើយសម្រាប់កម្ពុជា គឺមានការតែរិះគន់ពីសហគមន៍អន្តរជាតិ ខណៈដែលពួកគេសមតែទទួលបានការកោតសរសើរ និងលើកទឹកចិត្តចំពោះសកម្មភាពការពារបរិស្ថានរបស់ពួកគេ ។ សូមជម្រាបជូនថា សកម្មជន ៤នាក់ ត្រូវបានចាប់បញ្ជូនទៅឃុំខ្លួនភ្លាមៗ ខណៈពួកគេកំពុងរង់ចាំការប្រកាសសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ចំណែកសកម្មជនម្នាក់ទៀតគឺ លោក យីម លាងហ៊ី ត្រូវបានចាប់ខ្លួនតាមផ្លូវនៅថ្ងៃដដែល ។ ពួកគេត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធធនាគារពី ៦ ទៅ ៨ឆ្នាំ ពីបទរួមកំនិតក្បត់ និងប្រមាថអង្គព្រះមហាក្រត្ស ។ សកម្មជនបីនាក់ក្នុងចំណោមអ្នកទាំងប្រាំ កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និង លោក ថុន រដ្ឋា ធ្លាប់ត្រូវបានផ្តន្ទាទោសពីបទ ញុះញង់ កាលពីឆ្នាំ២០២១ ទាក់ទិននឹងសកម្មភាព បរិស្ថានរបស់ពួកគេ ។ គិតមកទល់ពេលនេះ មានរយៈពេល ៣០០ថ្ងៃហើយ ដែលពួកគេទាំងប្រាំនាក់ត្រូវបានឃុំខ្លួន នៅតាមពន្ធធនាគារផ្សេងៗដាច់ដោយឡែកនាពីគ្នាក្នុងប្រទេសកម្ពុជា ៕
