សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រដ្ឋសភាបានបោះឆ្នោតផ្ដល់ទំនុកចិត្តនិងគាំទ្ររដ្ឋាភិបាលថ្មីនីតិកាលទី៧

បន្ទាប់ពីបានបើកសម័យប្រជុំពេញអង្គលើកទី១ តាមកាលកំណត់ក្រោមព្រះរាជាធិបតីភាព នៃអង្គព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីព្រឹកថ្ងៃចន្ទ ទី២១ ខែសីហា រដ្ឋសភាបានបោះឆ្នោតផ្ដល់ទំនុកចិត្តនិងគាំទ្ររដ្ឋាភិបាលថ្មីនីតិកាលទី៧ ដើម្បីដំណើរការគណៈរដ្ឋមន្ត្រីរបស់ខ្លួន ។

គណៈរដ្ឋមន្រ្តីថ្មីបានចាប់ផ្តើមកិច្ចប្រជុំដំបូង នៅព្រឹកថ្ងៃទី២៣ ខែសីហា ដើម្បីផ្សព្វផ្សាយគោលនយោបាយរបស់ខ្លួន ។ រដ្ឋាភិបាលអាណត្តិទី៧ មានរដ្ឋមន្រ្តីចំនួន ៣០រូប ក្នុងនោះរដ្ឋមន្ត្រីថ្មីចំនួន២០រូប ។ ចំណែកឯរដ្ឋលេខាធិការ និងអនុរដ្ឋលេខធិការ ដែល ត្រូវបានតែងតាំងមានចំនួន ១.៤២២ រូប បើប្រៀបធៀបនឹងអាណត្តិមុនមានចំនួន ៦៤១ រូប គឺកើនលើសចំនួនកាលពីក្នុងអាណត្តិមុន ៧៨១រូប ។

58 views