សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

កម្លាំងនគរបាលជាតិបានបង្ក្រាបទីតាំងអនឡាញខុសច្បាប់ពីរកន្លែង និងរកឃើញជនបរទេសចំនួន២៣០នាក់

កម្លាំងនគរបាលជាតិកម្ពុជាបានបង្ក្រាបទីតាំងល្បែងអនឡាញខុសច្បាប់ពីរកន្លែង ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងរកឃើញជនបរទេសសរុបចំនួន២៣០នាក់ (ស្រី៦៨នាក់) ក្នុងនោះមានជនជាតិថៃចំនួន១២៣នាក់ (ស្រី៥៩នាក់)។ (ហ្វេសប៊ុករបស់អគ្គសង្នការនគរបាលជាតិ)
កម្លាំងនគរបាលជាតិកម្ពុជាបានបង្ក្រាបទីតាំងល្បែងអនឡាញខុសច្បាប់ពីរកន្លែង ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងរកឃើញជនបរទេសសរុបចំនួន២៣០នាក់ (ស្រី៦៨នាក់) ក្នុងនោះមានជនជាតិថៃចំនួន១២៣នាក់ (ស្រី៥៩នាក់)។ (ហ្វេសប៊ុករបស់អគ្គសង្នការនគរបាលជាតិ)

កម្លាំងនគរបាលជាតិកម្ពុជាបានបង្ក្រាបទីតាំងល្បែងអនឡាញខុសច្បាប់ពីរកន្លែងស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងរកឃើញជនបរទេសសរុបចំនួន​២៣០នាក់ (ស្រី៦៨នាក់) ក្នុងនោះមានជនជាតិថៃចំនួន​១២៣នាក់ (ស្រី៥៩នាក់) ហើយក្នុងនោះក៏មានមេខ្លោងជនជាតិចិនផងដែរ បន្ទាប់ពីបានធ្វើការស្រាវជ្រាវស៊ើបអង្កេតលើទីតាំងទាំងនោះរយៈពេលបីខែកន្លងមក។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិ។

ក្នុងសេចក្តីប្រកាសព័ត៌មាននៃអគ្គស្នងការជាតិ ចុះថ្ងៃទី២៤ ខែកុម្ភៈ បានបញ្ជាក់ថា ជនបរទេសទាំងនោះកំពុងសំងំលាក់ខ្លួនលួចលាក់ធ្វើប្រតិបត្តិការអនឡាញខុសច្បាប់ ដោយមានមេខ្លោងជនជាតិចិន និងស្ថិតក្នុងស្ថានភាពរស់នៅធម្មតា ព្រមទាំងទទួលការងារខុសច្បាប់ទាំងនោះដោយស័្មគ្រចិត្ត។

ពលរដ្ឋថៃទាំង១២៣នាក់ នគរបាលជាតិកម្ពុជានឹងស្នើសុំកិច្ចសហការជាមួយនគរបាលភូមិន្ទថៃ ដើម្បីមានវិធានការបន្ត ក៍ដូចជាសហការដើម្បីកំណត់មុខសញ្ញាមេខ្លោងសំខាន់ដទៃទៀត នឹងឈានទៅស្វែងរកចាប់ខ្លួនជនល្មើសជាមេខ្លោងយកមកអនុវត្តច្បាប់នៃព្រះរាជាណាចក្រម្ពុជា។ ចំពោះជនបរទេសផ្សេងទៀត សមត្ថកិច្ចកំពុងធ្វើការសាកសួរ និងចាត់វិធានតាមច្បាប់៕

503 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម