សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ជម្លោះព្រំដែន

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះទៅពិនិត្យមណ្ឌលជនភៀសសឹករបស់អ្នកភូមិព្រៃចាន់ ដែលបានភៀសខ្លួនទៅរកកន្លែងជម្រកសុវត្ថិភាព នៅក្នុងវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។​ (រូបភាព៖ ក្រសួងការពារជាតិ)

អ្នកភូមិព្រៃចាន់ត្រូវបង្ខំចិត្តភៀសខ្លួន ក្រោយភាគីថៃបាញ់ប្រហារ ខណៈ​អ្នករបួសបានវះកាត់រួចដោយសុវត្ថិភាព

ពលរដ្ឋរាប់​រយ​គ្រួសារ​មក​ពីភូមិ​ព្រៃ​ចាន់ ដែល​ជា​ភូមិ​មាន​ជម្លោះ​តាម​បណ្តោយ​ព្រំដែន​បន្ទាយមានជ័យ​របស់​កម្ពុជា ត្រូវ​បាន​ជម្លៀស​ចេញ​ទៅ​ចម្ងាយ​ប្រហែល​៣០​គីឡូម៉ែត្រ ក្រោយ​ពី​កម្ពុជា​និង​ថៃ​បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា​ បាន​បើក​ការ​បាញ់​ប្រហារ​កាល​ពី​ថ្ងៃ​ពុធ បណ្តាល​​ឱ្យ​ជន​ស៊ីវិល​ខ្មែរ​ម្នាក់​ស្លាប់ និង​៣​នាក់​ផ្សេង​ទៀត​រង​របួស។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ខេត្ត​ ដែលប្រាប់អ្នកសារព័ត៌មានខេមបូចានា​​ថ្ងៃ​ព្រហស្បតិ៍នេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរៈគុល( Anutin Charnvirakul) បានចាប់ដៃគ្នា បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅប្រទេសម៉ាឡេស៊ី ដោយមានប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី។ (STPM)

នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ដោយមានលោក ដូណាល់ ត្រាំ ធ្វើជាសាក្សី

កម្ពុជានិងថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅថ្ងៃអាទិត្យនេះ ក្នុងអំឡុងពេលកិច្ចប្រជុំអាស៊ាននៅប្រទេសម៉ាឡេស៊ី ដោយមានប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និង នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន ធ្វើជាសាក្សី​។
ម្ដាយ ​និង​កូន​ស្រី​កំពុងរៀបចំ​អាហារ​ពេល​ល្ងាច ខណៈ​សមាជិក​គ្រួសារផ្សេងទៀតអង្គុយ​ជជែក​គ្នា​​ក្នុង​តង់​នៅ​ជំរំភៀសសឹក​វត្ត​ពោធិ៍​៥០០០ដើម ក្នុងស្រុក​គូលែន ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២៥។ (ខេមបូចា/ ប៉ា តុងចិន)

អ្នករងគ្រោះពីជម្លោះព្រំដែនមួយចំនួនថា គ្មានលទ្ធភាពសងបំណុល ស្របពេលការព្យួរ៣ខែកៀកថ្ងៃឱសានវាទ

ជនភៀសសឹក​ដែល​មាន​បញ្ហា​ហិរញ្ញវត្ថុ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​បន្ត​សង​បំណុល​វិញ ដោយសារ​រយៈពេល​អនុគ្រោះ​សម្រាប់​ការ​ផ្អាក​សង​បំណុល ឬ​ការប្រាក់​ដែល​បាន​ចាប់ផ្តើម​ពី​ថ្ងៃទី៣០ ខែ​កក្កដា ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី៣១ ខែ​តុលា​ខាងមុខ​នេះ។ ការណ៍​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​ពួកគេ​ជាច្រើន​នាក់​ដែល​នៅ​មិនទាន់​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ ឬ​ក៏​រក​ការងារ​ធ្វើ​មិន​ទាន់​បាន។
លោក ឡាំ ជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា និងលោក Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេសថៃ លោកទាំងពីរជាសហប្រធានកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅខេត្តចន្ទបុរី ថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥។ (រូបភាព៖ ក្រសួងព័ត៌មាន)

ភាគីកម្ពុជា និងថៃ បានឯកភាពគ្នាសាងសង់បង្គោលព្រំដែនតាមគំរូដើមជំនាន់បារាំងលើទីតាំងចាស់

Breaking: កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ បានឯកភាពប្រគល់ភារកិច្ចជូនអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ ដើម្បីសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន១៥ តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដែលភាគីទាំងពីរបានឯកភាពគ្នាលើទីតាំងដើម។ យោងតាមសេចក្តីប្រកាសព័ត៌មានរួម។
អ្នកសារព័ត៌មានបានចុះយកព័ត៌មាននៅភូមិជោគជ័យ ក្នុងខេត្តបន្ទាយមានជ័យ ជាទីតាំងមានជម្លោះព្រំដែន ដែលកងកម្លាំងរបស់ថៃបានរាយបន្លាលួសហ៊ុំព័ទ្ធយក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។ (ខេមបូចា/ យ៉ន សូវៀត)

អាជ្ញាធរ​ថៃ​បានឈូសឆាយ​​ផ្ទះពលរដ្ឋ​ខ្មែរ​មួយ​ខ្នង ​នៅ​តំបន់​ព្រំដែន​ដែល​មាន​ភាព​តានតឹង

អាជ្ញាធរ​មូលដ្ឋាន និង​សារព័ត៌មាន​ថៃ​បាន​រាយការណ៍​ថា ផ្ទះ​យ៉ាង​ហោច​ណាស់​មួយ​ខ្នង​ដែល​ជា​កម្មសិទ្ធិ​របស់​អ្នក​ភូមិ​ខ្មែរនៅ​តំបន់​ព្រំដែន​មាន​ជម្លោះ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​រុះរើ​កាល​ពី​ថ្ងៃ​អង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥។
អ្នកភូមិព្រៃចាន់ដែលត្រូវទាហានថៃបណ្ដេញចេញពីភូមិកំពុងរងការរំខានដោយសំឡេងខ្មោចដែលចាក់រំខានដោយភាគីថៃ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ (ខេមបូចា/ យ៉ន សូវៀត)

កម្ពុជា​-ថៃ នឹង​ប្រជុំ​គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ​នៅ​ម៉ាឡេស៊ី ខណៈកិច្ចព្រមព្រៀងសន្តិភាព​ត្រៀម​ចុះហត្ថលេខា​

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ ម៉ាណែត នៅ​ថ្ងៃចន្ទនេះ បានមាន​ប្រសាសន៍​ថា ​កម្ពុជា និង​ថៃ​ មាន​គម្រោង​​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ថ្ងៃទី២៦-២៨ ខែ​តុលា ដោយមាន​វត្តមាន​របស់ភាគី​អាមេរិក​ចូល​រួម ដើម្បី​បញ្ចប់​ជម្លោះ​ព្រំដែន និង​ស្ដារទំនាក់ទំនង​ទ្វេភាគី​ឡើង​វិញ​។​
អ្នក​ភូមិ​ព្រៃចាន់​ដែល​ត្រូវ​បាន​កម្លាំង​ថៃ​បណ្តេញ​ចេញ​កាល​ពី​ថ្ងៃ​ទី១៣ ខែ​សីហា មិន​អាច​គេង​ក្នុង​តង់​របស់​ពួក​គេ​នៅ​ភូមិ​ព្រៃចាន់​បានស្រួល​ទេ ដោយសារ​តែភាគី​ថៃ​បាន​ចាក់​​សំឡេង​ដ៏​គួរ​ឱ្យខ្លាច​នៅ​ពេល​យប់​នៅ​ថ្ងៃ​ទី១២ ខែ​តុលា ឆ្នាំ ២០២៥។ (ខេមបូចា/ យ៉ន​ សូវៀត)

កងទ័ព​ថៃ​ត្រូវ​បាន​ចោទ​ពីការធ្វើទុក្ខបុកម្នេញលើ​ផ្លូវចិត្តពលរដ្ឋខ្មែរ ខណៈ​​​ភាព​តានតឹង​​​កើន​ឡើង​នៅខេត្ត​បន្ទាយមានជ័យ

ទាហាន​ថៃ​បាន​បន្ត​ឈូស​ឆាយ​ដី​នៅ​តំបន់​ព្រំដែន​ដែល​មាន​ជម្លោះ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ព្រមទាំង​ចាក់សំឡេង​ខ្មោចលង ឆ្កែលូ ដ៏ព្រឺព្រួចនៅ​ពេល​យប់ ដែល​បណ្តាល​ឱ្យ​មាន​ការ​ភ័យ​ខ្លាច ​និង​បញ្ហា​សុខភាពដល់អ្នកភូមិ ដែលករណីនេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​បំភិត​បំភ័យ​ផ្លូវចិត្ត​ដែល​បំពាន​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់។
ពលករខ្មែរសម្រុកមកប្រទេសកំណើតរបស់ខ្លួនវិញ តាមច្រកដូងនៃខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/សុខ ភារុណ)

ការវិលត្រឡប់នៃពលករចំណាកស្រុក​ដ៏ច្រើនអាច​បង្កផលប៉ះពាល់​​ដល់សេដ្ឋកិច្ច​ក្នុងប្រទេស ខណៈមួយចំនួនធំមិនទាន់រកការងារ​បានធ្វើ

ការ​វិលត្រឡប់​យ៉ាង​គំហុក​នៃ​ពលករ​ចំណាកស្រុក​មក​ពី​ប្រទេស​ថៃ​ក្នុង​ចំនួន​ដ៏ច្រើន ​គឺ​ប្រមាណយ៉ាងតិច​៩០ម៉ឺន​នាក់​នៅ​ពេលបច្ចុប្បន្ន​នេះ​ ​បង្ក​ជា​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ ​បន្ថែម​ទៅលើ​ស្ថានភាព​ការងារ​​ ​និង​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ ​ដែល​កំពុងតែ​លំបាក​ស្រាប់​ទៅ​ហើយ។​ យោងតាម​សេចក្តីថ្លែងការណ៍​រួម។​​
ម្តាយអង្គុយយោលអង្រឹងកូនប្រុសដែលក្ដៅខ្លួន និងម្ដងម្កាលក្រឡេកមើលកូនស្រីដែលកំពុងឈឺដូចគ្នាគេងនៅក្បែរនោះ នៅជំរំភៀសសឹកវត្ត ឧត្តរគិរីទួល អណ្តែត នៅ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។ (ខេមបូចា/ផុន សុទ្ធីរ័ត្ន)

ទារក និងកុមារនៅជំរំភៀសសឹកប្រឈមជំងឺរ៉ាំរ៉ៃដោយសារផ្ដាសាយ គ្រុនក្ដៅ និងរាករូសញឹកញាប់

ទារក និងកុមារជាច្រើននៅជំរំភៀសសឹកក្នុងខេត្តព្រះវិហារ បានទទួលរងនូវជំងឺគ្រុនក្តៅ ក្អក ក្អួត និងរាកចាប់តាំងពីពួកគេមកដល់ទីនោះ ខណៈអ្នកជំនាញបានលើកឡើងថា វដ្តនៃជំងឺបន្តបន្ទាប់គ្នាអាចនាំឱ្យមានបញ្ហារ៉ាំរ៉ៃ ដែលអាចប៉ះពាល់ដល់ការលូតលាស់របស់ពួកគេទៅថ្ងៃមុខ​។
ព័ត៌មានថ្មី
អត្ថបទពេញនិយម