សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ជម្លោះព្រំដែន

បុគ្គលិកពេទ្យព្យាបាលអ្នកភូមិព្រៃចាន់ម្នាក់ដែលរងរបួសនៅមណ្ឌលសុខភាពក្នុងមូលដ្ឋាន បន្ទាប់ពីមានករណីបាញ់ប្រហារដោយកងទ័ពថៃ នាពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ រូបថតត្រូវបានបង្ហោះនៅលើហ្វេសប៊ុក ដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា។

កងទ័ពថៃបានបាញ់ប្រហារនៅភូមិព្រៃចាន់បណ្ដាលឱ្យអ្នកភូមិម្នាក់ស្លាប់ ខណៈភាពតានតឹងតាមព្រំដែនផ្ទុះឡើងជាថ្មី

មន្ត្រីកម្ពុជាបានបញ្ជាក់ថា កងទ័ពថៃបានបើកការបាញ់ប្រហារទៅលើជនស៊ីវិលនៅក្នុងភូមិមានជម្លោះមួយកន្លែង តាមបណ្តោយព្រំដែននាខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃពុធ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងយ៉ាងហោចណាស់បីនាក់ផ្សេងទៀតរងរបួស។
ទាហានថៃព័ន្ធបន្លាលួសក្នុងតំបន់ជម្លោះក្នុង​ភូមិ​ព្រៃចាន់ ខេត្តបន្ទាយមានជ័យ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។ (រូបភាព៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ)

ទាហានថៃគំរាមពន្យារពេលចរចាររឿងព្រំដែនបើកម្ពុជាមិនជម្លៀស​អ្នកភូមិតាមការចង់បានរបស់ថៃ

ទាហាន​ថៃ​បាន​លើកឡើង​ថា ​ពួកគេ​នឹង​ពន្យារពេល​កិច្ចប្រជុំ​គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគដែល​គ្រោង​ធ្វើ​ឡើង​នៅ​ខេត្ត​បន្ទាយមានជ័យ​ខាង​មុខ​នេះ ​បើ​សិន​ជា​កម្ពុជាមិន​ព្រម​ជម្លៀស​ប្រជា​ពល​រដ្ឋ​ចេញ​ពី​ភូមិ​មានជម្លោះ​ចំនួន​ពីរ​។ នេះ​បើ​តាម​សារព័ត៌មាន​ថៃចុះថ្សាយ​នៅ​ថ្ងៃសុក្រទី៣ ខែតុលា​នេះ។​
អាជ្ញាធរថៃនៅថ្ងៃអាទិត្យបានដាក់បដានៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ដោយប្រកាសប្រើប្រាស់ច្បាប់ថៃលើប្រជាជនកម្ពុជាដែលនៅតែរស់នៅ និងធ្វើស្រែចម្ការនៅតំបន់នោះ។ (រូបភាពផ្តល់ដោយ)

លិខិតតវ៉ាត្រូវបានផ្ញើទៅអភិបាលខេត្តស្រះកែវរបស់ថៃ ទាក់ទងនឹងការប្រើប្រាស់ច្បាប់ថៃលើប្រជាពលរដ្ឋកម្ពុជា

អាជ្ញាធរខេត្តបន្ទាយមានជ័យរបស់កម្ពុជាបាន«តវ៉ាប្រឆាំងដាច់អហំការ» នឹងរដ្ឋបាលខេត្តស្រះកែវ​របស់ប្រទេសថៃ បន្ទាប់ពីពួកគេបានដាក់បដានៅថ្ងៃទី២៨ ខែកញ្ញា ដោយប្រកាសអនុវត្តច្បាប់របស់ប្រទេសថៃលើប្រជាពលរដ្ឋកម្ពុជានៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលស្ថិតនៅក្នុងទឹកដីកម្ពុជា។
បុរស​ម្នាក់កំពុង​ចាក់ប្រេង​ចូលម៉ាស៊ីនគោយន្ត​ពេល​កំពុង​ធ្វើ​ដំណើរទៅ​កាន់ទីសុវត្ថិភាព​ក្នុង​ខេត្តព្រះវិហារ។ ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០២៥។ (ខេមបូចា/វ៉ា សុភានុត)

ពល​រដ្ឋរាប់រយនាក់ភៀសខ្លួនពីព្រំដែនខេត្តព្រះវិហារ​ដោយបារម្ភ​ថា អាចមានការប៉ះទង្គិចជាមួយថៃសារជាថ្មី

មន្ត្រីបាន​​ឲ្យ​ដឹង​នៅ​ថ្ងៃសុក្រ​នេះ​ថា មាន​​ប្រជា​ពល​រដ្ឋ​ជិត​៣០០​គ្រួសារ​បាន​​វិល​ពីលំនៅ​ដ្ឋានរបស់ពួកគេនៅ​ជាប់​ព្រំ​ដែន​កម្ពុជា-ថៃ មក​កាន់​ជំរំភៀស​សឹកចាស់វិញ​។ ការ​វិល​ត្រឡប់​វិញ​នេះ កើត​ឡើង​​ក្រោយ​មាន​សេចក្ដី​រាយការណ៍​ថ្មីៗ​ថា ​មាន​ឮស្នូរគ្រាប់កាំភ្លើង និងថាមានការ​បង្កើន​ចំនួន​កងទ័ពតាមព្រំ​ដែន​។​​​
ស្ត្រីម្នាក់កំពុងដើរចូលទៅបង្គន់អនាម័យ ខណៈក្មេងស្រីម្នាក់កំពុងរង់ចាំម្ដាយចេញពីកន្លែងងូតទឹក ក្នុងជំរំភៀសសឹកវត្តពោធិ៍៥០០០ដើម ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥។ (ខេមបូចា/ប៉ា តុងចិន)

ក្មេង​ស្រីនិងស្ត្រីរង​ការ​បៀតបៀន​ក្នុងបន្ទប់ទឹករួម នៅជំរំភៀសសឹកធំមួយក្នុងខេត្តព្រះវិហា​​រ

នាងឱ្យដឹងថា៖ «អារម្មណ៍បែបនេះអាចនឹងដក់ជាប់ជាមួយខ្ញុំរហូត ព្រោះអីខ្ញុំតែងមើលឃើញរូបភាពបែបហ្នឹងរហូតតែម្ដង។ ហើយនៅពេលយប់អី គឺអត់ចង់ទៅងូតទឹកអីនោះទេ។ ជួនកាលសុខចិត្តអត់ងូតទឹកតែម្ដង សុខចិត្តចាំមកងូតទឹកពេលព្រឹក ចាំឱ្យមានបងមានអីជូនទៅ គាត់ឈរក្បែរហ្នឹងបានយើងហ៊ានចូល។ ជួនអីងូតទឹកទាំងអាវ ទាំងអីទាំងអស់»។
ពលករខ្មែរប្រុសស្រី២៨នាក់ ត្រូវបាននគរបាលចុះទប់ស្កាត់ យកមកអប់រំណែនាំ ខណ:បម្រុងលួចឆ្លងដែនខុសច្បាប់ នៅក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។ (ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ)

ពលករខ្មែររាប់រយនាក់នៅ​តែបន្តឆ្លងដែនខុសច្បាប់​ទៅធ្វើការ​នៅថៃ ទោះបីជម្លោះព្រំដែននៅមានភាពតានតឹង​

ពលរដ្ឋ​ខ្មែរមួយ​ចំនួន​នៅតែ​ផ្សងគ្រោះថ្នាក់​លួច​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​​ទៅរកការងារធ្វើនៅ​ប្រទេសថៃ​ក្នុង​រយៈ​ពេល​ជិត៣ខែមកនេះ ទោះបីកម្ពុជា និងថៃនៅមានភាពតានតឹង ដោយសារសង្គ្រាមរវាងកងទ័ពនៃប្រទេសទាំងពីរក៏ដោយ ហើយ​អាជ្ញាធរ​ថៃបាន​ចាប់​ខ្លួន​បាន​រាប់រយ​នាក់ នេះមិន​ទាន់​គិតពីអ្នកដែល​ចាប់ខ្លួន​មិនបានផងទេ។ យោងតាមមន្ត្រីអង្គការ និងប្រព័ន្ធផ្សព្វផ្សាយសង្គម។
លោក ណុល​ នី អាយុ៥៩ឆ្នាំ ជាអតីតទាហាន ដែលមានពិការភាពជើងខាងឆ្វេងដោយសារតែដើរជាន់គ្រាប់មីន កំពុងឈរនៅមុខតង់របស់គាត់​ នៅជំរំភៀសសឹក ក្នុងខេត្តព្រះវិហារ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ​ ២០២៥​ ។ (ខេមបូចា/ ម៉ិច ជូឡាយ)

ជនភៀសសឹកដែលធ្លាប់ឆ្លងកាត់ភ្លើងសង្រ្គាម និងធ្លាក់ខ្លួន«ពិការភាព» ពួកគេមិនចង់បានអ្វីក្រៅពី«សន្តិភាព»

ចម្ងាយប្រមាណ៤៥គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ ដែលស្ថិតនៅលើដីក្រហម ក្រោមផ្ទៃមេឃខៀវស្រងាត់គ្របដណ្ដប់ពីលើ គឺមានដីទួលដ៏ធំមួយ បណ្ដុំទៅដោយខ្ទមដែលប្រក់តង់តូចធំរាប់ពាន់តង់ ខណៈពេលដែល មានចាស់ជរា ស្ត្រីមេម៉ាយ និងជនដែលមានពិការភាពកំពុងតែអង្គុយក្នុងខ្ទមតូចៗរបស់ពួកគេ ឯក្មេងៗវិញកំពុងតែរត់លេងនៅលើដងផ្លូវដែលមានស្លាកសញ្ញាមួយដ៏ធំសរសេរថា «កម្ពុជាត្រូវការសន្តិភាព»។
កងទ័ពថៃ រាយបន្លាលួសនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។ (រូបភាព៖ អ្នកនាំពាក្យក្រសួងការពារជាតិ)

កងទ័ពថៃបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាំភ្លើងខ្យល់លើពលរដ្ឋខ្មែរនៅ​ខេត្តបន្ទាយមានជ័យ Updated

UPDATES: យោធាថៃមានបំណងប្រើប្រាស់កម្លាំងដើម្បីដណ្តើមយកទឹកដីនៅទីតាំងចំនួន១៧ផ្សេងទៀត នៅក្នុងតំបន់ ចាប់ពីខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ដែលស្ថិតនៅប៉ែកខាងលិច និងប៉ែកនិរតី នៃប្រទេសកម្ពុជា។ យោងតាមលិខិតដែលនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតផ្ញើជូនលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីថ្ងៃ១៧ ខែកញ្ញា។
អ្នកស្រី គិន សុខឃីម ភរិយារបស់លោកអនុសេនីយ៍ឯក ប៊ុន ថា យំនៅលើកៅអីអំឡុងពេលសម្ភាសន៍នៅផ្ទះរបស់អ្នកស្រីក្នុងក្រុងព្រះវិហារ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥។ (ខេមបូចា/ វ៉ា សុភានុត)

គេងមិនលក់រង់ចាំដោយអន្ទះសា៖ ក្រុមគ្រួសារទាហានដែលត្រូវ​ថៃ​ចាប់ខ្លួនចាំដំណឹងល្អជារៀងរាល់ថ្ងៃ

មនុស្សជាច្រើននាំគ្នាអបអរសាទរចំពោះបទឈប់បាញ់ដែលបានជួយបញ្ឈប់ការស្លាប់ជីវិតមនុស្ស ការរងរបួស និងការខូចខាតទ្រព្យសម្បត្តិ ហើយក៏អាចជួបជុំគ្រួសារសាច់ជាតិរៀបចំពិធីបុណ្យភ្ជុំបិណ្ឌដែលជិតមកដល់។ ប៉ុន្តែសម្រាប់ក្រុមគ្រួសាររបស់ទាហាន១៨នាក់ដែលត្រូវបានកងទ័ពថៃចាប់ខ្លួនដោយខុសច្បាប់ រាល់ថ្ងៃជាការតស៊ូអត់ធ្មត់រង់ចាំដោយអន្ទះសានូវការវិលត្រឡប់របស់សមាជិកគ្រួសាររបស់ពួកគេមកផ្ទះវិញ។
ព័ត៌មានថ្មី
អត្ថបទពេញនិយម