សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សេដ្ឋកិច្ច

ស្រ្តីជា​កសិករ​នៅ​​ខេត្ត​កំពង់ស្ពឺម្នាក់​កំពុងរោយស្រូវ​ក្រោយ​ពីបានច្រូតកាត់រួច ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤​។ (ខេមបូចា/ព្រីង សំរាំង)

កសិករដែលជួប​ការ​លំបាក​ដោយសារ​តម្លៃ​ស្រូវ​ធ្លាក់​ចុះ ស្នើ​សុំ​ការ​គាំទ្រ​ពី​រដ្ឋាភិបាល

កសិករ​កំពុង​ព្រួយ​បារម្ភ​អំពី​ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ​ជា​បន្ត​បន្ទាប់ ខណៈ​ដែល​គណបក្ស​នយោបាយ​មួយ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បញ្ចេញ​កញ្ចប់​ថវិកា​ពិសេស​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។
អ្នកលក់សាច់គោតាមរ៉ឺម៉កម៉ូតូចល័ត ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រូបភាពថតនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។ (ខេមបូចា/ ឃី សុវុឌ្ឍី)

អង្គការសង្គមស៊ីវិល៖ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវការអភិវឌ្ឍជំនាញបន្ថែម ខណៈភាគច្រើនមិនដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលផ្លូវការ

ការសិក្សាស្រាវជ្រាវមួយដែលដឹកនាំដោយវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) ដែលមានចំណងជើងថា «តម្រូវការអភិវឌ្ឍន៍ជំនាញសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៥» បានបង្ហាញថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធភាគច្រើនកំពុងប្រឈមជាមួយ​នឹងបញ្ហាអភិវឌ្ឍន៍ជំនាញ ខណៈប្រមាណ៦០ភាគរយនៃអ្នកចូលរួមក្នុងការធ្វើស្ទង់មតិ ត្រូវបានរកឃើញថា ពួកគេមិនដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលផ្លូវការទេ ដែលធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពក្នុងការសម្របខ្លួន និងការអភិវឌ្ឍ។
ផលិតផលខ្មែរ ដែលផលិតក្នុងស្រុក ត្រូវបានឃើញដាក់លក់ក្នុងម៉ាតមួយ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

ក្រសួងឧស្សាហកម្ម​ជំរុញបង្កើនផលិតផលក្នុងស្រុក ខណ:កម្ពុជាមានតម្រូវការខ្ពស់ក្រោយប៉ះទង្គិចជាមួយថៃ

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លោក ហែម វណ្ណឌី  បានជំរុញបង្កើនផលិតផលក្នុងស្រុក ដើម្បី​ផ្លាស់ប្តូរច្រវាក់ផ្គត់ផ្គង់ ខណ:កម្ពុជាមានតម្រូវការកើនឡើង ក្រោយពីមានការប៉ះទង្គិចគ្នានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
រថយន្តកុងតឺន័រចេញពីកំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ព្រីង សំរាំង)

សមត្ថភាពប្រកួតប្រជែងត្រូវបានស្តារឡើងវិញ ក្រោយ​អាមេរិកបន្ថយពន្ធមកត្រឹម១៩ភាគរយ ខណៈទំនិញអាមេរិកនាំចូលកម្ពុជាដោយអត្រាពន្ធសូន្យ

សហរដ្ឋអាមេរិកបានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយដោយកំណត់យកអត្រាពន្ធគយបដិការ ១៩ភាគរយ លើទំនិញនាំចូលពីកម្ពុជា ខណៈទំនិញអាមេរិកអាចនាំចូលកម្ពុជាវិញដោយអត្រាពន្ធសូន្យ។ ទោះយ៉ាងណាក៏ដោយ មន្ត្រីកម្ពុជាអះអាងថាអត្រាថ្មីនេះនៅតែអំណោយ​ផលដល់រោងចក្រដែលមានស្រាប់ និងនឹងអាចទាក់ទាញការវិនិយោគថ្មី ក៏ដូចជាគាំទ្រការពង្រីករោងចក្រទាំងនោះនាពេលអនាគតផងដែរ។
លោក ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រុមការងារ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ (រូបភាព៖ AKP)

អាមេរិកយកពន្ធ១៩ភាគរយ លើទំនិញនាំចូលពីកម្ពុជា ខណៈកម្ពុជា​យកពន្ធនាំចូលពីអាមេរិកក្នុងអត្រាពន្ធសូន្យ

សហរដ្ឋអាមេរិកប្រកាសយកពន្ធបដិការថ្មី ១៩ភាគរយ លើទំនិញនាំចូលពីកម្ពុជា ខណៈកម្ពុជាយកពន្ធនាំចូលពីអាមេរិកក្នុងអត្រាពន្ធសូន្យ។ នេះបើយោងតាម លោក ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។
កម្មករកាត់ដេរចេញពីរោងចក្រ មកទទួលទានអាហារថ្ងៃត្រង់ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៥។ សហរដ្ឋអាមេរិក ជាទីផ្សារនាំចេញសម្លៀកបំពាក់ធំបំផុតមួយរបស់កម្ពុជា។ (ខេមបូចា/ ព្រីង សំរាំង)

កម្ពុជាថាអាមេរិកសរសើរ​រឿង​ការចរចារពន្ធ ប៉ុន្តែតួលេខ​៣៦​ភាគរយ​នៅ​មិនទាន់ប្រែប្រួល

មន្ត្រី​ឱ្យ​ដឹង​ថា ​កម្ពុជា​បាន​ទទួល​ការ​កោត​សរសើរ​ពី​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​សម្រាប់​ដំណើរ​ការ​ចរចារ​​លើ​ពន្ធបដិការ ខណៈ​សហរដ្ឋ​អាមេរិក​កំពុង​រៀបចំ​អនុវត្តការ​ដំឡើង​ពន្ធ​នាំចូល​ចាប់ពី​ថ្ងៃទី​១ ខែសីហា នេះ។ ប្រទេស​ដៃគូពាណិជ្ជកម្មនានា​ដែល​មិនមាន​កិច្ច​ព្រម​ព្រៀង​​ដាច់ដោយ​ឡែក​នឹង​ប្រឈម​នឹង​ការ​យកពន្ធនាំចូល​កើនឡើង​ចន្លោះពី​១៥ភាគរយ​ទៅ​២០​ភាគរយ​។​
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើសន្និសីទសារព័ត៌មានជាមួយមន្ត្រីជាន់ខ្ពស់ដទៃទៀត នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៥ បន្ទាប់ពីសហរដ្ឋអាមេរិកបានកែសម្រួលអត្រាពន្ធគយបដិការ ៣៦% លើទំនិញទាំងអស់របស់កម្ពុជា។ (ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)

មន្ត្រីកម្ពុជាមានសុទិដ្ឋិនិយមក្នុងការចរចាពាណិជ្ជកម្មជាមួយអាមេរិក ខណៈអ្នកវិភាគមើលឃើញពីឧបសគ្គ

កម្ពុជាថានឹងបង្កើនល្បឿនចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក មុនពេលពន្ធគយបដិការ៣៦ភាគរយលើទំនិញទាំងអស់ដែលនាំពីកម្ពុជាត្រូវចូលជាធរមាននាថ្ងៃទី១ ខែសីហា ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារ ដោយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ថា«កម្ពុជានៅមានសន្លឹកបៀសំខាន់ៗសម្រាប់ចរចា»។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានប្រារព្ធខួបទិវាឯករាជ្យជាតិសហរដ្ឋអាមេរិក ដែលមានការចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល អ្នកការទូត អ្នកនយោបាយ សង្គមស៊ីវិល អ្នកសារព័ត៌មាន និងយុវជន នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

ទោះអាមេរិកបន្ថយអត្រាពន្ធត្រឹម៣៦%លើទំនិញនាំពីកម្ពុជា ប៉ុន្តែការព្រួយបារម្ភពីការផ្លាស់ប្តូរទិសដៅផលិតកម្មនៅតែមាន

លិខិតផ្លូវការមួយពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៧ ខែកក្កដា បានបង្ហាញថាប្រទេសមហាអំណាចមួយនេះបានកែសម្រួលអត្រាពន្ធគយបដិការលើទំនិញទាំងអស់ពីកម្ពុជាចុះមក៣៦ភាគរយវិញ ដែលអត្រាកាលពីដំបូងមាន៤៩ភាគរយ ហើយការអនុវត្តអត្រាពន្ធថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី១ ខែសីហា។
ព័ត៌មានថ្មី
អត្ថបទពេញនិយម