សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សេដ្ឋកិច្ច

ពលករខ្មែរសម្រុកមកប្រទេសកំណើតរបស់ខ្លួនវិញ តាមច្រកដូងនៃខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/សុខ ភារុណ)

ការវិលត្រឡប់នៃពលករចំណាកស្រុក​ដ៏ច្រើនអាច​បង្កផលប៉ះពាល់​​ដល់សេដ្ឋកិច្ច​ក្នុងប្រទេស ខណៈមួយចំនួនធំមិនទាន់រកការងារ​បានធ្វើ

ការ​វិលត្រឡប់​យ៉ាង​គំហុក​នៃ​ពលករ​ចំណាកស្រុក​មក​ពី​ប្រទេស​ថៃ​ក្នុង​ចំនួន​ដ៏ច្រើន ​គឺ​ប្រមាណយ៉ាងតិច​៩០ម៉ឺន​នាក់​នៅ​ពេលបច្ចុប្បន្ន​នេះ​ ​បង្ក​ជា​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ ​បន្ថែម​ទៅលើ​ស្ថានភាព​ការងារ​​ ​និង​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ ​ដែល​កំពុងតែ​លំបាក​ស្រាប់​ទៅ​ហើយ។​ យោងតាម​សេចក្តីថ្លែងការណ៍​រួម។​​
ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា (រូបស្តាំ) ទទួលស្វាគមន៍ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (រូបឆ្វេង) ក្នុងដំណើរទស្សនកិច្ចរបស់លោក ជីនពីង កាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។ (AKP)

ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នឹងជំរុញទំនាក់ទំនងប្រទេស​ទាំងពីរឱ្យកាន់តែស៊ីជម្រៅ ខណៈមានសង្គ្រាមពាណិជ្ជកម្ម

លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានមកដល់កម្ពុជានៅព្រឹកថ្ងៃទី១៧ ខែមេសា ក្នុងដំណើរទស្សនកិច្ចរយៈពេលខ្លីនៅអាស៊ីអាគ្នេយ៍ជាមួយនឹងការជំរុញការទូតដើម្បីបង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសកម្ពុជា ខណៈដែល​ប្រទេសទាំងពីរប្រឈមមុខនឹងសម្ពាធក្នុងការសម្របសម្រួលលើបញ្ហាប្រឈមក្នុងតំបន់ និងការដួលរលំនៃសង្រ្គាមពាណិជ្ជកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិក។
កម្មករ​កាត់ដេរកំពុង​ធ្វើ​ការ​នៅ​ក្នុង​រោង​ចក្រ​មួយ​កន្លែង​ក្នុង​ខេត្ត​កណ្ដាល​កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ២០១៨​។ (ខេមបូចា/ ព្រីង សំរាំង) 

ការពន្យារពេលយកពន្ធរបស់ លោក ត្រាំ អាចជួយបន្ថយសម្ពាធ ប៉ុន្តែវិស័យ​កាត់ដេរកំពុងស្ថិតនៅក្នុង​ភាពមិនច្បាស់​លាស់ 

ស្រប​ពេល​ដែល​រដ្ឋបាលលោកដូណាល់​ ត្រាំ កំពុង​តែ​បង្កើន​ភាព​តាន​តឹង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន រដ្ឋបាល​លោក​ ត្រាំ ​កាលពី​ថ្ងៃពុធ បាន​ពន្យារពេល​អនុវត្ត​ពន្ធ «បដិការ» ចំនួន​៩០​ថ្ងៃ សម្រាប់​ប្រទេស​ជាង​៩០ ក្នុង​នោះ​មាន​កម្ពុជា​ផង​ដែរ ដោយ​ទុក​ឲ្យ​អនុវត្ត​ពន្ធ​ត្រឹម​១០​ភាគ​រយ​សិន​ក្នុង​រយៈពេល​នេះ។​ 
កំពង់ផែខេត្តព្រះសីហនុ ថតកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

ការ​ដំឡើង​ពន្ធថ្មី​របស់​អាមេរិក​៤៩%លើ​កម្ពុជា អាចគំរាម​កំហែង​ដល់​វិស័យ​ពាណិជ្ជកម្ម​

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាសពី​ការ​ដាក់​ពន្ធ​ឆ្លើយ​តប​ចំនួន​៤៩​%​លើ​ប្រទេស​កម្ពុជា ​នៅ​ថ្ងៃ​ទី៣ ខែមេសា និង​​ចូល​ជា​ធរមាន​នៅ​ថ្ងៃទី​៩ ខែ​មេសា​ ឆ្នាំ២០២៥។ ព័ត៌មាន​នេះ​បាន​ផ្ទុះ​នៅ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ដែល​​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ពី​មន្ត្រី​រដ្ឋាភិបាល និង​អ្នក​ជំនួញ​។​ រដ្ឋបាល​លោក​ ត្រាំ បាន​ចាត់ទុក​ថា​កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​៦០ «​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​អាមេរិក»។ ការ​កំណត់អត្រាពន្ធ​របស់​អាមេរិក​លើ​កម្ពុជា គឺ​ស្ថិត​នៅ​ចន្លោះ​វៀត​ណាម ៤៦% និង​ចិន​៥៤% ដែល​ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​តែ​មួយ។ ចិន​ជា​ប្រទេស​មាន​អតិរេក​ (ច្រើន​លើស)​ពាណិជ្ជកម្ម​ធំបំផុត​របស់អាមេរិក និង​វៀតណាម​ជា​ប្រទេស​ធំទី​បី​។​ រដ្ឋបាលលោក​ត្រាំ អះអាង​ថា ​កម្ពុជា​បាន​យក​ពន្ធ​គយ​លើ​ទំនិញ​អាមេរិក​ជាមធ្យម​ក្នុង​អត្រា​​៩៧%​។ លោកស្រី ចម…
អនុប្រធានធនាគារវិនិយោគអឺរ៉ុប លោកស្រី Nicola Beer ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។ (ខេមបូចា/ស៊ើង និមល់)

EU វិនិយោគទឹកប្រាក់៨៧លានដុល្លារដើម្បីធ្វើទំនើបកម្មកសិកម្មកម្ពុជា និងលទ្ធភាពទទួលបានទីផ្សារ

សហភាពអឺរ៉ុប (EU) ​វិនិយោគទឹកប្រាក់ប្រមាណជិត៨៧លានដុល្លារ ដើម្បីធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា និងលើកកម្ពស់លទ្ធភាពចូលទៅកាន់ទីផ្សាររបស់កសិករកម្ពុជាទាំងក្នុងស្រុក និងអន្តរជាតិ។ ការវិនិយោគនេះត្រូវបានគេរំពឹងថានឹងផ្ដល់អត្ថប្រយោជន៍​ដល់​សហគ្រាស​កសិកម្ម​ និងកសិកររាប់​សែន​នាក់ ជា​ពិសេស​នៅ​ក្នុង​សហគមន៍​ជន​បទ។
ស្រ្តីជា​កសិករ​នៅ​​ខេត្ត​កំពង់ស្ពឺម្នាក់​កំពុងរោយស្រូវ​ក្រោយ​ពីបានច្រូតកាត់រួច ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤​។ (ខេមបូចា/ព្រីង សំរាំង)

ចក្រភពអង់គ្លេសស្វែងរកការបង្កើននាំចូលផលិតផលកសិកម្មពីកម្ពុជា ខណៈដែលកសិករជំរុញឱ្យមានការគាំទ្របន្ថែម

អ្នកបញ្ជាទិញនាំមុខគេរបស់ចក្រភពអង់គ្លេសចំនួនប្រាំពីរដែលមកពីឧស្សាហកម្មអង្ករ គ្រាប់ស្វាយចន្ទី និងផ្លែឈើស្ងួតកំពុងមកទស្សនកិច្ចប្រទេសកម្ពុជាចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីស្វែងរកឱកាសអាជីវកម្ម និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយអ្នកផលិតកសិកម្មក្នុងស្រុក។ ទន្ទឹមនឹងនោះ កសិករក្នុងស្រុកកំពុងអំពាវនាវឱ្យមានការគាំទ្របន្ថែមទៀត ដើម្បីបង្កើនការនាំចេញផលិតផលកសិកម្ម។
ការិយាល័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ដែលគិតត្រឹមខែកុម្ភៈឆ្នាំនេះមានកម្ចីសកម្មចំនួន១០លានដុល្លារអាមេរិក ពីក្រុមហ៊ុនវិនិយោគសង្គមរបស់ហូឡង់ឈ្មោះ Oikocredit ដែលថតនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។ (ខេមបូចា/ ព្រីង សំរាំង)

ក្រុម​អង្គការ​សិទ្ធិមនុស្ស​ និងក្រុមហ៊ុនសាជីវកម្ម​​ហូឡង់មិនអាច​ឈានដល់ការ​ព្រមព្រៀងស្តីពី​​ការរំលោភបំពានសិទ្ធិ​មនុស្ស​ក្នុង​វិស័យ​​មីក្រូហិរញ្ញវត្ថុ

ក្រុម​ទាំងបី​នេះ​បាន​អះអាង​ថា៖​ «​នេះ គឺ​ពិតជា​​គួរ​ឲ្យ​សោកស្ដាយ​យ៉ាង​ខ្លាំង​ដែល​នៅ​ចុង​បញ្ចប់​នៃ​ដំណើរការ​សន្ធាន​កម្ម​នេះ មិន​មាន​ចំណុច​ណាមួយ​ត្រូវ​បានព្រម​ព្រៀង​​គ្នា ​ដែល​ឈាន​ដល់​មាន​ការ​​ដោះ​ស្រាយបញ្ហាខាងលើនោះឡើយ […] វិបត្តិមួយ​​នេះ​​ កាន់តែ​មាន​ភាព​ធ្ងន់ធ្ងរ​​ឡើងៗ​ពីមួយ​​ឆ្នាំ​ទៅមួយ​ឆ្នាំហើយ ប៉ុន្តែមិន​ដឹង​ថា នឹងអាចដោះ​ស្រាយ​បាន​​នៅពេលណា»។
ស្រ្តីជា​កសិករ​នៅ​​ខេត្ត​កំពង់ស្ពឺម្នាក់​កំពុងរោយស្រូវ​ក្រោយ​ពីបានច្រូតកាត់រួច ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤​។ (ខេមបូចា/ព្រីង សំរាំង)

កសិករខេត្តបាត់ដំបងផ្ទុះការតវ៉ាដោយសារតម្លៃ​ស្រូវចុះថោក និងទាមទារឱ្យ​រដ្ឋាភិបាលជួយដោះស្រាយ

ប្រជាកសិករ​ប្រហែល​ជា​២០​នាក់​នៅ​ក្នុង​ស្រុក​មោងឫស្សី ខេត្ត​បាត់​ដំបង បាន​បិទផ្លូវជាតិ​លេខ​៥ រយៈពេល​ខ្លី ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធានា​តម្លៃ​ស្រូវ​លើ​ទីផ្សារ ក្រោយពីពួក​គាត់បាន​ប្រមូលផល​ហើយ តែតម្លៃស្រូវ​បែរជា​ធ្លាក់ថ្លៃ​ ខណៈ​ក្រ​សួងកសិកម្ម​អះអាងថា​ពូជ​ស្រូវ​​អូអឹម​ដែល​កសិករកំពុង​ដាំដុះ​នេះមាន​តម្លៃទាប​សម្រាប់​ការនាំចេញ​។​
ទិដ្ឋភាពទូទៅនៃទីក្រុងភ្នំពេញពីបឹងទន្លេសាប ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីងសំរោង)

រដ្ឋាភិបាល​ត្រៀម​ខ្លួន​សម្រាប់​ការ​ចាកចេញ​ពី​ប្រទេស​​អភិវឌ្ឍន៍​តិច​តួច​ ខណៈ​មាន​ការ​បារម្ភពីការបាត់​បង់​ការងារ ​និងការធ្លាក់ចុះសេដ្ឋកិច្ច

កម្ពុជា​ត្រូវបានអង្គការ​សហ​ប្រជាជាតិ​អនុម័ត​សម្រាប់ការចាកចេញពី​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិច​តួច (LDC) នៅ​ឆ្នាំ២០២៩ ដែល​ជា​សមិទ្ធិផល​ដ៏​សំខាន់​មួយ​ក្នុង​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​សង្គម​របស់​ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរនេះនាំមកនូវបញ្ហាប្រឈម រួមទាំងការដកអត្ថប្រយោជន៍សំខាន់ៗ ដូចជាការអនុគ្រោះកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការផ្តល់​ហិរញ្ញប្បទានសម្បទាន​។ ដូច្នេះ​អ្នក​ជំនាញ​បាន​ស្នើ​ឱ្យកម្ពុជា​ធ្វើ​កំណែទម្រង់​ដើម្បី​ធានា​កំណើន​ប្រកប​ដោយ​ចីរភាព។
ព័ត៌មានថ្មី
អត្ថបទពេញនិយម