សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

បរិស្ថាន

កម្លាំងនគរបាលជាតិកម្ពុជាបានបង្ក្រាបទីតាំងល្បែងអនឡាញខុសច្បាប់ពីរកន្លែង ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងរកឃើញជនបរទេសសរុបចំនួន២៣០នាក់ (ស្រី៦៨នាក់) ក្នុងនោះមានជនជាតិថៃចំនួន១២៣នាក់ (ស្រី៥៩នាក់)។ (ហ្វេសប៊ុករបស់អគ្គសង្នការនគរបាលជាតិ)

របាយការណ៍ស្រាវ​ជ្រាវអាមេរិក​មួយ​ស្នើដា​ក់​ទណ្ឌកម្មលើបុគ្គល​២៨​រូប​​​ដែលពាក់ព័ន្ធ​នឹង​អំពើឆបោក​ តែរដ្ឋាភិបាល​ច្រានចោល

របាយការណ៍នៃការសិក្សាស្រាវជ្រាវថ្មីមួយ​របស់​អ្នក​ជំនាញ​ផ្នែក​ឧក្រិដ្ឋកម្ម​អាមេរិក ដែលត្រូវបានថ្នាក់ដឹកនាំការងារមិនអនុញ្ញាតឱ្យវិញត្រឡប់មកកម្ពុជាវិញ​​កាលពី​ឆ្នាំ២០២៣ ដោយ​បារម្ភពី​សុវត្ថិភាព បាន​ថ្កោល​ទោស​មន្ត្រី​កម្ពុជា​ និងបាន​អំពាវ​នាវ​ឲ្យ​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​លើ​បុគ្គលមួយ​ចំនួន​​​ដោយ​ចោទ​ថា​បាន​ជាប់​ពាក់​ព័ន្ធ​នឹងការ​ឆបោក​តាម​អនឡាញ ដោយ​ក្នុង​នោះ​មាន​ទាំង​បង​ជីដូន​មួយ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ផង​។
កម្លាំងនគរបាលជាតិកម្ពុជាបានបង្ក្រាបទីតាំងល្បែងអនឡាញខុសច្បាប់ពីរកន្លែង ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងរកឃើញជនបរទេសសរុបចំនួន២៣០នាក់ (ស្រី៦៨នាក់) ក្នុងនោះមានជនជាតិថៃចំនួន១២៣នាក់ (ស្រី៥៩នាក់)។ (ហ្វេសប៊ុករបស់អគ្គសង្នការនគរបាលជាតិ)

របាយការណ៍ស្រាវ​ជ្រាវអាមេរិក​មួយ​ស្នើដា​ក់​ទណ្ឌកម្មលើបុគ្គល​២៨​រូប​​​ដែលពាក់ព័ន្ធ​នឹង​អំពើឆបោក​ តែរដ្ឋាភិបាល​ច្រានចោល

របាយការណ៍នៃការសិក្សាស្រាវជ្រាវថ្មីមួយ​របស់​អ្នក​ជំនាញ​ផ្នែក​ឧក្រិដ្ឋកម្ម​អាមេរិក ដែលត្រូវបានថ្នាក់ដឹកនាំការងារមិនអនុញ្ញាតឱ្យវិញត្រឡប់មកកម្ពុជាវិញ​​កាលពី​ឆ្នាំ២០២៣ ដោយ​បារម្ភពី​សុវត្ថិភាព បាន​ថ្កោល​ទោស​មន្ត្រី​កម្ពុជា​ និងបាន​អំពាវ​នាវ​ឲ្យ​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​លើ​បុគ្គលមួយ​ចំនួន​​​ដោយ​ចោទ​ថា​បាន​ជាប់​ពាក់​ព័ន្ធ​នឹងការ​ឆបោក​តាម​អនឡាញ ដោយ​ក្នុង​នោះ​មាន​ទាំង​បង​ជីដូន​មួយ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ផង​។
សត្វកុកម្ទេសទុំមួយក្បាល បានជាប់មងរាយដោយកសិករក្នុងខេត្តកំពង់ឆ្នាំង។ (រូបភាព៖ ​Yann Bigant)

ការបរបាញ់សត្វស្លាបនៅកម្ពុជាកើតឡើងដោយសារភាពក្រីក្រ និង​ការអនុវត្ត​ច្បាប់​មិនទាន់តឹងរឹង

«យើងដើរដាក់អន្ទាក់ជារៀងរាល់យប់» នេះជាការលើកឡើងដោយកសិករម្នាក់មកពីខេត្តកំពង់ឆ្នាំង។ «បន្ទាប់ពីដាក់អន្ទាក់រួច យើងនាំគ្នាគេងនៅក្បែរមងទាំងនោះ​ ពេលខ្លះគេងក្នុងអង្រឹង ពេលខ្លះក្នុងវាលស្រែ»។
រូបភាពលោក ម៉ា ចិត្រា សកម្មជនបរិស្ថានឈរក្បែរដើមឈើធំមួយដើមស្ថិតក្នុងដែនជម្រកសត្វព្រៃព្រះរកា ដែលលោកអះអាងថាត្រូវបានកាប់បំផ្លាញ អំឡុងពេលលោកចុះល្បាតព្រៃជាមួយប្រជាសហគមន៍កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។

សកម្មជនបរិស្ថាន​បន្តរក្សាជំហរ ទោះ​រង​ការ​គំរាម​កំហែង​ផ្នែក​ច្បាប់បន្ទាប់ពីលាតត្រដាងករណី​កាប់​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃព្រះ​រកា

សកម្មជនបរិស្ថានដែលនិយាយឥតសំចៃ រក្សាការតាំងចិត្តក្នុងការខិតខំប្រឹងប្រែងរបស់គាត់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន បើទោះបីជាមានការគំរាមកំហែងផ្នែកច្បាប់ បន្ទាប់ពីលាតត្រដាងការកាប់ឈើខុសច្បាប់នៅក្នុងតំបន់អភិរក្សស្ថិតនៅភាគខាងជើងប្រទេសកម្ពុជាក៏ដោយ។
អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ជើង​ឯក ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ ជា​ទីតាំង​មួយ​ក្នុង​ចំណោម​ទីតាំង​ប្រព្រឹត្តិកម្ម​ចំនួន១៤ នៅទូទាំងប្រទេស។ រូបថតនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

អាងប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ចំនួន១៤​កំពុង​សាង​​សង់ ខណៈតំណាងសកម្មជនអំពាវនាវឱ្យមានការអភិរក្ស​បឹងធម្មជាតិ

កម្ពុជា​បាន​ដាក់​ដំណើរការ​គម្រោង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ដែលចំណាយថវិកាចំនួន៩០លានដុល្លារ​នៅខេត្តកណ្ដាល​ ​នាំឱ្យ​ចំនួន​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ទូទាំងប្រទេសមានសរុប១៤ទីតាំង។ គំនិតផ្តួចផ្តើមនេះត្រូវបានស្វាគមន៍ដោយអង្គការសង្គមស៊ីវិលដែលបានសរសើររដ្ឋាភិបាលសម្រាប់ការធានានូវនិរន្តរភាពបរិស្ថាន និងសុខភាពសាធារណៈ។

គម្រោងឥណទានកាបូននៅតែយាយីជីវភាពជនជាតិដើមភាគតិច

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង​នា​តំបន់​​អារ៉ែង​​ នៃ​ស្រុក​ថ្មបាំង ខេត្ត​កោះកុង កំពុង​តស៊ូ​​​រក្សាការពារ​​ដី​កេរ​ដូនតា​របស់​ពួកគាត់ ​ពី​ការ​ដាក់​បញ្ចូល​​ក្នុង​គម្រោង​រេដបូកនៃ​​តំបន់​ជួរ​ភ្នំ​​ក្រវាញ​ខាងត្បូង ។
លោក ពក ង៉ែត និងភិរិយាឈរនៅខាងមុខផ្លាកសញ្ញាដែលព្រមានចំពោះអ្នកដុត ឬកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់អាចប្រឈមនឹងជាប់ពន្ធនាគារពី៥ឆ្នាំ ទៅ ១០ឆ្នាំ។ រូបភាពថតកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។ (ខេមបូចា)

គម្រោងឥណទានកាបូននៅតែបន្តគំរាមកំហែងដល់ជីវភាពរស់នៅជនជាតិដើមភាគតិច

កំពុង​អង្គុយ​ជិត​ស្វាមី​ដែល​ទើប​រួច​ពី​ការ​ជាប់ឃុំ និង​កូន​ប្រុស​អាយុ​ប្រាំពីរ​ឆ្នាំ នៅ​ក្នុង​ផ្ទះឈើ​តំបន់​ព្រៃ​ការពារ​ខេត្ត​កោះកុង អ្នកស្រី​ ជ័យ នៅ កំពុង​ប្រឹង​ទប់​ទឹក​ភ្នែក​។ អ្នក​ស្រី​ឲ្យ​ដឹង​ថា​​ស្វាមី​អ្នកស្រី​ត្រូវ​បាន​ចាប់​ខ្លួន​កាល​​ពី​រដូវ​ប្រាំងឆ្នាំ​មុន ដោយ​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ចូល​កាន់​កាប់​ដី​ព្រៃ​ដោយ​ខុស​ច្បាប់​ ​ដែល​កាពិត​ទៅ​អ្នកស្រី​ថា​ដី​នោះ​ជា​ដី​​ដំណាំ​វិល​ជុំ ដែល​គ្រួសារ​ខាងប្ដី​បាន​ធ្វើ​ចម្ការ​រាប់​ឆ្នាំមក​ហើយ។ គិត​តាំង​ពី​ការ​ចាប់​ខ្លួន​ស្វាមី​មក អ្នកស្រីថា​គ្រួសារ​អ្នកស្រីជួបនូវបញ្ហាថវិកា​ ហើយ​កូន​ៗ​ក៏​មាន​សុខ​ភាព​មិន​សូវ​ល្អ​ផង​ដែរ​។
ផ្នែកមួយនៃតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន្ត ក្នុងខេត្តឧត្តរមានជ័យ។ រូបថតនៅពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។ (រូបថត៖ ទ្រី ថានី)

មន្ត្រីសាលាខេត្តម្នាក់ និងមនុស្សបីនាក់ទៀតត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងការកាប់ឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃសង្ឃ​រុក្ខាវ័ន្ត

សាលាដំបូងខេត្តឧត្តរមានជ័យ បានចេញដីកាឃុំខ្លូនមន្ត្រីសាលាខេត្តម្នាក់ និងមនុស្សបីនាក់ទៀត​ កាលថ្ងៃ៧ ខែមករា ឆ្នាំ២០២៥ ពីបទដឹកជញ្ជូន ប្រមូល ធ្វើសន្និធិ ឬប្រមូលសន្និធិផល​ និង​អនុផលធនធានធម្មជាតិដោយគ្មានលិខិតអនុញ្ញាត ដែលប្រព្រឹត្តស្ថិតនៅតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន្ត ស្ថិតនៅភូមិបាក់នឹម សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ប្រជាពលរដ្ឋជាច្រើននាក់ធ្វើដំណើរទៅកាន់ទន្លេសាប ដើម្បីទិញត្រីធ្វើប្រហុកក្នុងរដូវត្រីឡើង កាលខែធ្នូ ឆ្នាំ២០២១។ (ខេមបូចាព័ត៌មាន)

របាយការណ៍៖ ប្រតិបត្តិការ​ទំនប់​វារីអគ្គិសនីដែល​មិន​បានសម្របសម្រួលត្រឹមត្រូវបាន​គំរាមកំហែង​អាង​ទន្លេមេគង្គ និងជីវភាព​រស់​នៅ​​របស់​ពលរដ្ឋ

អាងទន្លេមេគ្គងក្នុងឆ្នាំនេះបានជួបប្រទះនឹងរដូវប្រាំងដែលក្តៅ និងស្ងួតបំផុត និងចំពេលមានការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យបឹងទន្លេសាបរបស់កម្ពុជា និងការនេសាទផ្សេងទៀតប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីប្រតិបត្តិការទំនប់វារីអគ្គិសនីផ្នែកខាងលើដែលមិនមានការសម្របសម្រួលត្រឹមត្រូវ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម