សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

បរិស្ថាន

លោក អ៊ុក ម៉ៅ សកម្មជនព្រៃឡង់ចង្អុលកន្លែងដែលប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ស្រេង ជាហេង ប្តឹងពីបទកាប់គាស់រុករានដីព្រៃយកមកធ្វើជាកម្មសិទ្ធិ។ រូបភាពថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៤ ។ (ខេមបូចា/ម៉ែន ចន្ធី)

សកម្មជនព្រៃឈើចោទមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងថាប្តឹងលោកគ្មានទីតាំងបទល្មើសច្បាស់លាស់

សកម្មជនការពារព្រៃឈើជាជនជាតិដើមភាគតិចកួយនៅខេត្តស្ទឹងត្រែង លោក អ៊ុក ម៉ៅ បារម្ភពីការចាប់ខ្លួន និងបាត់ឱកាសការពារធនធានធម្មជាតិបន្តទៀត បន្ទាប់ពីតុលាការកាត់ទោសលោកឲ្យជាប់ពន្ធនាគារ ពាក់ព័ន្ធការចោទប្រកាន់ករណីកាប់ដីព្រៃធ្វើជាកម្មសិទ្ធិ។ លោកអះអាងថាប្រធានមន្ទីរបរិស្ថានប្តឹងលោកចំនួន៣បណ្តឹងទៅតុលាការ ប៉ុន្តែទីតាំងនិងអង្គហេតុមិនមានភាពច្បាស់លាស់ទេ។
សកម្មជនបីនាក់របស់អង្គការមាតាធម្មជាតិមកដល់សាលាដំបូងរាជធានីភ្នំពេញ សម្រាប់សវនាការថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ខេមបូចា/ព្រីង សំរាំង

សវនាការចាប់ផ្តើមលើសំណុំរឿងប្រឆាំងសកម្មជនមាតាធម្មជាតិ

សាលាដំបូង​រាជធានីភ្នំពេញចាប់​ផ្ដើម​បើក​​សវនាការ​​កាល​ពី​ថ្ងៃ​ពុធ ដោយ​ជំនុំជម្រះ​លើ​សកម្មជន​បរិស្ថាន​ចំនួន​បី​រូប​ ក្រោម​បទចោទញុះញង់ បន្ទាប់​ពី​បាន​ចែក​រំលែក​ព័ត៌មាន​ពី​គម្រោងការ​តវ៉ាដោយ​សកម្មជនបរិស្ថាន​ម្នាក់​លើការ​លុប​បឹង​តាមោក​។​
រូបភាពស្ក្រីនសតពីវីដេអូរបស់អង្គការមាតាធម្មជាតិបង្ហាញពីទំហំដីដ៏ធំដែលគេបានឈូសឆាយនៅតំបន់ឧទ្យានជាតិបូកគោក្នុងខេត្តកំពត។

ក្រុមអង្គការសិទ្ធិមនុស្សព្រួយបារម្ភអំពីការកំណត់ព្រំប្រទល់ក្រុងបូកគោនិងការរានដី

រដ្ឋាភិបាលបានបង្កើតក្រុងបូកគោថ្មីមួយនៅឧទ្យានជាតិព្រះមុនីវង្សបូកគោ ដែលជាទីតាំងនៃគម្រោងអភិវឌ្ឍន៍ដ៏ធំរបស់ឧកញ៉ា សុខ គង់ ដែលបណ្តាលឲ្យមានការព្រួយបារម្ភពីក្រុមអ្នកបរិស្ថាន។
ទិដ្ឋភាពផ្នែកមួយនៃព្រៃឡង់នៅភាគខាងជើងប្រទេសកម្ពុជា។ រូបភាព៖ JSC

អ្នកល្បាតព្រៃឡង់រិះគន់ការអះអាងរបស់សហរដ្ឋអាមេរិកដែលថា ខ្លួនគាំទ្រក្រុមល្បាតព្រៃ

បណ្តាញសហគមន៍ព្រៃឡង់បានរិះគន់ទីភ្នាក់ងារ USAID ដែលផ្តល់មូលនិធិដល់គម្រោងព្រៃឡង់បៃតង (Greening Prey Lang ) ដោយសាតែស្ថាប័នមួយនេះអះអាងថា ខ្លួនគាំទ្រក្រុមល្បាតព្រៃ ផ្ទុយទៅវិញ​ទីភ្នាក់ងារជំនួយរបស់សហរដ្ឋអាមេរិកបានទុកក្រុមនេះនៅក្រៅគំរោងការពារព្រៃឈើ។
ពលរដ្ឋនៅទីក្រុងភ្នំពេញបេះបន្លែនៅតំបន់ដីសើមដែលនៅសេសសល់នៅភាគខាងត្បូងរាជធានីភ្នំពេញ ដែលកំពុងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន ING Holdings ។ ខេមបូចា/ព្រីង សំរាំង

អង្គការUN៖ ការអភិវឌ្ឍទីក្រុងរណបរបស់ក្រុមហ៊ុនING Holdings នឹងបង្កផលប៉ះពាល់ដល់បរិស្ថាននិងរបរចិញ្ចឹមជីវិតប្រជាពលរដ្ឋ

អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិចំនួន៧រូប បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់នៃការចាក់ដីលុបបឹងទំពុន និងបឹងជើងឯកសម្រាប់គម្រោងអភិវឌ្ឍន៍ដ៏ធំមួយនៅទីក្រុងភ្នំពេញ ខណៈរដ្ឋាភិបាលអះអាងថាខ្លួនបានសិក្សាពីហានិភ័យផ្នែកបរិស្ថាន ហើយថាគម្រោងនេះនឹងផ្តល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចដ៏ធំ។
លោក ឡាយ រដ្ឋា អ្នកខេត្តកំពង់ស្ពឺ ចង្អុលទៅកាន់អូរប្រុង និងបាននិយាយថាពេលនេះកខ្វក់អស់ហើយ និងមិនអាចផឹកបានទៀតទេ បន្ទាប់ពីរោងចក្របើកដំណើរការមក។ ស៊ន សារ៉ាត

ពលរដ្ឋខេត្តកំពង់ស្ពឺចោទក្រុមហ៊ុន «គ្មានឈ្មោះ»មួយថាបានបំពុលទឹកអូររបស់ពួកគាត់

អូរប្រុង ស្ថិតនៅចំព្រំប្រទល់ស្រុកសំរោងទង និងស្រុកឱរ៉ាល់ ដែលមានចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ស្ពឺ។ នៅម្ខាងនៃអូរនេះគឺជាភូមិតាំងស្នោ ហើយអូរមួយនេះក៏ហូរកាត់ភូមិមនោរម្យផងដែរ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម