សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សិទ្ធិមនុស្ស

ពលករខ្មែរត្រឡប់មកពីប្រទេសថៃចូលរួមពិព័រណ៍ការងារសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅសាលាបឋមសិក្សាថ្មគោលខេត្តបាត់ដំបងថ្ងៃទី១៥ខែវិច្ឆិកា២០២៥ ។ (ខេមបូចា/ មាស ភារុណ)

ក្រសួងការងារចុះផ្តល់ឱកាសការងារជាង៧ម៉ឺនកន្លែងដល់ពលរដ្ឋខ្មែរ រួមទាំងពលករត្រឡប់ពីថៃ នៅខេត្តបាត់ដំបង

បាត់ដំបង៖ អ្នកស្រី ក្រៃ ផល្លា វ័យជាង៣០ឆ្នាំងើបពីព្រលឹមស្រាងៗនាំកូន៤នាក់ជាមួយប្តី មក​ជួប​ជុំ​ជាមួយ អ្នកភូមិផ្សេងទៀត ដើម្បីឡើងលើរថយន្តក្រុងមិនយកប្រាក់ ដែលរៀបចំ​ដោយ​អាជ្ញាធរ ជិះសំដៅមកទីតាំងពិព័រណ៍ការងារសន្តិសុខសង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សម្រាប់​​ពលករដែលវិលត្រឡប់មកពីប្រទេសថៃ រៀបចំដោយក្រសួងការងារ។
ពលករខ្មែរត្រឡប់មកពីប្រទេសថៃចូលរួមពិព័រណ៍ការងារសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅសាលាបឋមសិក្សាថ្មគោលខេត្តបាត់ដំបងថ្ងៃទី១៥ខែវិច្ឆិកា២០២៥ ។ (ខេមបូចា/ មាស ភារុណ)

ក្រសួងការងារចុះផ្តល់ឱកាសការងារជាង៧ម៉ឺនកន្លែងដល់ពលរដ្ឋខ្មែរ រួមទាំងពលករត្រឡប់ពីថៃ នៅខេត្តបាត់ដំបង

បាត់ដំបង៖ អ្នកស្រី ក្រៃ ផល្លា វ័យជាង៣០ឆ្នាំងើបពីព្រលឹមស្រាងៗនាំកូន៤នាក់ជាមួយប្តី មក​ជួប​ជុំ​ជាមួយ អ្នកភូមិផ្សេងទៀត ដើម្បីឡើងលើរថយន្តក្រុងមិនយកប្រាក់ ដែលរៀបចំ​ដោយ​អាជ្ញាធរ ជិះសំដៅមកទីតាំងពិព័រណ៍ការងារសន្តិសុខសង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សម្រាប់​​ពលករដែលវិលត្រឡប់មកពីប្រទេសថៃ រៀបចំដោយក្រសួងការងារ។
(រាប់ពីស្តាំ) អេង ពិសិដ្ឋ និងយុវជនផ្សេងទៀត នៅអគាររៀនជួសជុល និងថែទាំរថយន្តនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥​។ (ខេមបូចា/ វិសាល វិស្ណុ)

ពលករខ្មែរ​​មក​ពីថៃ​ជាង​១ម៉ឺន​នាក់​ចុះឈ្មោះ​ចូល​រៀន​​​វគ្គជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស

បុរសដែល​មានកូនប្រុសម្នាក់​​រូបនេះ​និយាយ​ថា៖ «កាល​​ខ្ញុំធ្វើការនៅ​​ថៃ​ គឺ​ធ្វើ​ជាកម្មករ​សំណង់ មិន​មាន​ជំនាញ​អ្វី​ច្បាស់​លាស់ទេ មេជាង​គេប្រើ​ឱ្យ​ធ្វើ​អីខ្ញុំ​ធ្វើ​នឹង។ ប៉ុន្តែ​​ពេលនេះ​​ខ្ញុំចង់​រៀន​ជំនាញ​ផ្នែក​អគ្គិសនី​ ដើម្បី​ឱ្យ​មាន​ជំនាញពិត​ប្រាកដ ពីព្រោះ​បើយើង​មាន​ជំនាញ​ពិត​ប្រាក​​ទៅ​ថ្ងៃមុខ​បើ​ទោះ​បីយើង​ទៅ​ស៊ី​ឈ្នួលគេ​ដល់​ទីណា​ក៏​យើង​ទទួលបាន​ប្រាក់​កម្រៃខ្ពស់​ជាង​អ្នក​អត់​មាន​ជំនាញដែរ»។
ការិយាល័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC (ខេមបូឌា) ភីអិលស៊ី រាជធានីភ្នំពេញ ដែលគិតត្រឹមខែកុម្ភៈ មានកម្ចីសកម្មចំនួន ៣២លានដុល្លារ ពីនិយោគិនសង្គមរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហូឡង់ Oikocredit ។ រូបថតកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ (ខេមបូចា/បញ្ញា ឆព័ណ្ណ)។

ការវិលត្រឡប់របស់ពលករខ្មែររកការងារធ្វើមិនទាន់បាន ជាផ្នែកមួយ​ជំរុញឱ្យឥណទាន​សង​យឺត​លើស​ពី៩០ថ្ងៃកើនឡើង

ស្ថាប័នពាក់ព័ន្ធបានលើកឡើងថា ភាពអត់ការងារធ្វើរបស់ពលករចំណាកស្រុកដែលត្រឡប់មកពីថៃ ទំនងជាកត្តាដែលធ្វើឱ្យឥណទានមិនដំណើរការ ឬឥណទានសងយឺតលើសពី៩០ថ្ងៃ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ កើនឡើងបន្តិចបន្តួច។
កម្មករនិយោជិតនៃក្រុមហ៊ុន HCC Group ដែលមានវិវាទ រងចាំស្តាប់លទ្ធផល​ការ​ចរចារ​វាងតំណាងក្រុមហ៊ុន HCC និងតំណាងកម្មករនិយោជិត នៅក្រសួងការ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ (រូបភាពផ្តល់ឱ្យ)

វិវាទការងាររវាងកម្មករនិយោជិត និងក្រុមហ៊ុនសម្អាតព្រលានយន្តហោះពោធិ៍ចិនតុង HCC មិនទាន់ចរចាត្រូវគ្នា

ការ​តវ៉ា​របស់​កម្មករនិយោជិត​ជាង៧០​នាក់នៃ​ក្រុមហ៊ុន HCC Group Co., Ltd ​ ដែល​ធ្វើការ​សម្អាត​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំ​ពេញមុនពេលបិទដំណើរការ​ ខណៈនោះ​ពួកគេ​ត្រូវ​បាន​បញ្ឈប់​ពីការ​ងារ​ដោយ​មិន​បាន​ទូទាត់ប្រាក់​សំណង​គ្រប់​ចំនួន ដូច្នេះបណ្តា​ឱ្យ​​​ពួកគេ​​ទាម​ទារសំណង​​ចំនួន​​៥​​​ចំណុច ​និងការដែល​មិន​យក​ពួកគេ​ទៅ​ធ្វើការ​នៅ​ព្រលាន​យន្តហោះ​​ថ្មី​​ មក​ដល់​ពេល​នេះ​​នៅ​មិន​ទាន់​អាច​ដោះ​ស្រាយ​បាន​នៅ​ឡើយ​​​ទេ។
អគារក្រុមហ៊ុនព្រីនស៍ និងធនាគារព្រីនស៍ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

ព្រីនស៍ គ្រុប បដិសេធពាក់ព័ន្ធនឹងការឆបោកដែលប្រើពលកម្មដោយបង្ខំ ក្រោយទ្រព្យសម្បត្តិនៅបរទេសត្រូវបានរឹបអូស

ក្រោយ​ពី​រង​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស​អស់​រយៈ​ពេល​ជិត​មួយ​ខែ និង​ការ​រឹបអូស​ទ្រព្យ​សម្បត្តិ​ជាង ១៥ពាន់​លាន​ដុល្លារ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ស្ថាបនិករបស់ខ្លួន ក្រុមហ៊ុន​ ព្រីនស៍ គ្រុប បាន​ចេញ​មុខ«​បដិសេធ​យ៉ាង​ដាច់​អហង្ការ»​ចំពោះ​ការ​ចោទ​ប្រកាន់ដែល​ថា ក្រុមហ៊ុន ឬ​ប្រធាន​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ឧស្សាហកម្មឆបោកតាមអនឡាញក៏ធំ​ដែល​ដែល​កើតឡើងតាមរយៈការប្រើប្រាស់កម្លាំង​ពលកម្ម​ដោយ​បង្ខំ។
អ្នកភូមិ និងព្រះសង្ឃកំពង់ឈរសម្លឹងមើលទៅភ្នំពីមាត់រណ្តៅដី ក្រោយពីមានសកម្មភាពកាយយកដីលក់ កាលពីថ្ងៃទី២៩ ខែតុលា ២០២៥។ (ខេមបូចា/ ម៉ែន ចន្ធី)

ពលរដ្ឋមួយចំនួនក្នុងតំបន់​បាភ្នំ​ខេត្ត​ព្រៃវែង​ត្អូញត្អែរពីផលប៉ះពាល់ ដោយ​​សារ​រថយន្តធំៗរបស់ក្រុមហ៊ុនឯកជនដឹកថ្មភ្នំ ខ្សាច់ និងដី

ថ្វី​ត្បិត​អាជ្ញាធរ​តែងតែ​អះអាង​ពី​ភាព​ស្រប​ច្បាប់​របស់​ក្រុមហ៊ុន​ជាច្រើន​ដែល​កំពុង​ធ្វើ​សកម្មភាព​កាយ​យក​ថ្ម និង​ដី​មួយ​ផ្នែក​ក្នុង​តំបន់​ភ្នំ​ឈើ​កាច់​យ៉ាង​ណា​ក្តី។​ ក៏ប៉ុន្តែ​ពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ក្នុង​ឃុំ​ចំនួន៩ ក្នុង​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង បានត្អូញត្អែរថា ពួកគាត់រងផលប៉ះពាល់ពីបំផ្ទុះថ្មភ្នំយកធ្វើអាជីវកម្ម សំឡេង​រថយន្តធំៗដឹកថ្ម ខ្សាច់ និងដី ដែលធ្វើឱ្យខូចផ្លូវក្រាលកៅស៊ូ ហើយព្រមទាំងធ្វើឱ្យរំខានដល់ការធ្វើដំណើររបស់អ្នកទេសចរដែលទៅទស្សនារមណីដ្ឋានឈើកាច់បាភ្នំផងដែរ។
លោក ម៉ម រិទ្ធី ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​ខេមបូចាក្រោយ​ពី​លោក​ត្រូវ​បាន​​ដោះ​លែង​ពី​ពន្ធនាគារ​។ រូបភាពថតកាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ២០២៥​។ (ខេមបូចា/ ទ្រី ថានី)

ប្រធានសហជីពទើបចេញពីពន្ធនាគារថា ​ការ​កាត់ទោស​«មាន​ភាព​អយុត្តិធម៌» តែប្ដេជ្ញាបន្តការពារ​សិទ្ធិកម្មករ​

លោក ម៉ម រិទ្ធី ត្រូវ​បានកាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារព្រៃស​​រយៈពេល​១៨​ខែ ក្រោយ​ពីបាន​រិះគន់​ម្ចាស់​កាស៊ីណូ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ លោក ម៉ម រិទ្ធី ដែល​ជា​ថ្នាក់​ដឹកនាំសហជីព ​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​កាល​ពី​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ២០២៥​។ លោក​បាន​ហៅ​ការ​កាត់ទោស​មក​លើ​រូប​លោក​ថា «អយុត្តិធម៌» ហើយ​លោក​នៅ​តែ​ប្ដេជ្ញាបន្ត​តស៊ូ​មតិ​ដើម្បី​សិទ្ធិកម្មករ​បើ​ទោះបីជាមានការ​គំរាមកំហែង និង​កំពុង​មាន​បញ្ហា​សុខភាព​ក៏​ដោយ​។​
លោក ម៉ម រិទ្ធី ជាប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF) និងជាអតីតអនុប្រធានទី២នៃសហភាពការងារកម្ពុជា (CLC) បានជួបជាមួយក្រុមគ្រួសារ បន្ទាប់ពីចេញពីពន្ធនាគារ នៅល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ (ហ្វេសប៊ុក លោក អាត់ ធន់)

មេដឹកនាំសហព័ន្ធសហជីពម្នាក់ លោក ម៉ម រិទ្ធី បានមានសេរីភាពវិញហើយ Breaking

លោក ម៉ម រិទ្ធី ជាប្រធានសហព័ន្ធ​សហជីព​វិស័យ​ទេសចរណ៍​សេវា​កម្ម​កម្ពុជា (CTSWF) និ​ង​ជា​អតីតអនុ​ប្រធាន​​ទី២នៃសហភាពការងារកម្ពុជា (CLC) មានសេរីភាពឡើងវិញហើយ នៅល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះ។ យោងតាម លោក អាត់ ធន់ អនុប្រធាន​សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា​ (ស៊ីខៅឌូ) បានលើកឡើង។​
ព័ត៌មានថ្មី
អត្ថបទពេញនិយម