សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សិទ្ធិមនុស្ស

(រាប់ពីស្តាំ) អេង ពិសិដ្ឋ និងយុវជនផ្សេងទៀត នៅអគាររៀនជួសជុល និងថែទាំរថយន្តនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥​។ (ខេមបូចា/ វិសាល វិស្ណុ)

ពលករខ្មែរ​​មក​ពីថៃ​ជាង​១ម៉ឺន​នាក់​ចុះឈ្មោះ​ចូល​រៀន​​​វគ្គជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស

បុរសដែល​មានកូនប្រុសម្នាក់​​រូបនេះ​និយាយ​ថា៖ «កាល​​ខ្ញុំធ្វើការនៅ​​ថៃ​ គឺ​ធ្វើ​ជាកម្មករ​សំណង់ មិន​មាន​ជំនាញ​អ្វី​ច្បាស់​លាស់ទេ មេជាង​គេប្រើ​ឱ្យ​ធ្វើ​អីខ្ញុំ​ធ្វើ​នឹង។ ប៉ុន្តែ​​ពេលនេះ​​ខ្ញុំចង់​រៀន​ជំនាញ​ផ្នែក​អគ្គិសនី​ ដើម្បី​ឱ្យ​មាន​ជំនាញពិត​ប្រាកដ ពីព្រោះ​បើយើង​មាន​ជំនាញ​ពិត​ប្រាក​​ទៅ​ថ្ងៃមុខ​បើ​ទោះ​បីយើង​ទៅ​ស៊ី​ឈ្នួលគេ​ដល់​ទីណា​ក៏​យើង​ទទួលបាន​ប្រាក់​កម្រៃខ្ពស់​ជាង​អ្នក​អត់​មាន​ជំនាញដែរ»។
ផ្ទះនៅតាមប្រឡាយក្នុងភូមិអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ដែលរងផលប៉ះពាល់ដោយសារគម្រោងព្រលានយន្តហោះថ្មី។ (ខេមបូចា/ ផុន សុទ្ធីរ័ត្ន)

បឹងដែល​ត្រូវបានរឹបអូស៖ តើការ​អភិ​វឌ្ឍព្រលាន​យន្ត​ហោះ​ថ្មីនេះ ធ្វើឱ្យប៉ះពាល់​សហគមន៍​នេសាទ​ដោយ​របៀបណា?

ព្រលាន​យន្ត​ហោះ​ថ្មីផ្តល់​ប្រយោជន៍​ ប៉ុន្តែ​វាធ្វើ​ឱ្យ​​សហគមន៍​នេសាទ​​ប្រឡាយ​៩៤មាន​ការ​ខាតបង់​​។ នៅពេលនេះ ប្រជា​ពលរដ្ឋ​៤០០​គ្រួសារ​កំពុង​ប្រ​ឈម​​​នឹង​ការគំរាម​បណ្តេញ​ចេញកាន់តែ​ច្បាស់​ ស្របពេល​​កន្លែង​នេសាទត្រី​​របស់​ពួកគាត់​ត្រូវ​គេ​ធ្វើ​​របង​បិទ​ជិត។
លោក ង៉េត ម៉ូសេ ទីប្រឹក្សា​ឯករាជ្យផ្នែក​សុវត្ថិភាព​ឌីជីថល ថ្លែង​ក្នុង​កិច្ចពិភាក្សា​អំពី​ការ​ប្រើ​ប្រាស់ និងគ្រប់​គ្រង AI ក្នុង​វេទិកាអ៊ីនធឺណិត​ភ្នំពេញ​ ថ្ងៃទី​៣១ ខែតុលា ឆ្នាំ២០២៥​។ (ខេបបូចា/ ស៊ើង និមល់)

អ្នក​ជំនាញ​ខាង​បច្ចេកវិទ្យាអំពាវ​នាវ​ឱ្យប្រើ​ប្រាស់​ AI ប្រកបដោយក្រមសីលធម៌

អ្នកជំនាញ​ខាង​បច្ចេក​វិទ្យា​នៅ​ក្នុង​វេទិកាអ៊ីនធឺណិតភ្នំពេញ ឆ្នាំ២០២៥ បាន​អំពាវ​នាវ​ឲ្យ​​អ្នក​ប្រើ​ប្រាស់​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI​ឲ្យ​ប្រកាន់​ខ្ជាប់​នូវ​ក្រម​សីលធម៌ ដោយ​ព្រមាន​មានចំនួន​​​អ្នក​ប្រើ​ប្រាស់​បច្ចេក​វិទ្យានេះដោយ​មិន​ត្រឹម​ត្រូវ​កាន់តែ​ច្រើន​ដែល​វា​បាន​បំពាន​ទៅ​នឹង​សិទ្ធិ​មនុស្ស រួម​ទាំង​ការ​បៀត​បៀន​ផ្លូវ​ភេទ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្លូវ​ចិត្ត​អ្នក​ដទៃ​។​​
លោក ភុន យុទ្ធ ក្នុង​អំឡុង​ពេល​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំពី​បទ​ញុះញង់។​រូបថត បង្ហោះ​លើ​ហ្វេសប៊ុក​របស់​លោក។

ជនមានពិការភាពម្នាក់ត្រូវ​បានសម្រេច​ចោទប្រកាន់ ដោយសារ​​រិះគន់​រដ្ឋាភិបាល លើបណ្តាញសង្គម

លោក ភុន យុទ្ធ ​សកម្មជន​មក​ពី​ខេត្ត​តាកែវ ត្រូវបានចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ និងបញ្ជូនទៅឃុំខ្លួន​បណ្ដោះអាសន្ន បន្ទាប់ពី​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី២៩ ខែតុលា ដោយសារលោករិះគន់រដ្ឋាភិបាលនៅលើបណ្តាញសង្គម ហ្វេសប៊ុក​។ នេះបើយោង​តាម​សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តតកែវ។
កញ្ញា ឈឹម ស៊ីថរ និងមេដឹកនាំសហជីព ថ្លែងក្នុងសន្និសីទសារព័ត៌មានពីដំណើរការចរចាដោះស្រាយវិវាទការងាររយៈបីខែចុងក្រោយជាមួយក្រុមហ៊ុនណាហ្គាវើលដ៍។ រូបថតនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ស្ត្រីធ្វើជាមេដឹកនាំសហជីពនៅ​មាន​ចំនួន​តិច​ ទោះ​បី​មាន​កម្មករនិយោជិត​​ភាគច្រើន​ជាស្ត្រីក្តី​

មេដឹកនាំសហជីពលើកឡើង​ថា បច្ចុប្បន្ន​នៅ​មាន​ស្ត្រី​តិចតួច​នៅ​ឡើយ​ដែល​ធ្វើ​ជា​មេដឹកនាំ​សហ​ជីព​​ក្នុង​ប្រទេសកម្ពុជា​ ខណៈក្នុងចំណោម​​​កម្មករនិយោជិតសរុប​ប្រមាណ​៩២ម៉ឺននាក់ មាន​ស្ត្រី​រហូតដល់​ជាង ៧៦ភាគរយក្តី​។ ជាមួយគ្នា​នេះ​ក៏មាន​ការ​​​លើក​ឡើង​ផងដែរ​ថា ឥឡូវ​​កម្មករ​មាន​ការពិបាក​ក្នុង​ការ​ស្នើសុំ​បង្កើត​សហជីព​ឯករាជ្យ។​ ប៉ុន្តែ​យ៉ាង​ណាក្តី ក្រសួង​ការងារ បាន​បដិសេធថា ពុំមាន​ការរឹតត្បិតក្នុង​ការស្នើសុំបង្កើត​សហជីព​នោះ​ទេ។
ធនាគារព្រីនស៍ ស្ថិតនៅលើមហាវិថីព្រះនរោត្តម ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

ធនាគារ ព្រីនស៍ បាត់កម្មវិធីទូរសព្ទពី Apple Store បន្ទាប់ពីក្រុមហ៊ុនមេទទួលរងទណ្ឌកម្ម

កម្មវិធីទូរសព្ទរបស់ធនាគារ ព្រីនស៍  ស្រាប់តែបាត់ដោយស្ងៀមស្ងាត់ពី Apple App Store  ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអាមេរិក និងអង់គ្លេសដាក់ទណ្ឌកម្មលើក្រុមហ៊ុនមេរបស់ធនាគារនេះគឺ «ព្រីនស៍ ហូលឌីង គ្រុប» ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មឆ្លងដែន។ វិធានការនេះបានកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មរបស់ ព្រីនស៍ ហូលឌីង គ្រុប ជាមួយក្រុមហ៊ុន និងប្រជាជនអាមេរិក ហើយថែមទាំងធ្វើឱ្យក្រុមហ៊ុនផ្សេងទៀតប្រឈមមុខនឹងការដាក់ទណ្ឌកម្ម ប្រសិនបើពួកគេនៅតែបន្តធ្វើអាជីវកម្មជាមួយក្រុមហ៊ុននេះ។
ម្ដាយ ​និង​កូន​ស្រី​កំពុងរៀបចំ​អាហារ​ពេល​ល្ងាច ខណៈ​សមាជិក​គ្រួសារផ្សេងទៀតអង្គុយ​ជជែក​គ្នា​​ក្នុង​តង់​នៅ​ជំរំភៀសសឹក​វត្ត​ពោធិ៍​៥០០០ដើម ក្នុងស្រុក​គូលែន ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២៥។ (ខេមបូចា/ ប៉ា តុងចិន)

អ្នករងគ្រោះពីជម្លោះព្រំដែនមួយចំនួនថា គ្មានលទ្ធភាពសងបំណុល ស្របពេលការព្យួរ៣ខែកៀកថ្ងៃឱសានវាទ

ជនភៀសសឹក​ដែល​មាន​បញ្ហា​ហិរញ្ញវត្ថុ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​បន្ត​សង​បំណុល​វិញ ដោយសារ​រយៈពេល​អនុគ្រោះ​សម្រាប់​ការ​ផ្អាក​សង​បំណុល ឬ​ការប្រាក់​ដែល​បាន​ចាប់ផ្តើម​ពី​ថ្ងៃទី៣០ ខែ​កក្កដា ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី៣១ ខែ​តុលា​ខាងមុខ​នេះ។ ការណ៍​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​ពួកគេ​ជាច្រើន​នាក់​ដែល​នៅ​មិនទាន់​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ ឬ​ក៏​រក​ការងារ​ធ្វើ​មិន​ទាន់​បាន។
កិច្ច​ពិភាក្សា​អំពីដំណោះស្រាយ​លើ​បញ្ហា​របស់ស្រ្តី និង​​គោលនយោបាយ​ ក្នុង​ពិធី​សម្ពោធ​​របាយការណ៍​អង្គការ​​អង្គការស៊ី-ដ ថ្ងៃទី​២១ ខែតុលា ឆ្នាំ២០២៥​។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ពង្រឹងសមភាពយេនឌ័រ ខណៈអំពើហិង្សា និង​បញ្ហា​បំណុល​នៅ​តែកើត​មាន

សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល កាលពី​ថ្ងៃទី២១ ខែតុលា បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​លើ​ការ​លើក​កម្ពស់​សមភាព​យេនឌ័រ ខណៈ​របាយការណ៍​បង្ហាញ​ថា​អំពើ​ហិង្សា​ ការ​រើស​អើង ការ​កើន​ឡើង​នៃ​បំណុល និង​ការ​រិត្បិតសិទ្ធិ​មូល​ដ្ឋាន​​នៅ​តែ​កើត​មាន។​​
ក្រោយតវ៉ាពេញមួយថ្ងៃអង្គារ កម្មករកាត់ដេរសម្លៀកបំពាក់រាប់រយនាក់ក្នុងក្រុមហ៊ុន ថូនវីន​ (ខេមបូឌា)​ អឺភែរីល​ នៅតំបន់​សេដ្ឋកិច្ច​ពិសេសហ្គីហ្គា ក្នុង​ខេត្ត​ស្វាយរៀងបានបញ្ចប់ការតវ៉ា ហើយបានចូលធ្វើការវិញ ក្រោយមន្ត្រីមូលដ្ឋានអន្តរាគមន៍ករណីកម្មករទាមទារឱ្យដកបុគ្គលិកម្នាក់ ដែលកាន់តួនាទីរដ្ឋបាល និងគណនេយ្យ ក្រោមហេតុផលថាខ្វះចន្លោះការងារ។

កម្មកររោងចក្រ​ថូនវីន​នៅខេត្តស្វាយរៀងព្រមចូលធ្វើការវិញ ក្រោយ​តវ៉ាឱ្យក្រុមហ៊ុនដកមន្ត្រីរដ្ឋបាលម្នាក់ជោគជ័យ

ក្រោយតវ៉ាពេញមួយថ្ងៃអង្គារ ទី២១ ខែតុលា កម្មករកាត់ដេរសម្លៀកបំពាក់រាប់រយនាក់ក្នុងក្រុមហ៊ុន ថូនវីន​ (ខេមបូឌា)​ អឺភែរីល​ នៅតំបន់​សេដ្ឋកិច្ច​ពិសេសហ្គីហ្គា ក្នុង​ខេត្ត​ស្វាយរៀងបានបញ្ចប់ការតវ៉ា ហើយបានចូលធ្វើការវិញ ក្រោយមន្ត្រីមូលដ្ឋានអន្តរាគមន៍ករណីកម្មករទាមទារឱ្យដកបុគ្គលិកម្នាក់ ដែលកាន់តួនាទីរដ្ឋបាល និងគណនេយ្យ ក្រោមហេតុផលថាខ្វះចន្លោះការងារ។
ព័ត៌មានថ្មី
អត្ថបទពេញនិយម