
សហជីព និងកម្មករអំពាវនាវឱ្យមានការគោរពសិទ្ធិការងារ និងផ្ដល់ប្រាក់ខែសមរម្យ ខណៈទិវាពលកម្មអន្តរជាតិជិតចូលមកដល់
ការទាមទារឱ្យកំណត់ប្រាក់ឈ្នួលអប្បរមា និងលក្ខខណ្ឌការងារឲ្យកាន់តែប្រសើរសម្រាប់កម្មករជំនាញ និងកម្មករក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ធ្វើឡើងជាងមួយសប្ដាហ៍មកហើយនៅតាមប្រព័ន្ធបណ្ដាញសង្គម។ ការទាមទារនេះធ្វើឡើងពីសំណាក់តំណាងសហជីព អង្គការសង្គមស៊ីវិល និងកម្មករ ក្នុងន័យជួយសម្រាលបន្ទុកបំណុល ស្របពេលដែលទិវាពលកម្មអន្តរជាតិលើកទី១៣៩ នឹងរៀបចំឡើងនៅថ្ងៃទី១ ខែឧសភា។