
ពលករត្រឡប់ពីថៃមួយចំនួនរងគ្រោះ ដោយសារម្ចាស់ការដ្ឋានទំនប់វារីអគ្គិសនីនៅកំពង់ឆ្នាំងមិនបើកប្រាក់ឈ្នួលឱ្យ
កាលពីជាង១០ឆ្នាំមុន ក្រោយរៀបការរួចអ្នកស្រី សាវ៉េត និងប្តីបានដឹកដៃគ្នាធ្វើដំណើរឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ។ ការងារដំបូងដែលប្តីប្រពន្ធមួយគូនេះបានធ្វើនៅក្នុងប្រទេសថៃ គឺការងារសំណង់ ហើយនៅតែបន្តធ្វើពេលដែលពួកគេបានត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីផ្ទុះសង្គ្រាមរវាងកងទ័ពកម្ពុជា និងថៃ កាលពីចុងខែកក្កដា។












