
ប្រធានសហជីពម្នាក់ត្រូវបានចាប់ខ្លួន ក្រោយរិះគន់មន្ត្រីជាន់ខ្ពស់សហជីពម្នាក់ទៀតលើហ្វេសប៊ុក
បុគ្គលិកនៃរោងចក្រកាត់ដេរម្នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ ពីបទញុះញង់ ដោយសារតែការបញ្ចេញមតិរិះគន់ប្រធានសហជីពម្នាក់ នៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការរិះគន់ក្នុងចំណោមសកម្មជនការងារ ដែលហៅទង្វើនេះថា ជារឿងអយុត្តិធម៌ និងមិនធ្លាប់មាន។ លោក ពេជ្រ ពិសិដ្ឋ ជាបុគ្គលិកនៅរោងចក្រកាត់ដេរ Men Ou និងជាប្រធានសហជីពកម្មករ ត្រូវបានឃុំខ្លួននៅរាជធានីភ្នំពេញ បន្ទាប់ពីបានបញ្ជូនខ្លួនពីក្រុងព្រះសីហនុ ជាកន្លែងដែលអាជ្ញាធរឃាត់ខ្លួនលោក បន្ទាប់ពីមានបណ្តឹងពីលោក លោក សុខ គីន ប្រធានសហព័ន្ធសហជីព កម្មករសំណង់ និងព្រៃឈើកម្ពុជា(BWTUC)…













