សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សិទ្ធិមនុស្ស

កម្មករកាត់ដេរកំពុងទិញ​បាយ​សម្ល​នៅ​ខាងមុខ​រោងចក្រ​មួយ​​​ក្នុង​ខេត្ត​កណ្ដាល​បន្ទាប់​ពី​មក​ដល់​មុន​ម៉ោងចូល​ធ្វើ​ការវេនព្រឹក។ ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ២០២៥​។ (ខេមបូចា/ ព្រីង សំរាំង)

កម្មករ​កាត់ដេរ​មិនសប្បាយចិត្ត ពេលប្រាក់ឈ្នួលអប្បបរមាឡើងបាន២ដុល្លារ

កម្មករ​ក្នុង​វិស័យ​កាត់ដេរសម្លៀក​បំពាក់ ផលិតស្បែកជើង និង​ផលិត​ផល​ធ្វើដំណើរ​​បង្ហាញ​ការមិន​សប្បាយ​ចិត្ត​នៅ​ថ្ងៃទី១៧ ខែកញ្ញា ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត បាន​ប្រកាស​ថា ​ប្រាក់ឈ្នួល​គោល​អប្បបរមា​សម្រាប់​ឆ្នាំ២០២៦​ឡើងបាន​២​ដុល្លារ ដែល​តួ​លេខ​នេះ​ដាច់​ឆ្ងាយ​ពី​អ្វី​ដែល​សហជីព​ឯករាជ្យ​យល់​ថា ​តួលេខ​គួរ​ដំឡើ​ង​ឱ្យ​ត្រូវ​តាម​​«តម្លៃ​ជាក់ស្ដែងលើ​ការ​ចំណាយ​​ប្រចាំ​ថ្ងៃ»​។​​
លោក រ៉ាត់ រត្នមុនី និងក្រុមគ្រួសារមកដល់រដ្ឋញូម៉ិស៊ីកូ សហរដ្ឋអាមេរិក ប្រហែលពីរឆ្នាំបន្ទាប់ពីលោកត្រូវបានដោះលែងពីពន្ធនាគារនៅក្នុងប្រទេសកម្ពុជាទីដែលលោកត្រូវបានឃុំខ្លួនពីការចោទប្រកាន់ដែលផ្តើមចេញពីការងាររបស់លោកជាអ្នកសម្របសម្រួលឲ្យក្រុមការងារផលិតភាពយន្តឯកសាររបស់ទូរទស្សន៍ RT ។ រូបភាពថតកាលពីខែកុម្ភៈ ឆ្នាំ២០២២។ ផ្តល់ឲ្យ

លោក រ៉ាត់ រត្នមុនី បានទទួលសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក

អ្នកសម្របសម្រួលជនជាតិខ្មែរម្នាក់ដែលបម្រើការឲ្យក្រុមការងារទូរទស្សន៍បរទេសបានទទួលសិទ្ធិជ្រកកោននយោបាយនៅសហរដ្ឋអាមេរិក បន្ទាប់ពីត្រូវបានឃុំខ្លួនក្នុងពន្ធនាគារកាលពីឆ្នាំ២០១៨ ដោយសារលោកជួយការងារផលិតភាពយន្តឯកសារអំពីការជួញដូរផ្លូវភេទលើក្មេងស្រីមិនទាន់គ្រប់អាយុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខែ្មរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានឃាត់ខ្លួននៅក្បែរស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ខណៈដែលកញ្ញាបានចូលរួមធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុនដោះស្រាយវិវាទការងារ។ រូបថតនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

សង្គមស៊ីវិលទទូចឱ្យរដ្ឋាភិបាលបញ្ឈប់ការប្រើអំពើហិង្សានិងគំរាមកំហែងលើ​កូដករ​ណាហ្គាវើលដ៍

សេចក្ដីថ្លែងការណ៍នេះបានអះអាងថា៖«យើងខ្ញុំក្រុម​សង្គម​ស៊ីវិលស្នើសុំ​រាជរដ្ឋាភិបាល​ឱ្យ​បញ្ឈប់​ស្ថានភាព​តានតឹង​នេះ​ ​ហើយ​បញ្ឈប់​ការ​បំភិតបំភ័យ​លើ​កូដករ​ម្តង​ហើយ​ម្តងទៀត​ ​ដែល​រួម​មានការ​​​ដឹក​អ្នក​ទាំងនោះ​ទៅកាន់​កន្លែង​ដែល​ឆ្ងាយ​ពី​ទីក្រុង​ ​ហើយ​ទុក​ពួកគេ​ចោល​នៅ​ពេល​យប់ជ្រៅស្ងាត់​»​។​
តំណាងសហជីពនៃបុគ្គលិកណាហ្គាវើលដ៍ ដើរចេញពីក្រសួងការងារ បន្ទាប់ពីប្រជុំជាមួយភាគីក្រុមហ៊ុននៅក្រសួងការងារ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី២១ ខែមិនា ឆ្នាំ២០២២។ ខេមបូចា/សុវណ្ណ ស្រីពេជ្រ

តំណាងសហជីពចូលរួមប្រជុំបន្តទៀតជាមួយក្រុមហ៊ុនណាហ្គាវើលដ៍នៅ​ថ្ងៃពុធនេះ ខណៈកូដករកំពុងរងចាំដំណោះស្រាយ

ថ្នាក់ដឹកនាំសហជីពរូបនេះរៀបរាប់ថា៖«ការលើកឡើងបែបនេះ គឺចង់ប្រាប់ថា​ក្រុមហ៊ុនអត់ចង់ឱ្យអ្នកណាចូលធ្វើការគឺជាសិទ្ធិរបស់ក្រុមហ៊ុន ចង់ឱ្យអ្នកណា​ធ្វើការជា​សិទ្ធិរបស់ក្រុមហ៊ុន ដែលស្ដាប់ទៅហាក់ជំរុញឱ្យ​និយោជកប្រកាន់ជំហដដែល»។
បុគ្គលិកណាហ្គាវើលដ៍ធ្វើកូដកម្មនៅមុខសណ្ឋាគារ និងកាស៊ីណូណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

កិច្ចប្រជុំរវាងតំណាងសហជីពនិងក្រុមហ៊ុនណាហ្គាវើលដ៍នៅក្រសួងការងារមិន​ទាន់មាន​ដំណោះស្រាយ

តំណាងសហជីពចំនួន៥នាក់បានចូលរួមប្រជុំចរចានៅក្រសួងការងារ ជាមួយភាគី​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ បន្ទាប់ពីពួកគេត្រូវបានដោះលែង​ឱ្យនៅ​ក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែលទ្ធផលក្នុងកិច្ចប្រជុំនាថ្ងៃសុក្រ មិនទាន់បានផ្លែផ្កានៅឡើយ​ទេ ដោយសារតែក្រសួងត្រូវការពេលវេលារៀបចំ និងសម្របសម្រួលទៅតាមដំណាក់កាល។
បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ស្រែកសុំឲ្យជួយ ខណៈអាជ្ញាធរបានចាប់ខ្លួនកូដករដាក់ចូលក្នុងឡានក្រុង នៅពេលដែលពួកគេព្យាយាមធ្វើកូដកម្មឡើងវិញនៅមុខសណ្ឋាគារ និងកាស៊ីណូណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

កូដករណាហ្គាវើលដ៍មិនបញ្ឈប់ការធ្វើកូដកម្មដាច់ខាត បើ​តុលាការ​មិនទម្លាក់​បទចោទ​លើតំណាងសហជីព

បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដែលកំពុងធ្វើកូដកម្មទាមទារសិទ្ធិការងារ បានបញ្ជាក់​ពី​ជំហរបស់ពួកគេយ៉ាងដាច់ខាតថា ពួកគេនឹងមិនបញ្ឈប់ការធ្វើកូដកម្មឡើយ ​បើ​តុលាការ​មិនព្រមទម្លាក់បទចោទប្រកាន់មកលើតំណាងរបស់ពួកគេ។
កម្មកររៀបចំខ្សែកាបអ៊ីធឺណិតនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

អង្គការក្រៅរដ្ឋាភិបាល និងក្រុមគាំពារសិទ្ធិមនុស្សជំរុញឲ្យរដ្ឋាភិបាលកែប្រែអនុក្រឹត្យស្តីពីច្រកទ្វារអ៊ីនធឺណិតជាតិ

ស៊ីវិល​បន្ត​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ផែនការ​របស់​ខ្លួន​ក្នុងការលុបបំបាត់ទាំងស្រុង។
ផ្ទះបណ្តែតទឹកជនជាតិវៀតណាមដែលបានបណ្តេញចេញពីទីក្រុងភ្នំពេញទៅរស់នៅតាមដងទន្លេសាប រវាងព្រំប្រទល់ខេត្តកណ្តាលនិងក្រុងភ្នំពេញ។ រូបភាពថតនៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២២។ ខេមបូចា/ វ៉ា សុភានុត

ជនជាតិវៀតណាមនៅលើផ្ទះបណ្ដែតទឹកដែលបណ្តេញចេញពីភ្នំពេញអាចរស់នៅរយៈពេលបីឆ្នាំបន្តទៀត

 អ្នកស្រី និយាយថា៖«ពិបាកច្រើនណាស់រកត្រីរកអីអត់បានទេ ពិបាកមែនទែន។ [៣ឆ្នាំ​ក្រោយ]ពេលគេដេញចេញអត់ទាន់ដឹងធ្វើអ្វី ចាំតិចទៀតគិតទៀត»។​
ដឹកនាំនិងតំណាងសហជីពណាហ្គាវើលដ៍ចំនួន៨នាក់ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ។ រូបថតថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២២។ រូបថតផ្តល់ឱ្យ

មេដឹកនាំនិងតំណាងណាហ្គាវើលដ៍៨នាក់ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះ អាសន្ន ខណៈ៣នាក់ទៀតកំពុងជាប់ឃុំ

មេដឹកនាំនិងតំណាងសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៨រូប រួមមានកញ្ញា ឈឹម ស៊ីថរ ត្រូវ​​បាន​ដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ននៅយប់ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២២ ខណៈ​៣នាក់​ផ្សេងទៀតកំពុងជាប់ឃុំ។ នេះបើតាមការបញ្ជាក់ពីលោក អំ​ សំអាត ​នាយករង​​នៃ​អង្គការ​លីកាដូ។
ព័ត៌មានថ្មី
អត្ថបទពេញនិយម