
ពលរដ្ឋតាមបណ្តោយផ្លូវរថភ្លើងនៅភ្នំពេញទទូចសុំបណ្ណកម្មសិទ្ធិដីធ្លី ព្រោះភ័យខ្លាចការបណ្តេញចេញ
ការព្រួយបារម្ភពីការបណ្ដេញចេញ ដោយសារគម្រោងអភិវឌ្ឍន៍តាមបណ្ដោយផ្លូវរថភ្លើងមួយខ្សែក្នុងចំណោមពីរខ្សែក្នុងរាជធានីភ្នំពេញ ពលរដ្ឋរស់នៅតាមបណ្តោយផ្លូវរថភ្លើងប្រមាណ៨០នាក់ បានជួបជុំគ្នាមុខសាលារាជធានីភ្នំពេញដើម្បីដាក់ញត្តិស្នើសុំបណ្ណកម្មសិទ្ធិដីធ្លី ដោយសង្ឃឹមថា នឹងជួយពួកគាត់ឱ្យជៀសផុតពីការបណ្តេញចេញដោយគ្មានសំណង ឬការគាំទ្រគ្រប់គ្រាន់។