
ពលករខ្មែររាប់រយនាក់នៅតែបន្តឆ្លងដែនខុសច្បាប់ទៅធ្វើការនៅថៃ ទោះបីជម្លោះព្រំដែននៅមានភាពតានតឹង
ពលរដ្ឋខ្មែរមួយចំនួននៅតែផ្សងគ្រោះថ្នាក់លួចឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃក្នុងរយៈពេលជិត៣ខែមកនេះ ទោះបីកម្ពុជា និងថៃនៅមានភាពតានតឹង ដោយសារសង្គ្រាមរវាងកងទ័ពនៃប្រទេសទាំងពីរក៏ដោយ ហើយអាជ្ញាធរថៃបានចាប់ខ្លួនបានរាប់រយនាក់ នេះមិនទាន់គិតពីអ្នកដែលចាប់ខ្លួនមិនបានផងទេ។ យោងតាមមន្ត្រីអង្គការ និងប្រព័ន្ធផ្សព្វផ្សាយសង្គម។












