
កម្មករសំណង់ទើបត្រឡប់ពីថៃមួយចំនួន ទើបបានចូលធ្វើការដើម្បីសងបំណុល ខណៈអ្នកខ្លៈមិនទាន់បានការងារធ្វើ
ចំណាប់ គឺជាកម្មករសំណង់ខ្មែរម្នាក់ក្នុងចំណោមកម្មករខ្មែររាប់សិបនាក់ដែលបានរួចជីវិតពីការដួលរលំអគារដែលកំពុងសាងសង់មួយកន្លែងមានកម្ពស់៣០ជាន់ដោយសារគ្រោះរញ្ជួយដីនៅក្នុងទីក្រុងបាងកក កាលពីខែមីនា ឆ្នាំ២០២៥។ បន្ទាប់ពីហេតុការណ៍រលំអគារ បុរសវ័យ២៩ឆ្នាំរូបនេះមិនទាន់ត្រឡប់មកស្រុកកំណើតភ្លាមទេ ព្រោះនៅធ្វើការបន្តនៅថៃ ដើម្បីយកប្រាក់សងបំណុលគេ ប៉ុន្តែគាត់បានត្រឡប់មកកម្ពុជាវិញអំឡុងពេលផ្ទុះសង្គ្រាមរវាងកងទ័ពកម្ពុជា និងថៃ ក្នុងខែកក្កដា។












