សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
ពាណិជ្ជកម្ម

អ្នកសារព័ត៌មាន

អ្នកកាសែត​រាយការណ៍​អំពី​បញ្ហា​ព្រំដែន ខណៈ​អាជ្ញាធរ​កម្ពុជា​ជួយ​សម្រួល​ដល់​ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល​អាស៊ាន (IOT) ដែល​បាន​ទៅ​កាន់​ភូមិ​មួយ​ក្នុង​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ជា​កន្លែង​ដែល​យោធា​ថៃ​បាន​ដាក់​លួស​បន្លា​ដើម្បី​បិទ​ផ្លូវ និង​ហ៊ុមព័ទ្ធ​ផ្ទះ​អ្នក​ភូមិ​មួយ​ចំនួន កាល​ពី​ថ្ងៃ​ទី១៤ ខែ​សីហា ឆ្នាំ២០២៥។ (AKP)

អ្នកកាសែតពីររូបត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ បន្ទាប់ពីរាយការណ៍ព័ត៌មានពីជម្លោះព្រំដែនក្នុងតំបន់ហាមឃាត់

សាលាដំបូងខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃពុធនេះថា អ្នកសារព័ត៌មានពីររូបនៃស្ថានីយ៍ TSP 68 TV Online ត្រូវបានអយ្យការចោទប្រកាន់ពីបទ«ប្រមូលព័ត៌មានដែលធ្វើឱ្យអន្តរាយការការពារជាតិ»។ សំណុំរឿងនេះត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីធ្វើការស៊ើបអង្កេតបន្ថែម ដែលនឹងប្រមូល និងពិនិត្យភស្តុតាងទាំងអស់ដើម្បីកំណត់ថាតើជនជាប់ចោទទាំងពីរបានប្រព្រឹត្តបទល្មើសនេះឬអត់។
លោក អ៊ុក ម៉ៅ សកម្មជនព្រៃឡង់ចង្អុលកន្លែងដែលប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ស្រេង ជាហេង ប្តឹងពីបទកាប់គាស់រុករានដីព្រៃយកមកធ្វើជាកម្មសិទ្ធិ។ រូបភាពថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៤ ។ (ខេមបូចា/ម៉ែន ចន្ធី)

ក្រ​សួង​ព័ត៌មានចោទ​អង្គការ​សង្គម​ស៊ីវិល និង​សមាគមកាសែតថា​ យក​រឿង លោក អ៊ុក ម៉ៅ ធ្វើជារឿង​នយោបាយ​

រដ្ឋមន្ត្រី​ក្រ​សួង​ព័ត៌មាន​បាន​រិះគន់​​អង្គរការមិនមែនរដ្ឋាភិបាល​ និង​សមាគម​អ្នកសារព័ត៌មាន​ថា​បាន​ «​បង្កប់​របៀបវារៈនយោបាយ» ដោយ​មើល​ឃើញ​សេរីភា​ព​សារព័ត៌មាននៅ​កម្ពុជា​​ក្នុង​ផ្លូវអវិជ្ជមាន ក្រោយ​មាន​ការ​ឃុំ​ខ្លួន​អ្នក​សារព័ត៌មាន​បរិស្ថាន​លោក អ៊ុក ម៉ៅ​។ ក្រ​សួងបាន​អះអាង​ថា​លោក អ៊ុក ម៉ៅ «បាន​បំពាន​វិជ្ជាជីវៈអ្នកសារព័ត៌មាន»។​
រូបភាពបដាដែលផ្តល់ដោយគម្រោងយុត្តិធម៌ពិភពលោក (WJP)។

សារព័ត៌មានខេមបូចា ឈ្នះរង្វាន់ Anthony Lewis សម្រាប់ផ្នែកអ្នកសារព័ត៌មាននីតិរដ្ឋពីគម្រោងយុត្តិធម៌ពិភពលោក

សារព័ត៌មានខេមបូចា បានទទួលរង្វាន់អ្នកសារព័ត៌មាន Anthony Lewis នៃគម្រោងយុត្តិធម៌ពិភពលោក (WJP) ដោយទទួលស្គាល់ការរាយការណ៍ព័ត៌មានស៊ើបអង្កេត និងការផ្សាយប្រចាំថ្ងៃអំពីបញ្ហាដែលប៉ះពាល់ដល់នីតិរដ្ឋនៅកម្ពុជា។
លោក អ៊ុក ម៉ៅ និងសមាជិកគ្រួសារកំពុងអង្គុយក្នុងផ្ទះរបស់លោកនៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ ម៉ែន ចន្ធី)

ក្រុមអ្នកតស៊ូមតិទទូចឱ្យដោះលែងអ្នកសារព័ត៌មានបរិស្ថានម្នាក់ ខណៈគ្រួសារគាត់កំពុងជួបទុក្ខលំបាក

ក្រុមអ្នកសារព័ត៌មានក្នុងស្រុក និងតំបន់ រួមទាំងអង្គការសង្គមស៊ីវិលសរុបចំនួន​១៤​ស្ថាប័នទាមទារឱ្យដោះលែងអ្នកសារព័ត៌មានបរិស្ថានម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទញុះញង់ បន្ទាប់ពីគាត់ត្រូវបាន«ចាប់ខ្លួនដោយបំពាន» ដោយបុរសយោធាស្លៀកពាក់ស៊ីវិលពីរនាក់ ដោយគ្មានដីកាចាប់ខ្លួន។
លោក អ៊ុក ម៉ៅ សកម្មជនព្រៃឡង់ចង្អុលកន្លែងដែលប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ស្រេង ជាហេង ប្តឹងពីបទកាប់គាស់រុករានដីព្រៃយកមកធ្វើជាកម្មសិទ្ធិ។ រូបភាពថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៤ ។ (ខេមបូចា/ម៉ែន ចន្ធី)

អ្នកសារព័ត៌មានបរិស្ថានម្នាក់ត្រូវបានចោទប្រកាន់ពីបទញុះញង់ និង​បរិហារកេរ្តិ៍​ជាសាធារណៈ​

អ្នកសារព័ត៌មាន​អនឡាញ លោក អ៊ុក ម៉ៅ ដែល​តែង​តែរាយការណ៍​ពី​បញ្ហា​បរិស្ថាន និ​ង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើខុស​ច្បាប់​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ ត្រូវ​បាន​តុការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ និង​បរិហាកេរ្តិ៍​ជា​សាធារណៈ​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​តុលាការ​ខេត្ត​ស្ទឹង​ត្រែង​នៅ​ថ្ងៃទី​១៩ ខែឧសភា។​
រូបភាពអ្នកសារព័ត៌មានកំពុងសម្ភាសន៍ជាមួយប្រភព ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។(ខេមបូចា/ ព្រីង សំរាំង)

សេរីភាពសារព័ត៌មាននៅកម្ពុជាបន្តធ្លាក់ចុះ ប៉ុន្តែរដ្ឋាភិបាលអះអាង​ថា​​ស្ថានភាព«ល្អណាស់»

អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន(RSF) បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ១៦១ ក្នុងចំណោម ១៨០ ប្រទេសនៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៥ ដែលជាការធ្លាក់ចុះបន្ថែមទៀតពីចំណាត់ថ្នាក់ ១៥១ កាលពីឆ្នាំ២០២៤ ដែលចំណាត់ថ្នាក់នេះឆ្លុះបញ្ចាំងពីទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយកាន់តែយ៉ាប់យ៉ឺន។ នេះបើយោងតាមរបាយការណ៍របស់អង្គការខាងលើដែលបានចេញផ្សាយថ្ងៃទី២ ខែឧសភា មុនទិវាសេរីភាពសារព័ត៌មានពិភពលោក។
ការិយាល័យវិទ្យុសំឡេងសហរដ្ឋអាមរិកក្នុង​រាជធានីភ្នំពេញ រូបភាព​ថត​កាលពីខែ​វិច្ឆិកា ឆ្នាំ២០២៤។ (រូបភាពផ្ដល់​ឱ្យ)

សហគមន៍ និងសហជីពសោកស្ដាយ​ពី​ការបាត់​បង់សំឡេង ក្រោយ​​លោក ត្រាំ ផ្ដាច់ជំនួយ និង​ព្យួរការងារបុគ្គលិក VOA និង​RFA

ស្ថានីយវិទ្យុឯករាជ្យចំនួន​ពីរ​ គឺ​វិទ្យុ​សំឡេងសហរដ្ឋអាមេរិក វីអូអេ និង​វិទ្យុអាស៊ីសេរី ត្រូវ​សម្រេច​​ឱ្យ​ផ្អាក​សកម្មភាព​ផ្សព្វ​ផ្សាយ​របស់​ខ្លួន​ភ្លាមៗ ដែល​ការណ៍​នេះបង្ក​ជាកង្វល់​​សម្រាប់​​អ្នក​ធ្វើ​ការ​លើ​ការ​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន សហជីព និង​សង្គមស៊ីវិល​នៅ​កម្ពុជា​។​ ការ​សម្រេច​ឱ្យ​បញ្ឈប់​ការ​ផ្សាយ​នេះ ទំនង​ជា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេរីភាពសារព័ត៌មាន និង​លទ្ធិប្រជា​ធិបតេយ្យ​នៅ​កម្ពុជា ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ថា​មិន​ប៉ះពាល់​នោះទេ​។​
កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ លោក ឈឿង ឈឹង បាន​បរិហារពី​ភាព​អសកម្ម​របស់​អាជ្ញាធរ​​ចំពោះ​មុខទាក់ទិននឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​លើ​ដី​នេះ​នៅ​ខាង​លិច​ដែន​ជម្រក​សត្វ​ព្រៃ​បឹងពែរ។ (Gerald Flynn)

ការស្លាប់របស់អ្នកសារព័ត៌មាន គូសបញ្ជាក់​ពីការលាក់បាំងឧក្រិដ្ឋកម្មបរិស្ថានក្នុងប្រទេសកម្ពុជា

នៅជនបទនៃប្រទេសកម្ពុជា អ្នកសារព័ត៌មានក្នុងស្រុកកំពុងព្យាយាមជូនដំណឹងដល់សាធារណជន និងអាជ្ញាធរចំពោះការកាប់បំផ្លាញព្រៃឈើខុសច្បាប់ដែលបណ្ដាឱ្យបាត់បង់ព្រៃឈើរបស់ពួកគេ។ ម្នាក់ក្នុងចំណោមពួកគេបានស្លាប់ដោយសាររបួសរបស់គាត់ បន្ទាប់ពីត្រូវបានគេបាញ់កាលពីខែធ្នូឆ្នាំ២០២៤ ខណៈពេលដែលគាត់ធ្វើដំណើរត្រឡប់មកពីរាយការណ៍ព័ត៌មាន ។ Forbidden Stories បានទៅកន្លែងកើតហេតុដើម្បីស៊ើបអង្កេតពីស្ថានភាពនៃការស្លាប់របស់គាត់។
គ្រួសារអ្នកកាសែតដែលបានស្លាប់ លោក ឈឿង ឈឹង ប្រារព្ធពិធីបុណ្យសពរបស់គាត់នៅឯគេហដ្ឋានរបស់គាត់ ក្នុងស្រុកនគរធំ ខេត្តសៀមរាប នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)

ក្រុម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាមទារ​យុត្តិធម៌​ឱ្យលឿន​សម្រាប់​អ្នក​កាសែត​ដែល​ស្លាប់

ក្រុមប្រព័ន្ធផ្សព្វផ្សាយកំពុងទាមទារយុត្តិធម៌ភ្លាមៗ បន្ទាប់ពីអ្នកកាសែត ឈឿង ឈឹង ត្រូវបានគេបាញ់សម្លាប់ពាក់ព័ន្ឋបទល្មើសព្រៃឈើក្នុងខេត្តសៀមរាប ដោយបច្ចុប្បន្នឃាតកត្រូវបានឃុំខ្លួន និងសាច់ញាតិជនរងគ្រោះបានលើកឡើងជាសំណួរជុំវិញការយឺតយ៉ាវក្នុងពេលវះកាត់​។
ព័ត៌មានថ្មី
អត្ថបទពេញនិយម