សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ព័ត៌មានជាតិ

សណ្ឋាគារប្រណីតដែលមិនទាន់សាងសង់រួចនៅ Peninsula Bay ក្នុងក្រុងព្រះសីហនុ ដែលកម្មករធ្វើការនៅទីនោះប្រាប់ថា ប្រាក់ឈ្នួលរបស់ពួកគេត្រូវបានបើកយឺតម្តងហើយម្តងទៀតក្នុងប៉ុន្មានខែចុងក្រោយនេះ។ រូបភាពថត នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០២៦។ (ខេមបូចា/Coby Hobbs)

កម្មកររាយការណ៍ពីការបើកប្រាក់ឈ្នួលយឺត បន្ទាប់ពីអតីតនាយក Peninsula Bay រងទណ្ឌកម្ម

ក្រុងព្រះសីហនុ៖ អ្នកស្រី ចាន់ វរលក្ខណ៍ បានជូតទឹកភ្នែក ខណៈអង្គុយក្នុងបន្ទប់តូចរបស់អ្នកស្រី នៅក្នុង​អន្តេវាសិក​ដ្ឋានសម្រាប់កម្មករស្នាក់នៅប្រចាំថ្ងៃក្នុងក្រុងព្រះសីហនុ។ ចាប់តាំងពីខែមេសាមក អ្នកស្រី បានជួយធ្វើពុម្ពសម្រាប់ចាក់បេតុងនៅគម្រោង Peninsula Bay ដែលជារមណីយដ្ឋាន ប្រណីត តម្លៃ ៥៧៤ លានដុល្លារ ស្ថិតនៅតំបន់មាត់សមុទ្រនៃក្រុងនេះ។ ប៉ុន្តែប្រាក់ឈ្នួលរបស់ អ្នកស្រីតែងតែត្រូវបានបើកយឺត។
អ្នកស្រី កែវ ធឿន បានត្អូញត្អែរថា ផ្លូវពិបាក និងហុយខ្លាំងប្រហែលពីរឆ្នាំមកហើយ បានប៉ះពាល់ដល់ការរកស៊ី និងការរស់នៅប្រចាំថ្ងៃ ហើយចង់ឱ្យអាជ្ញាធរជួយធ្វើផ្លូវឱ្យបានលឿន​។ រូបភាពថតនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/មាស ភារុណ)

ប្រជាពលរដ្ឋនៅខេត្តបាត់ដំបងត្អូញត្អែរពីផ្លូវលំបាក និងហុយ ខណៈនាយករដ្ឋមន្ត្រីជំរុញ​ឱ្យចាប់ផ្តើមធ្វើផ្លូវក្នុងក្រុងចាប់ពីខែក្រោយ

ប្រជាពលរដ្ឋ និង​អាជីវករ​លក់ដូរ​នៅ​ខេត្ត​បាត់ដំបង បាន​ត្អូញត្អែរ ចំពោះ​ស្ថាន​ភាព​ផ្លូវ នៅក្នុង​ក្រុង​បាត់ដំបង ដែលលំបាក​ក្នុងការ​ធ្វើដំណើរ និងហុយ​ ប៉ះពាល់​ខ្លាំង​ដល់​ការ​​រក​ស៊ី និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​​របស់​ប្រជាពល​រដ្ឋ​​រាប់​ឆ្នាំមក​ហើយ ហើយ​ពួកគាត់​​ចង់ឱ្យអាជ្ញាធរជួយធ្វើផ្លូវនេះ​ឱ្យបានលឿន កុំ​ទុក​ចោល​យូរ​បែបនេះ។
ប្រជាពលរដ្ឋ និងកម្មករកម្មការិនីរោងចក្រ ដែលបានទៅទទួលសេវារថយន្តក្រុងរដ្ឋបាល​រាជធានីភ្នំពេញជិះដោយមិនបង់ប្រាក់ នៅចំណតក្បែររង្វង់មូលកួចកាណុង កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦។ (ខេមបូចា/ ស៊ា បញ្ញា)

ប្រជាពល​រដ្ឋ​នាំគ្នាសម្រុក​ជិះឡាន​ក្រុងរដ្ឋ​អត់គិត​ថ្លៃ​ ទៅ​លេងស្រុក​ ដើម្បី​កាត់​បន្ថយ​ការចំណាយ ស្របពេល​សេដ្ឋកិច្ច​ធ្លាក់ចុះ

ទោះបីមាន​ភ្លៀងរលឹម ធ្វើឱ្យពិបាក​ក្នុងការ​ធ្វើ​ដំណើរ​ចាកចេញពី​លំនៅ​ឋាន ទៅ​កាន់​ចំណត​រថយន្តក្រុងដោយមិនបង់ប្រាក់ ប៉ុន្តែ​ប្រជាពលរដ្ឋ ជាពិសេស​កម្មករការិនី​រោងចក្រ​រាប់រយនាក់ បាន​នាំ​គ្នា​​ទៅ​អង្គុយ​រង់ចាំនៅចំណត​រថយន្ត ​តាំងពីព្រឹកព្រលឹម ដើម្បី​អាចជិះឡាន​ក្រុង​បានមុន​គេ ចេញពីភ្នំពេញទៅកាន់​ស្រុកកំណើត​រៀងៗ​ខ្លួន ដើម្បី​ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ​២០២៦នេះ។
សាលាដំបូងរាជធានីភ្នំពេញ ថតកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស​មន្រ្តីបក្សកម្លាំងជាតិម្នាក់ ឱ្យជាប់ពន្ធនាគារ​២ឆ្នាំ

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែកញ្ញា សម្រេចផ្តន្ទាទោសលោក ខឿន វីរ៉ាត់ មន្រ្តីគណបក្សកម្លាំងជាតិដាក់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យទឹកប្រាក់៤លានរៀល ក្រោមបទចោទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ បើតាមមេធាវីការពារចុងចោទ​។
សកម្មជនម្នាក់កាន់រូបថតរបស់លោក ជា វុទ្ធី ជាអតី​ត​ព្រះសង្ឃ និងជាអ្នកសារ​ព័ត៌មានពលរដ្ឋ នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីលោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានអំពីជម្លោះព្រំដែនជាមួយប្រទេសថៃ។ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។ (ខេមបូចា​/ ទ្រី ថានី​)

«សូមកុំចាត់ទុកពួកយើងជាសត្រូវ»៖ កង្វល់នៅតែបន្តមានជុំវិញសុវត្ថិភាពរបស់អ្នកសារព័ត៌​មាន​ពលរដ្ឋ

ក្រុមអ្នកសារព័ត៌មានពលរដ្ឋនៅក្នុងប្រទេសកម្ពុជាកំពុងបំពេញភាពខ្វះចន្លោះ​ ​ដែលកើត​មាន​ដោយការធ្លាក់ចុះនៃសារព័ត៌មានឯករាជ្យ ប៉ុន្តែពួកគេជាច្រើនកំពុងប្រឈមមុខនឹងការបំភិត​បំភ័យ​ ភាពមិនច្បាស់លាស់ផ្នែកច្បាប់ និងកង្វះធនធាន។ នេះបើយោងតាមរបាយការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃពុធ ដោយអង្គ​ការត​ស៊ូមតិផ្នែកប្រព័ន្ធផ្សព្វផ្សាយ។
ពលរដ្ឋម្នាក់ដើរតាមផ្លូវលំក្នុងភូមិតាកឹងបៃតង ជាទីតាំងដែលពលរដ្ឋភៀសសឹកកំពុងរស់នៅបណ្ដោះអាសន្ន ក្នុងខេត្តព្រះវិហារ នៅថ្ងៃនៅទី៨ ខែតុលា ឆ្នាំ២០២៦។ (រូបភាពផ្តល់ឱ្យ)

ពលរដ្ឋភៀសសឹកមួយចំនួនមិនបានទៅវត្តក្នុងពិធីបុណ្យភ្ជុំ​បិណ្ឌនេះទេ ដោយសារជីវភាព​ខ្វះខាត​ខ្លាំង

ប្រជាពលរដ្ឋភៀសសឹកមួយចំនួននៅខេត្តព្រះវិហារមិនបានទៅវត្តធ្វើបុណ្យតាម​ប្រពៃណី ក្នុង​អំឡុងពេលប្រារព្ធពិធីបុណ្យកាន់​បិណ្ឌនេះ​​ទេ ​ខណៈ​មួយ​ចំនួន​ទៀតបានទៅតែមួយវត្ត ដោយ​សារ​ជីវភាពខ្វះ​ខាត​ខ្លាំង​ ហើយ​ផ្ទះសម្បែង​របស់​ពួកគេ ដែល​ធ្លាប់​រស់នៅពីមុន ត្រូវបាន​បំផ្លិច​បំផ្លាញដោយ​សារ​សង្រ្គាម​ឈ្លាន​ពាន​របស់​ថៃ​។
ប្រជាពលរដ្ឋត្រូវជំនន់លិចផ្ទះសម្បែងបានជម្លៀសមកទួលសុវត្ថភាព ជាប់ផ្លូវជាតិលេខ៥ ស្រុកថ្មគោលខេត្តបាត់ដំបង នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។ (ខេមបូចា/មាស ភារុណ)

ពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបាត់ដំបង ប្រឈមនឹងកង្វះស្បៀង និងពូជដំណាំដើម្បីស្តារជីវភាព ខណៈអាជ្ញាធរកំពុងស្រង់ទិន្នន័យ

បាត់ដំបង៖ ពលរដ្ឋម្នាក់បានលើកឡើងថា៖ «ពីដើមដៃស្កកអត់ទឹកខូចចោលអស់ទៅ ដល់ពេលយើងធ្វើបាន ហើយត្រូវទឹកលិចខូចម្តងទៀត និយាយមិនចេញទេ មានតែលក់ស្រែសងគេហើយ តើមានអីបានចំណូលមកវិញ?»។
យុវជនម្នាក់កំពុងឈរជក់បារីអេឡិចត្រូនិក នៅក្នុងទីក្រុងភ្នំពេញ។ រូបថតនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។ (ខេមបូចា/ ប៉ា តុងចិន)

នាយករដ្ឋមន្ត្រី៖ ហាមផលិត និងវិនិយោគបារីអេឡិចត្រូនិក ខណៈអាណាព្យាបាលបារម្ភពីសុខភាពកូនៗ

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លើកឡើងថា មានការកើនឡើងនៃចំនួនយុវវ័យជក់បារីអេឡិចត្រូនិក (E-Cigarette ឬ Vape) នាពេលបច្ចុប្បន្ន ខណៈលោកហាមចំពោះការវិនិយោគលើបារីអេឡិចត្រូនិកក្នុងប្រទេសកម្ពុជា ដោយបារម្ភពីផលពិបាកនៃការគ្រប់គ្រង។
លោក វ៉ាត់ ចំរើន និងភាគីពាក់ព័ន្ធ ពេលចូលរួមក្នុងសន្និសីទកាសែត ស្តីពីការប្រកួតកីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលនឹងរៀបចំពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែវិច្ឆកា ឆ្នាំ២០២៦។ (ខេមបូចា/ស៊ា បញ្ញា)

កីឡាជាតិ​លើក​ទី​៥ នឹង​ត្រូវរៀបចំ​​យ៉ាងពិសេស ដើម្បី​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​អន្តរជាតិ​ធំៗ​៣ជាប់គ្នា និងបង្ហាញភាពជាម្ចាស់នៃ​​«ស្បៃខ្មែរ»

ការប្រកួតកីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នឹង​ត្រូវ​រៀបចំ​ឡើង​យ៉ាង​ពិសេស តាមបែប​ស្តងដារ​អន្តរជាតិ ព្រោះកម្ពុជា​បានកំណត់​យក​ព្រឹត្តិការណ៍នេះ ដើម្បី​ជា​ភាពគំរូ សម្រាប់​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រកួត​អន្តរជាតិ​ធំៗចំនួន​៣ជាប់​គ្នា ហើយពិធីបើក​កីឡាជាតិ​លើកនេះ ​នឹង​មានការបង្ហាញ​នូវទស្សនីយភាពដ៏អស្ចារ្យ ជាមួយការ​បង្ហាញនូវ​​ក្បាច់​គុន​អត្តសញ្ញាណជាតិ ​របាំ សិល្បៈ​ប្រពៃណី​​គ្រប់​ទម្រង់ ពិសេស​ការ​បង្ហាញពីប្រភពនៃ​ «ស្បៃខ្មែរ» ឱ្យ​បរទេស​បាន​ឃើញកាន់​តែ​ច្បាស់ ចៀសវាង​ភាន់ច្រឡំ និងជឿទៅលើ​ប្រទេសជិត​ខាង​កម្ពុជា ដែល​ខំកាឡៃ​ប្រវត្តិសាស្រ្ត​​ថា «ស្បៃ» ជារបស់​ខ្លួន។

ព័ត៌មានថ្មី

អត្ថបទពេញនិយម