សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ព័ត៌មានជាតិ

កងទ័ព​ដែល​នៅក្រោមក្រសួងការពារជាតិអះអាង​ថា ខ្លួននឹងការ​ពារ​រដ្ឋាភិបាលទោះស្ថិត​ក្នុងតម្លៃណា​ក៏ដោយ​ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។

កងកម្លាំងប្រដាប់អាវុធប្តេជ្ញា​កម្ចាត់ក្រុមជ្រុលនិយមបាតុកម្មនៅក្រៅប្រទេសដែលប្រឆាំងនឹង​​​គម្រោង​ CLV-DTA

មន្ត្រីរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធបានថ្កោលទោសក្រុម​សកម្មជនដែល​ប្រឆាំង​នឹង​​​តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) និង​បាន​​ប្តេជ្ញា​បង្ក្រាបសកម្មភាពណាមួយដែលផ្តួចផ្តើមដោយ «ក្រុមប្រឆាំងជ្រុលនិយម» ដែលមានមូលដ្ឋាននៅក្រៅប្រទេសដែល«ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល»។

ពលរដ្ឋ​កម្ពុជា​ត្រលប់​មក​ពី​ថៃ​វិញ​ព្រោះ​តម្រូវ​​ការងារ​មាន​តិច​

ពេល​សម្លេង​ទូរសព្ទ​ហៅ​ចូល​មក​អ្នក​ស្រី​ នួន​ សារឿន​ កូន​ប្រុស​តូច​របស់​គាត់​បាន​លើក​វា​ហើយ​ក៏​បាន​ហុច​ទៅ​ឱ្យ​​អ្នក​ស្រី ​ខណៈ​ដែល​សមាជិក​ដទៃ​ទៀត​ក្នង​គ្រួសារ​ជជែក​គ្នា​លឺៗ​នៅ​ក្នុង​ផ្ទះ​របស់​អ្នកស្រី​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​។

ក្រុម​និយោជក​ផលិត​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​អំពាវនាវ​ឱ្យ​ពន្យា​ពេល​ព្យួរ​ EBA

សមាគម​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ ផលិត​ស្បែកជើ​ង​ និង​ក្រុម​អ្នក​ជំនួញ​អឺរ៉ុប​នៅ​កម្ពុជា​ បាន​​អំពាវ​នាវ​ឱ្យ​សហភាព​អឺរ៉ុប​ពន្យា​ពេល​ព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ពី​កម្ពុជា​ ដោយ​លើក​ហេតុ​ផល​ថា​វិបត្តិ​កូវីដ​១៩​កំពុង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​។

យុវជន ​៦​​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ក្រោយ​ធ្វើ​បាតុកម្ម​ជុំវិញ​រឿង​បំណុល​មីក្រូហិរញ្ញ​វត្ថុ​

ក្រុម​យុវជន​៦​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​នគរបាល​ខេត្ត​បាត់​ដំបង​កាល​ពី​សប្តាហ៍​មុន​ បន្ទាប់​ពីពួក​គេ​បាន​ធ្វើ​បាតុកម្ម​នៅ​មុខ​សាខា​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​២​កន្លែង​ ដែល​ពួក​គេ​បាន​ចោទ​ប្រកាន់​ថា​មិន​បាន​យក​ចិត្ត​ទុក​ដា​ក់​ចំពោះ​សំណើ​ពន្យា​ពេល​សង​កម្ចី​មី​ក្រូ​ហិរញ្ញ​វត្ថុ​អំឡុង​ពេល​មា​​ន​វិបត្តិ​កូវីដ​១៩​។

នៅក្នុង​វិស័យ​ជាច្រើន៖ ជំងឺ​ឆ្លងរាតត្បាត​កូវីដ១៩ ​បាន​ធ្វើ​ឲ្យ​កម្មករ​ជំពាក់​បំណុល

នៅគ្រា​ដែល​ ហៃ សុភាព មានអារម្មណ៍ថា ការងាររបស់នាង​មាន​សុវត្ថិភាព​នៅ​ក្នុង​កាស៊ីណូ​ ណាហ្គាវើលដ៍ (NagaWorld) កាលពីពីរបីឆ្នាំមុន ហើយក៏​បាន​សម្រេចចិត្ត​ទិញផ្ទះរួមគ្នាជាមួយស្វាមី ដោយសង​បំណុល​ដែលជំពាក់ធនាគារ​ចំនួន ៤ម៉ឺនដុល្លារ គឺ​វាច្រើន​លើសលប់ស្រាប់ទៅហើយ ប៉ុន្តែ វាជាការចំណាយ​ដែល​អាចគ្រប់គ្រង​បាន ។

កម្មករកាត់ដេរជិត ១សែននាក់ត្រូវព្យួរការងារ ខណៈដែល​ការបញ្ជាទិញ​ធ្លាក់​ចុះ​ពាក់កណ្ដាល

រោងចក្រកាត់ដេរជាង១៣០ នៅក្នុងប្រទេស​កម្ពុជា​បាន​ព្យួរប្រតិបត្តិការរបស់ខ្លួន​ នៅចំពេល​ដែល​សេដ្ឋកិច្ច​ពិភពលោក​កំពុងធ្លាក់ចុះដោយសារវិបត្តិជំងឺ​រាតត្បាត​ កូវីដ១៩ ដែល​បណ្ដាល​ឲ្យ​កម្មករ​ជិត ១សែននាក់គ្មានការងារធ្វើ និង​រស់នៅពឹងផ្អែកលើ​ប្រាក់ឧបត្ថម្ភបន្តិចបន្តួច​បណ្ដោះអាសន្ន ចំនួន ៧០ដុល្លារក្នុងមួយខែ ។

កម្មករ​រោងចក្រ​កាត់ដេរ​និយាយ​ថា ពួក​គេ​ត្រូវ​ការ​ប្រាក់​ឧបត្ថម្ភអំឡុង​​វិធានការ​ដាក់​ដាច់​ដោយឡែក​សម្រាប់​បង្ការ​កូវីដ១៩

កម្មកររោងចក្រកាត់ដេរ​ដែលត្រូវបាន​បង្ខំ​ឲ្យ​ស្ថិតនៅដាច់ដោយឡែកពីគេ (ធ្វើចតាឡីស័ក) ដោយ​​មិន​ទទួលបាន​ប្រាក់ឈ្នួល​ ក្នុងរយៈពេល​ ១៤ថ្ងៃ ដោយសារតែការព្រួយបារម្ភ​ពី​វីរុសកូរ៉ូណា និយាយ​ថា ពួកគេ​ព្រួយបារម្ភ​អត់មានលុយសម្រាប់​ចំណាយ​ប្រចាំថ្ងៃ ដូចជា ម្ហូប​អាហារ​ ជាដើម ប្រសិនបើ​ពួកគេ​មិនទទួលបាន​ជំនួយហិរញ្ញវត្ថុ​ពី​ថៅកែរោងចក្រ ឬពីរដ្ឋាភិបាល​ទេនោះ ។

​​អ្នក​សារ​ព័ត៌មាន​ដែល​ជាប់​ពន្ធនាគារ​ប្រឈម​នឹង​ការ​ស្លាប់​អំឡុង​ពេល​ផ្ទុះ​កូវីដ​១៩​

​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ ​និង​អង្គការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំនួន​៧​៤​ ​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ក្នុង​បណ្តា​ប្រទេស​អា​ស៊ាន​រួម​មាន​ទាំង​កម្ពុជា​ផង​ឱ្យ​​ «​ដោះលែង​អ្នក​សារ​ព័ត៌មាន​ដែល​ជាប់ឃុំ​»​

នៅក្នុងរោងចក្រដ៏ចង្អៀត កម្មករ​កាត់ដេរ​ភ័យខ្លាច​វីរុស​កូរ៉ូណា

ដោយ​ថ្ងៃឈប់សម្រាក​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីខ្មែរ​ ត្រូវបាន​លុប​ចោល​ដោយសារ​ខ្លាច​ការឆ្លង​រាលដាល​នៃ​វីរុស​កូរ៉ូណា កម្មករ​រោងចក្រ​កាត់ដេរ​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បង្ខំចិត្ត​ត្រឡប់ទៅធ្វើការវិញ​ក្នុងសប្ដាហ៍នេះ ក្នុងពេលមួយដែល​ជាធម្មតាពួកគេ​នឹង​ស្ថិតនៅ​ស្រុក​កំណើត​ដើម្បី​​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម