
- បរិស្ថាន -
ការបរបាញ់សត្វស្លាបនៅកម្ពុជាកើតឡើងដោយសារភាពក្រីក្រ និងការអនុវត្តច្បាប់មិនទាន់តឹងរឹង
«យើងដើរដាក់អន្ទាក់ជារៀងរាល់យប់» នេះជាការលើកឡើងដោយកសិករម្នាក់មកពីខេត្តកំពង់ឆ្នាំង។ «បន្ទាប់ពីដាក់អន្ទាក់រួច យើងនាំគ្នាគេងនៅក្បែរមងទាំងនោះ ពេលខ្លះគេងក្នុងអង្រឹង ពេលខ្លះក្នុងវាលស្រែ»។












