ព័ត៌មានជាតិ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

ស្ដ្រីខ្មែរចាញ់បោកមេខ្យល់ឱ្យរៀបការជាមួយចិនចំនួន១៨០នាក់ ត្រូវបានបញ្ជូនត្រឡប់ពីប្រទេសចិន

សមត្ថកិច្ចកម្ពុជា បានសហការជាមួយអាជ្ញាធរចិន បានជួយសង្គ្រោះស្ដ្រីជនជាតិខ្មែរចំនួន១៨០នាក់ ក្នុងរយៈពេល៦ខែ ឆ្នាំនេះ បានបញ្ជូនត្រឡប់ពីប្រទេស​ចិន​មក​កាន់មាតុភូមិវិញ បន្ទាប់ពីចាញ់បោកមេខ្យល់អូសទាញនាំទៅរៀបការជាមួយចិន។ យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ។
ធនាគារ អ៊ូរី មានទីតាំងនៅក្រុងភ្នំពេញ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

ធនាគារកូរ៉េចំនួន​ពីរ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ប្រព្រឹត្ត​អំពើ​រំលោភ​​សិទ្ធិ​មនុស្សយ៉ាងគឃ្លើនតាម​រយៈ​ការ​អនុវត្ត​កម្ចី​​នៅ​កម្ពុជា

ធនាគារពាណិជ្ជដែលគ្រប់គ្រងដោយជនជាតិកូរ៉េចំនួនពីរនៅក្នុងប្រទេសកម្ពុជាត្រូវបានចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សយ៉ាងគឃ្លើនតាមរយៈការអនុវត្តកម្ចីលើកូនបំណុលដែលងាយ​រងគ្រោះ នេះបើយោងតាមរបាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាលមួយរបស់ប្រទេសកូរ៉េដែលទើបនឹងចេញពីពេលថ្មីៗនេះ។
កម្មករកាត់ដេរចេញពីរោងចក្រ មកទទួលទានអាហារថ្ងៃត្រង់ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៥។ សហរដ្ឋអាមេរិក ជាទីផ្សារនាំចេញសម្លៀកបំពាក់ធំបំផុតមួយរបស់កម្ពុជា។ (ខេមបូចា/ ព្រីង សំរាំង)

ទោះបីមានការចរចាបីលើកក៏ដោយ កម្ពុជានៅតែរងហានិភ័យការអនុវត្តអត្រាពន្ធ៤៩%ពីសហរដ្ឋអាមេរិក ខណៈពេលវេលាកំណត់កាន់តែខិតមកដល់

នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ មុនពេលពន្ធគយបដិការរបស់សហរដ្ឋអាមេរិកចូលជាធរមាន ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីថា លោកនឹងមិនបន្ដការផ្អាករយៈពេល ៩០ថ្ងៃលើសពីកាលបរិច្ឆេទកំណត់ថ្ងៃទី៩ ខែកក្កដាទេ ដែលជាសញ្ញាបញ្ជាក់ថា ទណ្ឌកម្មពាណិជ្ជកម្មនឹងត្រូវអនុវត្ត លុះត្រាតែមានកិច្ចព្រមព្រៀងថ្មីជាមួយសហរដ្ឋអាមេរិក។
អង្គការសង្គមស៊ីវិល មន្ត្រីរដ្ឋាភិបាល កម្មករ ចូលរួមវេទិកាពិភាក្សាអំពីកង្វល់របស់កម្មករផ្លូវការ និងក្រៅផ្លូវការ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

កម្មករកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង បារម្ភ​ពីការងារពួកគេ បន្ទាប់ពីសហរដ្ឋអាមេរិកសម្រេចដំឡើងពន្ធ

កម្មករក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ មានការព្រួយបារម្ភថា ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ៤៩ ភាគរយនឹងធ្វើឱ្យពួកគេប្រឈមនឹងការបាត់បង់ការងារ លក្ខខណ្ឌការងារមិនល្អ និងការកេងប្រវ័ញ្ចកើនឡើង ខណៈដែលប្រាក់ឈ្នួលអប្បបរមារបស់ពួកគេមិនអាចបន្តនឹងអតិផរណាបានទេ។
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិខ្មែរពីបុគ្គលដែលគប់គិតជាមួយបរទេសបំផ្លាញខ្មែរ ក្នុងពេលថ្លែងសុន្ទរកថានៅខេត្តព្រះវិហារ នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥។ (រូបថត៖ ហ្វេសប៊ុករបស់លោក ហ៊ុន សែន)

សំណើកែប្រែរដ្ឋធម្មនុញ្ញ ដកសញ្ជាតិខ្មែរ បង្កការព្រួយបារម្ភពីគណបក្សប្រឆាំង និងសង្គមស៊ីវិល

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​ស្នើ​ឱ្យ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​សិក្សា​ពី​ការ​ធ្វើ​វិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បី​បើក​ផ្លូវ​ឱ្យ​ដកសញ្ជាតិ​ពលរដ្ឋខ្មែរពីបុគ្គលដែលត្រូវបានរកឃើញថាបាន​គប់គិត ជាមួយ​បរទេសបំផ្លាញផលប្រយោជន៍ជាតិ​ ខណៈក្រុមប្រឆាំងនិងអ្នកតាមដានបញ្ហានយោបាយយល់ថាវាមិនមែនជារឿងចាំបាច់ទេ។​
ទិដ្ឋភាពប្រជាសហគមន៍សំរោងត្បូង មកពីបឹងតាមោក ធ្វើដំណើរមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។ (ខេមបូចា/ព្រីង សំរាំង)

ពលរដ្ឋបឹងតាមោកដែលបានដោះដូរដីរួចរាល់ ស្នើឱ្យចៅក្រមទម្លាក់បទចោទប្រកាន់លើពួកគេ

បើទោះបីជាទទួលយកសំណងដើម្បីផ្លាស់ទីពីដីរបស់ពួកគេក៏ដោយ ក៏ប្រជាសហគមន៍សំរោងត្បូងប្រាំបួននាក់នៅតំបន់បឹងតាមោកបានចូលខ្លួនទៅតុលាការនៅថ្ងៃទី២៦ ខែមិថុនាសម្រាប់សវនាការលើកទី៧ របស់ពួកគេដើម្បីទប់ទល់នឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌបន្ទាប់ពីការតវ៉ារឿងជីកប្រឡាយកាលពីខែកុម្ភៈឆ្នាំមុន។ ពួក​គេ​បាន​បដិសេធ​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា ហើយ​បាន​ជំរុញ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​នេះ។
ការិយាល័យវិទ្យុសំឡេងសហរដ្ឋអាមរិកក្នុង​រាជធានីភ្នំពេញ រូបភាព​ថត​កាលពីខែ​វិច្ឆិកា ឆ្នាំ២០២៤។ (រូបភាពផ្ដល់​ឱ្យ)

ការកាត់មូលនិធិរបស់សហរដ្ឋអាមេរិកចំនួន​១៥០លានដុល្លារ បណ្តាលឱ្យប្រព័ន្ធផ្សព្វ​ផ្សាយ​ឯករាជ្យជួបនឹងហានិភ័យ

របាយការណ៍មួយមានចំណងជើងថា៖ «វិបត្តិក្នុងវិស័យសារព័ត៌មាន៖ ផលប៉ះពាល់នៃការកាត់បន្ថយមូលនិធិរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកលើប្រព័ន្ធផ្សព្វផ្សាយសកល» ដែលដឹកនាំការសិក្សាដោយអង្គការ Internews Europe, BBC Media Action និង Free Press Unlimited ដោយទទួលបានការគាំទ្រពីគណៈកម្មការអឺរ៉ុប បានរកឃើញថា ការកាត់បន្ថយជំនួយរបស់សហរដ្ឋអាមេរិកចំនួន ១៥០ លានដុល្លារក្នុងឆ្នាំ២០២៥ បានបង្កឱ្យស្ថាប័នព័ត៌មានជាច្រើនត្រូវបានបិទ ការបាត់បង់ការងារ និងការកើនឡើងនៃព័ត៌មានមិនពិត នៅក្នុងប្រទេសជាង៥០ រួមទាំងកម្ពុជាផងដែរ។
រូបភាពពីវីដេអូដ្រូនថតបានរូបជញ្ជាំងខ្ពស់ៗ កាមេរ៉ាសុវត្ថិភាព និងសន្តិសុខ ដែលបានបំពាក់ជុំវិញអគារដែលត្រូវបានគេរាយការណ៍ថាជាមូលដ្ឋានឆបោកមួយកន្លែងនៅខេត្តតាកែវហើយត្រូវបានឃ្លាំមើលដោយអង្គការលើកលែងទោសអន្តរជាតិនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។ (រូបថត៖ អង្គការលើកលែងទោសអន្តរជាតិ)

អង្គការលើកលែងទោសអន្តរជាតិចោទកម្ពុជាថា​ មិនអើពើបញ្ហារំលោភសិទ្ធិមនុស្សនៅក្នុងទីតាំងប្រើសម្រាប់ជាកន្លែងឆបោក

អង្គការលើកលែងទោសអន្តរជាតិ បានចោទប្រកាន់រដ្ឋាភិបាលកម្ពុជា ថា មានចេតនាព្រងើយកន្តើយចំពោះការរំលោភបំពានសិទ្ធិមនុស្សយ៉ាងទូលំទូលាយ រួមមានការជួញដូរមនុស្ស ពលកម្មដោយបង្ខំ ការជ្រើសរើសកុមារចូលធ្វើការងារ ទាសភាព និងការធ្វើទារុណកម្ម ដែលត្រូវបានអង្គការនេះអះអាងថាបានកើតឡើងក្នុងបរិវេណបោកប្រាស់ជាង៥០កន្លែងនៅទូទាំងប្រទេស។
រូបភាពអ្នកសារព័ត៌មានកំពុងសម្ភាសន៍ជាមួយប្រភព ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។(ខេមបូចា/ ព្រីង សំរាំង)

ការយាយីផ្នែកច្បាប់ សេរីភាពសារព័ត៌មានធ្លាក់ចុះ និងជំនួយរួមតូច កំពុងគំរាមកំហែងអ្នកសារព័ត៌មាន

របាយការណ៍របស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានបង្ហាញឱ្យដឹងថា សេរីភាពសារព័ត៌មាននៅកម្ពុជាបន្តធ្លាក់ចុះ ចំពេលមានការគំរាមកំហែងផ្នែកច្បាប់ ការថយចុះជំនួយ និងការរឹតត្បិតកាន់តែខ្លាំង។ របាយការណ៍ឆ្នាំ២០២៤នេះ ក៏បង្ហាញ​ពីការតស៊ូរបស់អ្នកសារព័ត៌មានស្ត្រី ដោយអំពាវនាវឱ្យមានកំណែទម្រង់ និងបង្កើនការការពារជាបន្ទាន់​។

ព័ត៌មានថ្មី

អត្ថបទពេញនិយម