សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

នយោបាយ

ប្រធានគណបក្សកម្លាំងជាតិ(NPP) លោក ជា មុនី និងទីប្រឹក្សាជាន់ខ្ពស់ លោក រ៉ុង ឈុន បើកិច្ចប្រជុំកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥។

ក្រុមយុវជន១០០រាត្រីទទូចឱ្យអាជ្ញាធររារាំងសកម្មភាពបក្សកម្លាំងជាតិ ចំពេលថ្នាក់ដឹកនាំបក្សកំពុងរងបណ្ដឹងតុលាការ 

សមាគមក្រុមការងារ១០០រាត្រី បានអំពាវនាវឱ្យអាជ្ញាធរពិនិត្យមើលឡើងវិញនូវសកម្មភាពរបស់ប្រធានគណបក្សកម្លាំងជាតិ(NPP) លោក ជា មុនី និងទីប្រឹក្សាជាន់ខ្ពស់ លោក រ៉ុង ឈុន ដោយចោទពួកគេថាបានប្រព្រឹត្តសកម្មភាពស្ថិតក្រោមអតីតប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី។ 
ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា (រូបស្តាំ) ទទួលស្វាគមន៍ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (រូបឆ្វេង) ក្នុងដំណើរទស្សនកិច្ចរបស់លោក ជីនពីង កាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។ (AKP)

ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នឹងជំរុញទំនាក់ទំនងប្រទេស​ទាំងពីរឱ្យកាន់តែស៊ីជម្រៅ ខណៈមានសង្គ្រាមពាណិជ្ជកម្ម

លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានមកដល់កម្ពុជានៅព្រឹកថ្ងៃទី១៧ ខែមេសា ក្នុងដំណើរទស្សនកិច្ចរយៈពេលខ្លីនៅអាស៊ីអាគ្នេយ៍ជាមួយនឹងការជំរុញការទូតដើម្បីបង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសកម្ពុជា ខណៈដែល​ប្រទេសទាំងពីរប្រឈមមុខនឹងសម្ពាធក្នុងការសម្របសម្រួលលើបញ្ហាប្រឈមក្នុងតំបន់ និងការដួលរលំនៃសង្រ្គាមពាណិជ្ជកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិក។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។ (ខេមបូចា/ ព្រីង សំរាំង)

លោកប្រធានាធិបតីចិន ស៊ី ជីនពីង នឹងមកទស្សនកិច្ចនៅកម្ពុជាបន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរ

លោកប្រធានាធិបតីចិន ស៊ី ជីនពីង នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ក្នុងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៧ និង១៨ ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីចូលឆ្នាំខ្មែរហើយ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស។
លោក សម សេរី ប្រធានរណសិរ្សរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស ដែលបានផុសលើហ្វេសប៊ុកផេករបស់លោកនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២។

ប្រធានរណសិរ្សរំដោះជាតិខ្មែរ លោក សម សេរី នឹងត្រឡប់មកកម្ពុជាវិញនៅអំឡុងបុណ្យចូលឆ្នាំខ្មែរ

លោក សម សេរី ប្រធានរណសិរ្សរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស នឹងត្រឡប់មកកម្ពុជាវិញនៅអំឡុងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បន្ទាប់ពីប្រមុខរដ្ឋស្តីទីនៃប្រទេសកម្ពុជាបានចេញព្រះរាជក្រឹត្យលើកឡើងទោស។
អាគារ​ព្រឹទ្ធសភា​នៅរាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង) 

លោក ហ៊ុន សែន អំពាវនាវឱ្យមានកំណែទម្រង់ទ្រង់ទ្រាយធំនៅស្ថាប័នព្រឹទ្ធសភា

ក្នុង​ពិធីបំពាក់ឋានន្តរសក្តិ​ដល់​មន្ត្រី​យោធាជាន់ខ្ពស់ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានអំពាវ​នាវ​ឱ្យ​មាន​ការ​កែទម្រង់បោះឆ្នោត​ស្ថាប័ន​ព្រឹទ្ធសភា ព្រោះថា​ស្ថាប័ននេះ​គួរ​មានតំណាង​ទៅ​តាម​ខេត្ត​ច្រើន​ដូច​នឹង​សមាជិក​សភាដែរ។ លោក​លើក​ឡើង​ថា សមាជិកព្រឹទ្ធសភា «មិន​ធ្វើ​អ្វី​សោះ» និង​កាន់ការងារ​ដែល​ស្រួល​។​​ 
លោក រ៉ុង ឈុន ទីប្រឹក្សានៃគណបក្សកម្លាំងជាតិ បានថ្លែងក្នុងការធ្វើសន្និសីទកាសែត នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

លោក រ៉ុង ឈុន ស្នើសុំតុលាការបង់សំណងបណ្តាក់ក្នុងសំណុំរឿងញុះញង់

លោក រ៉ុង ឈុន ទីប្រឹក្សានៃគណបក្សកម្លាំងជាតិ ស្នើសុំទៅតុលាការបង់សំណងបណ្តាក់ទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ដែល​ពាក់ព័ន្ធនឹងបទញុះញង់ ប៉ុន្តែក្រឡាបញ្ជីមិនព្រមទទួល ហើយប្រាប់ថាទាល់តែគ្រប់ចំនួន​។
សកម្មជនបរិស្ថាន លី ច័ន្ទតារាវុធ មកដល់សាលាឧទ្ធរណ៍ ដើម្បីចូលរួមក្នុងសវនាការសុំនៅក្រៅឃុំនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

សាលា​ឧទ្ធរណ៍​បដិសេធ​បណ្តឹង​ឧទ្ធរណ៍​របស់​សកម្មជន​មាតា​ធម្មជាតិ​ឱ្យ​មាន​ការ​ដោះលែង​​នៅ​ក្រៅ​ឃុំ

សាលា​ឧទ្ធរណ៍​បដិសេធ​សុំ​នៅ​ក្រៅ​ឃុំរបស់​សកម្មជន​បរិស្ថាន​ប្រាំ​នាក់​ដែល​ត្រូវ​បាន​កាត់​ទោស​ពី​បទ​រៀបចំ​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល។ អ្នកទាំងប្រាំនាក់បានប្តឹងទៅតុលាការជាន់ខ្ពស់ឱ្យដោះលែងពួកគេឱ្យនៅក្រៅឃុំ ដើម្បីមើលថែគ្រួសារ រួមទាំងឪពុកម្តាយចាស់ជរា និងបន្តការសិក្សា ក៏ដូចជាការថែទាំសុខភាពផ្ទាល់ខ្លួន។
ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​អំឡុង​ពេល​បោះឆ្នោត​ជាតិ​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៣ ខែ​កក្កដា ឆ្នាំ​២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

គណបក្ស​នយោបាយ និងអ្នក​សង្កេតការណ៍​បោះឆ្នោតលើកឡើងថា គ.ជ.ប គួរ​តែប្រកាន់ភាព​មិន​លម្អៀង ​និង​ឯករាជ្យ

តំណាងគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោត អំពាវនាវដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពង្រឹងឯករាជ្យភាពរបស់ខ្លួន ដើម្បីឲ្យការបោះឆ្នោតខាងមុខ (២០២៧-២០២៨) ប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។
លោក រ៉ុង ឈុន ទីប្រឹក្សា​ជាន់ខ្ពស់នៃគណបក្ស​កម្លាំងជាតិ ទៅ​ដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹកថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៤ ដើម្បីបំភ្លឺជូនតុលាការទាក់ទងនឹងបទការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមដែលប្រព្រឹត្តក្នុងឆ្នាំ២០២៤នេះ។ (ខេមបូចា/​ ព្រីង សំរាំង)

លោក រ៉ុង ឈុន និងសកម្មជនពីរនាក់ទៀតត្រូវបានបង្គាប់ឱ្យសងសំណងការខូចខាតបួនរយលានរៀលទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន

សាលាដំបូងរាជធានីភ្នំពេញបង្គាប់ឱ្យលោក រ៉ុង ឈុន បច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ និងសកម្មជនពីរនាក់ទៀតរួមគ្នាសងសំណងការខូចខាតចំនួនបួនរយលានរៀល [ប្រហែល៩,៨ម៉ឺនដុល្លារ]ទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន។ យោងតាមលិខិតជូនដំណឹងរបស់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១១​ ខែកុម្ភៈ ឆ្នាំ២០២៥។

ព័ត៌មានថ្មី

អត្ថបទពេញនិយម