សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

នយោបាយ

យុវជនចូលរួមក្នុងកិច្ចពិភាក្សាស៊ីជម្រៅស្ដីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ ៖ ក្របខ័ណ្ឌគតិយុត្តនិងស្ថាប័ន និងអភិក្រម និងកិច្ចពិភាក្សាលើមូលបទលទ្ធិប្រជាធិបតេយ្យនាអនាគត នៅឯកម្មវិធីបោះជំរំយុវជនលើកទី១៤របស់អង្គការតម្លាភាពកម្ពុជា នៅខេត្តមណ្ឌលគិរី កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ។ (រូបថតផ្ដល់ដោយ TIC)

ពុះពារជម្នះភាពប្រឈមដើម្បីត្រួសត្រាយផ្លូវ​ឱ្យយុវជន​ចូលរួមក្នុងកិច្ចពិភាក្សា​គោល​នយោបាយ

បញ្ហាមួយចំនួន​ ប្រសិនបើ​ដោះស្រាយដោយប្រើ​យុទ្ធសាស្ត្រដដែលៗ មិនអាចដោះស្រាយបានទេ ។ នេះជាការលើកឡើងរបស់លោក សែស អរុណសក្ដា អាយុ ២៦ឆ្នាំ មកពី វេទិកាអនាគត ។ អ្នកស្រាវជ្រាវ​​ដែល​ផ្ដោត​លើ​នគរូបនីយកម្ម​និង​ការអភិវឌ្ឍ បាននិយាយថា យុវជន​វ័យក្មេងដែលមានគំនិតប្រកបដោយច្នៃប្រឌិត មានសក្ដានុពល​​ជាច្រើន​និង​សំខាន់​សម្រាប់​ការចូលរួម​ក្នុងការរៀបចំ​គោលនយោបាយ ។

លោក កឹម សុខា ទាមទារ​សិទ្ធិធ្វើនយោបាយឡើងវិញ

អតីត​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ លោក​ កឹម ​សុខា ​នៅ​ថ្ងៃ​ទី​ ២ ​ខែកញ្ញា​ បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ដើម្បី​ទាមទារ​ឱ្យ​លោក​ទទួល​បាន​ការ​អនុញ្ញាត​ចូល​ធ្វើ​នយោបាយ​ឡើង​វិញ​ និង​អំពាវនាវ​ជា​ថ្មី​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​ប្រឆាំង​រូប​លោក​ ខណៈ​ដែល​អតីត​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ ៣ រូប​ផ្សេង​ទៀត​ ក៏​បាន​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​ពួកគេ​ឡើង​វិញ​ផង​ដែរ​។​
ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ចូលរួមតវ៉ាគាំទ្រឲ្យដោះលែង លោក រ៉ុង ឈុន នៅមុខតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី១៣ ខែសីហា។ បញ្ញា ឆព័ណ្ណ

ប្រធានគណបក្សខ្មែរឈ្នះត្រូវបានចាប់ខ្លួន ខណៈដែលសកម្មជនពីរនាក់ផ្សេងទៀតត្រូវបានចោទប្រកាន់ពីបទញុះញង់

កម្លាំងនគរបាលរាជធានីភ្នំពេញ​បាន​ឃុំខ្លួន​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័ណ្ឌ កាលពីថ្ងៃទី១៤ សីហា ដោយ​ចោទ​ប្រកាន់ថា​បំភ្លៃព័ត៌មានទាក់ទងនឹង​បញ្ហា​ព្រំដែន ដែលនាំ​ឲ្យ​ចំនួន​សកម្មជនដែលត្រូវបានចាប់ខ្លួន​ខណៈដែល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​មេដឹកនាំ​សហជីព​កម្មករ លោក រ៉ុង ឈុន កើនឡើងដល់ ១៣នាក់ហើយ ។

សកម្មជនគណបក្សសង្គ្រោះជាតិបីរូបត្រូវចោទប្រកាន់ជុំវិញការគាំទ្រឲ្យមានការដោះលែងលោក រ៉ុង ឈុន

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​សកម្មជន និង​អតីត​មន្ត្រីគណ​បក្ស​សង្គ្រោះជាតិ​កម្ពុជា​ចំនួន​បីរូប​​ពីបទញុះញង់​ឲ្យ​មាន​​ភាព​វឹកវរដល់​សន្តិសុខ​សង្គម​ដោយ​សារការជាប់ពាក់ព័ន្ធរបស់ពួកគេនៅក្នុងការ​តវ៉ាគាំទ្រ​ឲ្យដោះលែង មេដឹកនាំ​សហជីព​ គឺលោក រ៉ុង ឈុន ដែល​ត្រូវបានចោទ​ប្រកាន់​ពី​បទ​ញុះញង់​​ផង​ដែរ​នៅ​ខែ​នេះ​ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​នគរបាល។

​តុលាការ​ក្រើន​រំឭក​លោក​ កឹ​ម​ ​សុខា​ ​ឲ្យ​គោរព​លក្ខខណ្ឌ​នៃ​ការ​ដោះលែង​នៅ​ក្រៅ​ឃុំ​ ​បណ្តោះ​អាសន្ន​ ​បន្ទាប់ពី​លោក​ធ្វើ​ដំណើរ​ទៅតាម​ខេត្ត​

សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២​០​ ​ខែ​កក្កដា​ ​បាន​ចេញ​លិខិត​មួយ​ក្រើន​រំឭក​លោក​ កឹ​ម​ ​សុខា​ ​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​ឲ្យ​គោរព​លក្ខខណ្ឌ​នៃ​ការ​ដាក់ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ ​បន្ទាប់ពី​លោក​បាន​ធ្វើដំណើរ​ជា​ ​លើកដំបូង​ទៅកាន់​ខេត្ត​មួយ​ចំនួន​ចាប់តាំង​ពី​លោក​ត្រូវ​បាន​ដោះលែង​ពី​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​កាលពី​ចុង​ឆ្នាំមុន​។​

ព័ត៌មានថ្មី

អត្ថបទពេញនិយម