សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

នយោបាយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសពីកម្មវិធីពិសេសដើម្បីជំរុញការវិនិយោគនក្នុងខេត្តព្រះសីហនុ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត)

រដ្ឋាភិបាលបង្ហាញពីសមិទ្ធផលក្រោម​ការ​ដឹក​នាំរយៈពេល​មួយ​ឆ្នាំ​របស់​លោក​ ហ៊ុន ម៉ាណែត ខណៈ​សង្គមស៊ីវិល​អំពាវនាវ​ឲ្យ​លើកកម្ពស់​សិទ្ធិមនុស្ស​

រដ្ឋាភិបាល​បាន​ប្រកាស​ថា ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត រយៈពេល​មួយ​ឆ្នាំ​មក​នេះ កម្ពុជា​ទទួល​បាន​ទាំង​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍជាតិ​គួរ​ឲ្យ​កត់​សម្គាល់​។ យ៉ាងណា សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​សិទ្ធិ​មនុស្ស ដែល​ថា​នៅ​មាន​បញ្ហា​មិន​ទាន់​បាន​ដោះ​ស្រាយ​។​
ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ចូលរួមតវ៉ាគាំទ្រឲ្យដោះលែង លោក រ៉ុង ឈុន នៅមុខតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី១៣ ខែសីហា។ បញ្ញា ឆព័ណ្ណ

ប្រធានគណបក្សខ្មែរឈ្នះត្រូវបានចាប់ខ្លួន ខណៈដែលសកម្មជនពីរនាក់ផ្សេងទៀតត្រូវបានចោទប្រកាន់ពីបទញុះញង់

កម្លាំងនគរបាលរាជធានីភ្នំពេញ​បាន​ឃុំខ្លួន​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័ណ្ឌ កាលពីថ្ងៃទី១៤ សីហា ដោយ​ចោទ​ប្រកាន់ថា​បំភ្លៃព័ត៌មានទាក់ទងនឹង​បញ្ហា​ព្រំដែន ដែលនាំ​ឲ្យ​ចំនួន​សកម្មជនដែលត្រូវបានចាប់ខ្លួន​ខណៈដែល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​មេដឹកនាំ​សហជីព​កម្មករ លោក រ៉ុង ឈុន កើនឡើងដល់ ១៣នាក់ហើយ ។

សកម្មជនគណបក្សសង្គ្រោះជាតិបីរូបត្រូវចោទប្រកាន់ជុំវិញការគាំទ្រឲ្យមានការដោះលែងលោក រ៉ុង ឈុន

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​សកម្មជន និង​អតីត​មន្ត្រីគណ​បក្ស​សង្គ្រោះជាតិ​កម្ពុជា​ចំនួន​បីរូប​​ពីបទញុះញង់​ឲ្យ​មាន​​ភាព​វឹកវរដល់​សន្តិសុខ​សង្គម​ដោយ​សារការជាប់ពាក់ព័ន្ធរបស់ពួកគេនៅក្នុងការ​តវ៉ាគាំទ្រ​ឲ្យដោះលែង មេដឹកនាំ​សហជីព​ គឺលោក រ៉ុង ឈុន ដែល​ត្រូវបានចោទ​ប្រកាន់​ពី​បទ​ញុះញង់​​ផង​ដែរ​នៅ​ខែ​នេះ​ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​នគរបាល។

​តុលាការ​ក្រើន​រំឭក​លោក​ កឹ​ម​ ​សុខា​ ​ឲ្យ​គោរព​លក្ខខណ្ឌ​នៃ​ការ​ដោះលែង​នៅ​ក្រៅ​ឃុំ​ ​បណ្តោះ​អាសន្ន​ ​បន្ទាប់ពី​លោក​ធ្វើ​ដំណើរ​ទៅតាម​ខេត្ត​

សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២​០​ ​ខែ​កក្កដា​ ​បាន​ចេញ​លិខិត​មួយ​ក្រើន​រំឭក​លោក​ កឹ​ម​ ​សុខា​ ​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​ឲ្យ​គោរព​លក្ខខណ្ឌ​នៃ​ការ​ដាក់ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ ​បន្ទាប់ពី​លោក​បាន​ធ្វើដំណើរ​ជា​ ​លើកដំបូង​ទៅកាន់​ខេត្ត​មួយ​ចំនួន​ចាប់តាំង​ពី​លោក​ត្រូវ​បាន​ដោះលែង​ពី​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​កាលពី​ចុង​ឆ្នាំមុន​។​

ព័ត៌មានថ្មី

អត្ថបទពេញនិយម