សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

សង្គម

បុរសម្នាក់កំពុងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមណ្ឌលសុខភាពមួយកន្លែងក្នុងរាជធានីភ្នំពេញ បន្ទាប់ពីក្រសួងសុខាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំង ក្រោយទទួលបានដំណឹងនៃករណីឆ្លងថ្មី។ រូបភាពថតនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

ក្រសួងសុខាភិបាលស្នើឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំង ក្រោយរកឃើញករណីឆ្លងជំងឺ​កូវីដ-១៩ថ្មីប្រភេទJN.1កើនដល់​២១នាក់

ក្រសួងសុខាភិបាលកម្ពុជា បានណែនាំជាថ្មីម្ដងទៀតដល់ប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងបង្កើនការប្រុងប្រយ័ត្ន ដោយសារព្រួយបារម្ភពីការរីករាលដាលថ្មីនៃប្រភេទ JN.1 ដែលត្រូវបានរកឃើញថាមានករណីឆ្លងថ្មីកើនឡើងដល់២១ករណីក្នុង​រយៈ​ពេលពីរសប្តាហ៍ក្នុងខែឧសភានេះ។​
ទីតាំងអគារកម្ពស់២០ជាន់មួយកន្លែងស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ មានរបងហ៊ុំព័ទ្ធដោយបន្លាលួស និងកាមេរ៉ាសុវត្ថិភាព ដែលត្រូវបានសមត្ថកិច្ចចូលទៅបង្ក្រាបបាន ក្រុមឆបោកជិត២០០នាក់។ រូបភាពថតនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥។(ខេមបូចា/ព្រីង សំរាំង)

ការឆបោកតាមអនឡាញនៅតែជាក្តីកង្វល់ ខណៈជនបរទេសជិត២០០នាក់ត្រូវបានចាប់ខ្លួននៅភ្នំពេញ

អាជ្ញាធរកម្ពុជាបានឆ្មក់ចូលបង្រ្កាបទីតាំងមជ្ឈមណ្ឌលឆបោកតាមអនឡាញមួយកន្លែងស្ថិតក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមីនា ដោយបានឃាត់ខ្លួនជនបរទេសចំនួន ១៨៦ នាក់ ដែលត្រូវបានចោទ ពីបទប្រតិបត្តិការឆបោកតាម អ៊ីនធឺណិត។ នេះបើតាមការចេញផ្សាយរបស់អង្គភាពសារព័ត៌មាន Cambodia-China Times។
សាកសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ ២៣ឆ្នាំ ដែលបានទទួលមរណភាពដោយសារគ្រោះរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ដែលតម្កល់ធ្វើបុណ្យនៅភូមិ បាល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។ (រូបភាព៖ ហ្វេសប៊ុកផេកក្រសួងការងារ)

រដ្ឋាបាលកម្ពុជាបានជួយជាថវិកាមួយចំនួនដល់ក្រុមគ្រួសារ​សព​​និងអ្នករបួសដោយសារគ្រោះរញ្ជួយដីនៅប្រទេសថៃ

រដ្ឋាភិបាលកម្ពុជាបានជួយជាថវិកាមួយចំនួនដល់ក្រុមគ្រួសារសព និងអ្នករបួសដោយសារគ្រោះរញ្ជួយដីនៅទីក្រុងបាងកក ប្រទេសថៃ ព្រមទាំងចាត់តំណាងដើម្បីទៅចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសព ដែលប្រារព្ធពិធីបុណ្យនៅខេត្តបន្ទាយមានជ័យ និងសួរសុខទុក្ខអ្នករងរបួសនៅខេត្តកំពង់ធំ និងនៅមន្ទីរពេទ្យបង្អែកខេត្តផងដែរ។
ពលរដ្ឋលើកបដាតវ៉ាទាមទាឱ្យក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី របស់អ្នកស្រី ឡេង ចាន់ណា សងលុយត្រឡប់មកពួកគាត់វិញ កាលពីថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ២០២៤ ខណៈពួកគាត់ធ្លាក់ខ្លួនជំពាក់បំណុលធនាគារវណ្ឌក។ (រូបភាពផ្ដល់ឱ្យ)

ជនរងគ្រោះដោយសារគម្រោង​វិនិយោគដីធ្លី​ឆបោក​ស្នើឱ្យមានដំណោះស្រាយពី​រដ្ឋាភិបាល ខណៈពួកគេកំពុងតស៊ូនឹងបំណុល

យោងតាមរបាយការណ៍ពីការិយាល័យឥណទានកម្ពុជា (CBC) បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៤ ប្រជាជនកម្ពុជាប្រមាណ ៥,០៤លាននាក់ជំពាក់គ្រឹះស្ថានហិរញ្ញវត្ថុ។ បំណុលទាំងនេះខ្លះជាលទ្ធផលនៃគម្រោងវិនិយោគដែលបរាជ័យ ដែលធ្វើឲ្យជនរងគ្រោះពិបាកក្នុងការសងប្រាក់កម្ចី ដោយបង្ខំឱ្យពួកគេលក់ទ្រព្យសម្បត្តិ និងធ្វើចំណាកស្រុកដើម្បីធ្វើការ ឬប្រឈមនឹងការបាត់បង់ផ្ទះសម្បែង។ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការដាក់ទោសអ្នកដែលទទួលខុសត្រូវក៏ដោយ ក៏ជនរងគ្រោះនៅតែបន្តរង់ចាំដំណោះស្រាយ ដែលនឹងបន្ធូរបន្ថយការឈឺចាប់របស់ពួកគេ។ អ្នកស្រី នូច មុំ អាយុ ៥៨ ឆ្នាំ ជាកសិករមកពីខេត្តកំពត បានវិនិយោគជិតប្រាក់ចំនួន ២០ ០០០ម៉ឺនដុល្លារក្នុងគម្រោងមួយជាមួយក្រុមហ៊ុន ពិភពដីមាស…
ខ្សែរុំព័ទ្ធកន្លែងកើតហេតុរបស់ប៉ូលិសក្នុងរាជធានីភ្នំពេញ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។ (ខេមបូចា/ព្រីង សំរោង)

សាកសពនៅក្នុងវ៉ាលិស និងការស្លាប់នៅក្បែរកាស៊ីណូជាករណីត្រូវ​បានចាប់អារម្មណ៍លើប្រព័ន្ធផ្សព្វផ្សាយសង្គម

ឃ្លាដ៏ទាក់ទាញចំនួន២កំពុងទទួលបានការចាប់អារម្មណ៍នៅក្នុងប្រទេសកម្ពុជា ដែលឃ្លាទាំងនោះឆ្លុះបញ្ចាំងពីការបារម្ភពីសាធារណៈកាន់តែខ្លាំងឡើងនៅពេលដែលសាកសពជារឿយៗត្រូវបានរកឃើញថារងគ្រោះដោយសារក្រុមឧក្រិដ្ឋកម្មឆ្លងដែន ដែលសាកសពទាំងនោះត្រូវបានដាក់ក្នុងវ៉ាលិស ឬនៅជិតបរិវេណកាស៊ីណូដែលពាក់ព័ន្ធទៅនឹងប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិត។
ទីតាំងអគារកម្ពស់ជាង៣០ជាន់ដែលដួលរលំដោយការរញ្ជួយដីនៅទីក្រុងបាងកក ប្រទេសថៃ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ហើយក្នុងចំណោមកម្មករទាំងអស់នោះក៏មានកម្មករខ្មែរផងដែរ។ (រូបភាព៖ Prachatai)

មានពលករខ្មែរមួយរូបហើយបានទទួលមរណភាពដោយគ្រោះរញ្ជួយដីនៅប្រទេសថៃ

យ៉ាងហោចណាស់ មានពលករខ្មែរមួយរូប ឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ២៣ឆ្នាំ ដែលមានទីលំនៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានបញ្ជាក់ថា ទទួលមរណភាពដោយសារគ្រោះរញ្ជួយដីនៅប្រទេសថៃ បើគិតត្រឹមម៉ោង៣និង៣០នាទី រសៀលថ្ងៃទី៣១ ខែមីនានេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការងារ។
ទីតាំងអគារកម្ពស់៣០ជាន់ដែលដួលរលំដោយគ្រោះរញ្ជួយដីនៅទីក្រុងបាងកក ប្រទេសថៃ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ហើយក្នុងចំណោមកម្មករដែលបាត់ខ្លួនក្នុងគំនរអគារនោះក៏មានកម្មករខ្មែរពីរនាក់ផងដែរ។ (រូបភាព៖ Prachatai)

ពលករខ្មែរពីរនាក់កំពុងបាត់ខ្លួនក្នុងគំនរអគារដួលរលំដោយគ្រោះ​រញ្ជួយ​ដីនៅប្រទេសថៃ

ធ្វើបច្ចុប្បន្នភាពព័ត៌មាននៅរសៀលថ្ងៃទី២៩ ខែមីនា៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ នៅប្រទេស​មីយ៉ាន់ម៉ា និងប្រទេសថៃ កាលពីរសៀលថ្ងៃសុក្រ បានកើនឡើង​ជាង៧០០នាក់ និងអ្នករងរបួសជាង ១ ០០០​នាក់ហើយ។ ក្នុងចំណោមអ្នកបាត់ខ្លួ​ននៅទីតាំងអគារកើតហេតុនៅទីក្រុងបាងកក ក៏មានពលករខ្មែរពីរនាក់ផងដែរ។
នគរបាលខេត្តបន្ទាយមានជ័យ បានឆ្មក់ចូលបង្ក្រាបពីរទីតាំងដែលជាប់ពាក់ព័ន្ធនឹងបទល្មើសតាមប្រព័ន្ធអនឡាញខុសច្បាប់ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានរកឃើញជនជាតិថៃចំនួន ៦៣នាក់ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។ (រូបភាព៖ អគ្គស្នងការនរគបាលជាតិ)

សាលាដំបូងខេត្តបន្ទាយមានជ័យចោទប្រកាន់ជនជាតិថៃចំនួន​៨នាក់​ពីបទបង្ខាំងមនុស្សខុសច្បាប់

សាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែមីនា បានចោទប្រកាន់ជនជាតិថៃចំនួន ៨នាក់ ពីបទបង្ខាំងមនុស្សខុសច្បាប់ បន្ទាប់ពីបានឃាត់ខ្លួនកាលពីថ្ងៃទី២២ ខែមីនា ​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដោយឆ្មក់ចូលបង្ក្រាបពីរទីតាំងដែលជាប់ពាក់ព័ន្ធនឹងបទល្មើសតាមប្រព័ន្ធអនឡាញខុសច្បាប់។ យោងតាមអ្នកនាំពាក្យសាលាដំបូងខេត្ត។
ទីតាំងអគារកម្ពស់ជាង៣០ជាន់ដែលដួលរលំដោយការរញ្ជួយដីនៅទីក្រុងបាងកក ប្រទេសថៃ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ហើយក្នុងចំណោមកម្មករទាំងអស់នោះក៏មានកម្មករខ្មែរផងដែរ។ (រូបភាព៖ Prachatai)

ទីតាំងអគារដែលដួលរលំដោយការរញ្ជួយដីនៅប្រទេសថៃ ក៏មានកម្មករខ្មែរធ្វើការនៅទីនោះដែរ

ធ្វើបច្ចុប្បន្នភាពព័ត៌មាននៅវេលាម៉ោង៥៖១០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥៖ នៅទីក្រុងបាងកក ការដួលរលំអគារដែលបណ្តាលមកពីការរញ្ជួយដីត្រូវបានគេរាយការណ៍ថាបានជាប់គាំងកម្មករយ៉ាងហោចណាស់ ៨១ នាក់ និងបានសម្លាប់មនុស្សបីនាក់ ខណៈដែលទីក្រុងនេះបានចូលទៅក្នុងភាពអាសន្ន នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ។ ផ្នែកផ្សេងទៀតនៃតំបន់ក៏បានជួបប្រទះនឹងការញ័រផងដែរ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម