
អង្គការអន្តរជាតិមួយចាត់ចំណាត់ថ្នាក់កម្ពុជាថា សម្បូរអង្គភាពឧក្រិដ្ឋកម្ម តែសមត្ថភាពបង្ក្រាបនៅមានតម្រិត
អង្គការអន្តរជាតិមួយធ្វើការខាងប្រឆាំងឧក្រិដ្ឋកម្មអន្តរជាតិបានចេញរបាយការណ៍ស្ដីពីសន្ទស្សន៍អង្គការឧក្រិដ្ឋកម្មសកលកាលពីថ្ងៃទី១០ ខែវិច្ឆិកា ដោយបានដាក់ចំណាត់ថ្នាក់កម្ពុជាស្ថិតក្នុងប្រទេសមានស្ថានភាពអាក្រក់បំផុតក្នុងចំណោមប្រទេសមួយចំនួនទៀត ដែលមានក្រុមឧក្រិដ្ឋជនច្រើន តែសមត្ថភាពបង្រ្កាបនៅទន់ខ្សោយ។












