សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

មន្ត្រីនិងសកម្មជនបក្សប្រឆាំង ព្រមទាំងមន្ត្រីអង្គការសង្គមស៊ីវិល ទាមទារឲ្យទម្លាក់រាល់បទចោទទាំងអស់

ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី៧ កាន់តែខិតជិតចូលមកដល់ មន្ត្រីនិងសកម្មជនគណបក្សប្រឆាំងដែលកំពុងជាប់បណ្ដឹង ព្រមទាំងមន្ត្រីអង្គការសង្គមស៊ីវិលដែលកំពុងឃ្លាំមើលស្ថានការណ៍នយោបាយនិងសិទ្ធិមនុស្ស ទាមទារឲ្យតុលាការទម្លាក់រាល់ការចោទប្រកាន់ទាំងអស់ ចំពោះមន្ត្រីនិងសកម្មជននយោបាយ ប្រយោជន៍ដើម្បីបើកបរិយាកាសឱ្យការបោះឆ្នោតជាតិឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌ ។

65 views